ព័ត៌មាន​ទាន់ហេតុការណ៍
លេខទូរស័ព្ទបន្ទាន់ 1291 របស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងទទួលបានការចាប់អារម្មណ៍ និងជឿទុកចិត្តពីប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ  - ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តចាត់ក្រុមការងារនាំយកអំណោយ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា  - មេបញ្ជាការអាវុធហត្ថខណ្ឌឬស្សីកែវចុះសួរសុខទុក្ខ សមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា - លោកវរសេនីយ៍ឯក សៀ ទីន សម្តែងការអបអរសាទរចំពោះ សិក្ខាកាមវគ្គបណ្តុះបណ្តាលយោធាចារ្យ ជំនាញបាញ់អាវុធខ្លី នៅសាលានាយទាហានសកម្ម! - ស្រ្តីស្វិតជើងទាំងសងខាងទទួលស្នើសុំរទេះរុញមួយសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ - ប្តីដើមស្លាប់ ប្តីចុងជាប់គុក ព្រោះតែឥទ្ធិពលស្នេហា! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ ក្រុមគ្រួសារសាច់ញាតិ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កដ្ឋបុរីកបិលភ័ស្តុ! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង ឯកឧត្តម កើត ឆែ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌកំបូល  - ល្បែងឡូតូ និង​ល្បែង​ជល់មាន់​អនឡាញ (Online) កំពុង​រីក​ដូច​ផ្សិតក្នុងស្រុកសំរោង តើជាឆ្នាំងបាយប្រចាំខែរបស់លោកអធិការស្រុកសំរោងឬទេ?
0

កម្លាំងជំនាញនគរបាលស្រុកសៀមប៉ាងឃាត់ខ្លួនបុរសម្នាក់សង្ស័យជាមុខសញ្ញាលក់និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម…


ខេត្តស្ទឹងត្រែង÷ នៅវេលាម៉ោង3.00រសៀលថ្ងៃសុក្រទី19 ខែសីហា ឆ្នាំ2022 កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង បញ្ជាផ្ទាល់ដោយលោកវិវ:សេនីយ៍ឯក ជឹម អេន អធិការដ្ឋាននគរបាលស្រុកដឹកនាំកម្លាំងដោយលោក ជុំ សុភាព អធិការរងទទួលការងារប្រឆាំងគ្រឿងញៀនស្រុកសៀមប៉ាងបានសហការណ៍ជាមួយលោក សុផល បញ្ញា នាយបប៉ុស្ត៍នគរបាលរដ្ឋបាលឃុំសេកុង បានឃាត់ខ្លួនជនសង្ស័យចំនួន01នាក់ មានឈ្មោះ មី នុន ភេទប្រុសអាយុ33ឆ្នាំ ទីកន្លែងកំណើតភូមិស្រែឬស្សី ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅចំនុចខាងក្រោយសាលាស្រុក ស្ថិតនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង វត្ថុតាងដកហូតមាន ថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន11កញ្ចប់តូច និង 01កញ្ចប់ធំ សរុប12កញ្ចប់ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន កម្លាំងនគរបាលដ្ឋានធ្វើការសាកសួរនិងកសាងសំណុំរឿងរួមទាំងវត្ថុតាងបញ្ជូនទៅស្នងការដ្ឋានខេត្តស្ទឹងត្រែងដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។

នេះមិនមែនជាលើកទីមួយនោះទេ ដែលកម្លាំងនគរបាលអធិការដ្ឋានស្រុកសៀមប៉ាងបានបើកប្រតិបត្តិការបង្ក្រាបនិងប្រឆាំងបទល្មើសគ្រឿងញៀនជាច្រើនលើករួចមកហើយ ។

ប្រជាពលរដ្ឋដែលរស់នៅស្រុកសៀមប៉ាងទាំងមូលបានស្ងើចសរសើរនូវស្នាដៃដ៏ល្អរបស់អជ្ញាធរគ្រប់លំដាប់ថ្នាក់នៅស្រុកសៀមប៉ាងដែលបានយកចិត្តទុកដាក់ បំរើ ការពារ ដើម្បីភូមិ ឃុំ មានសណ្តាប់ធ្នាប់និងសុវត្ថិភាពល្អនូវក្នុងសង្គម៕

ដោយ ÷ សូដា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2022 រស្មីក្រុងយើង | Rasmey Krong Yoeng. All rights reserved. XHTML / CSS Valid.