ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ទើបចេញពីគុក ទៅបន្តរបរចាស់ នាំទុក្ខដោយទាំងម៉ូយចាស់ ទៅចូលគុកវិញ ព្រោះតែអាវុធហត្ថរាជធានីភ្នំពេញ!


រាជធានីភ្នំពេញ ÷ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យចំនួន០២នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីកាច់កម៉ូតូ និងទទួលផលចោរកម្ម។

– ជនសង្ស័យទី១ ឈ្មោះ លឹម ធារ៉ា ហៅ បូន រ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ ធ្លាប់ជាចោរលួចទូរស័ព្ទ លួចម៉ូតូ រហូតចូលពន្ធនាគារអស់មួយឆ្នាំ ពេលចេញមកវិញបានបន្តមុខរបរចាស់ ដោយដើរលួចបន្តទៀត។
– ជនសង្ស័យទី២ ឈ្មោះជឿ វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ ស្រុកកំណើត ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្ន ភូមិក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានរបរបន្ថែមទទួលទិញទំនិញចោរ ធ្លាប់ទិញម៉ូតូដែលបានមកពីអំពើលួច រហូតដល់ទៅជាង70គ្រឿង។

សមត្ថិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីវេលាម៉ោង១៦នឹង៥០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានតាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយបានរាយការណ៍ថា មានករណីចោរកាច់កម៉ូតូហុងដា C125 ០១គ្រឿង នៅចំណុច បន្ទប់ជួលលេខ១៤ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌបានចុះធ្វើការស្រាវជ្រាវ ក៏បានជួបប្រទះម៉ូតូ ដែលជនសង្ស័យដែលបានកាច់ករួចហើយ យកទៅផ្ញើទុកនៅចំណតផ្ញើម៉ូតូរបស់មន្ទីរពេទ្យរុស្ស៊ី។ ដោយមានការណែនាំផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាឱ្យកម្លាំងជំនាញ បន្តឃ្លាំមើលជនសង្ស័យ និងបក្សពួក ដើម្បីឃាត់ខ្លួនឱ្យបានទាំងអស់។ ខណៈនោះ កម្លាំងជំនាញអាវុធហត្ថខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លឹម ធារ៉ា ហៅ បូន រ៉ាវី ភ្លាមៗតែម្តង និងចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1U-8720 ផលិតឆ្នាំ២០២០, ដែកសម្រាប់កាច់កម៉ូតូចំនួន០១ និងសោរមួលម៉ូតូចំនួន០១។ ម៉ូតូដែលចាប់យកត្រូវបានប្រគល់ជូនដល់ជនរងគ្រោះវិញផងដែរ។

ក្រោយពីស្តាប់ចម្លើយ និងមានការចង្អុលបង្ហាញពីជនសង្ស័យ លឹម ធារ៉ា ហៅ បូន រ៉ាវី កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តទៅសហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ជឿ វ៉ា ហៅខ្មៅ នៅចំណុចសួនច្បារវិមានឯករាជ្យ ភូមិម៉ុងបារាំង សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ឈ្មោះ ជឿ វ៉ា ហៅខ្មៅ បានឲ្យដឹងដែរថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធនឹងអំពើលួច និងទទួលផលចោរកម្ម ពិតប្រាកដមែន ដោយកន្លងមកខ្លួនធ្លាប់ទិញមូតូចោរជាង70គ្រឿងមកហើយ ព្រោះខ្លួនជាអ្នករកស៊ីលក់ម៉ូតូអត់ពន្ធ៕

យោង #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.