ខេត្តព្រះវិហារ ៖ ប្រភពព័ត៌មានច្បាស់ការពីស្រុកជាំក្សាន្តខេត្តព្រះវិហារបានឲ្យដឹងថា យោធាឈ្មោះ យឿង សែ ជាមេបញ្ជាការវរៈសេនាតូចលេខ ៣៩៤ ចំណុះអោយកងពលតូចអន្តរាគមន៍លេខ៩ ប្រចាំទិសស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានប្រើប្រាស់ហិង្សាវាយដំដល់ផ្ទះមកលើអ្នកសារព័ត៌មានមួយរូប បណ្ដាលឱ្យបែកឈាមច្រមុះហូរឈាមច្រូចៗមិនទាន់ដឹងមូលហេតុច្បាស់លាស់នោះទេ ។
ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២ នៅចំណុចក្នុងផ្ទះរបស់អ្នកសារព័ត៌មានស្ថិតនៅស្រុកជាំម្សាន្ត ខេត្តព្រះ វិហារនេះតែម្ដង ។
យោងតាមប្រភពព័ត៌មានបានបន្ថែមឲ្យដឹងថាមូល ហេតុលោក យឿង សែ មុនពេលបង្កហិង្សាដល់អ្នកសារព័ត៌មាន ឈ្មោះ ស៊ូ សេងហាក់ បំរើការនៅសារព័ត៌មាន មរកត រូបលោកបានចុះទៅយកព័ត៌មានពាក់ព័ន្ធទៅនឹងរូបលោក យឿង សែ ដោយមានការសង្ស័យថាឃុបឃិតគ្នារកស៊ីបទ ល្មើសបើកសិប្បកម្មដោយខុសច្បាប់ក្នុងស្រុកជាំម្សាន្ត ខេត្តព្រះវិហារ នៅក្នុងទីបញ្ជារការវរៈសេនាតូចលេខ៣៩៤។
ប្រភពដដែលបានបញ្ជាក់ទៀតថា ខណៈពេលរូបលោក និងក្រុមគ្រួសារ បានអង្គុយបរិភោគអាហារពេលល្ងាចស្រាប់តែឈ្មោះ យឿង សែ មកវ៉ៃប្រើហិង្សាទៅលើរូបខ្លួនដោយមិនដឹងរឿងមូលហេតុច្បាស់លាស់ទេ។ ក្រោយពីបង្កហិង្សាលើអ្នកសារ ព័ត៌មានរួច ជនល្មើសឈ្មោះ យឿង សែ ក៏បានគេចខ្លួនបាត់ស្រមោលឈឹងពីកន្លែងកើតហេតុតែម្ដង ។
ជុំវិញនឹងរឿងរ៉ាវខាងលើនេះអង្គភាពគេហទំព័រយើងខ្ញុំពុំអាចសុំការបំភ្លីពីលោកវរសេនីយ៍ឯក យឿង សែ បានទេព្រោះហៅទូរស័ព្ទចូលច្រើនដងតែមិនមានអ្នកលើក (លេខទូរស័ព្ទលោក យឿង សែ 0979955457 មេវរ:៣៩៤)៕
ដោយ ÷ អ៊ិន វិន