ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ជំនាញម៉្យាងម្នាក់ទេ តែត្រូវអាវុធហត្ថរាជធានីភ្នំពេញចាប់បញ្ជូនចូលគុកដូចគ្នា!


រាជធានីភ្នំពេញ ÷ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ដោយម្នាក់ជំនាញខាងឆបោក និងម្នាក់ទៀតជំនាញខាងឆក់។

១.ជនសង្ស័យឈ្មោះ សុខ ហេង ហៅ វង្ស នីហា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្តកំពត ទីលំនៅបច្ចុប្បន្ន បន្ទប់ជួល ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ត្រូវកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីឆបោក ដោយបានប្រើល្បិច ទូរស័ព្ទទៅបញ្ជាទិញទូរទស្សន៍0១គ្រឿង ម៉ាក អិលជី ទំហំ៤៣អ៊ិញ តម្លៃ ៣៤៥ដុល្លារ ហើយខ្លួនបានឲ្យអ្នកលក់ដឹកយកមកឲ្យនៅចំណុច ផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលអ្នកលក់ដឹកទូរទស្សន៍មកដល់ចំណុចខាងលើហើយ ខ្លួនក៏ឲ្យបក្ខពួកឈ្មោះ និត ហៅ ពើក យកទូរទស្សន៍ដាក់លើម៉ូតូកង់បី រួចក៏ជិះចេញទៅ ហើយខ្លួនក៏ឲ្យអ្នកដឹកទូរទស្សន៍ ឡើងទៅយកលុយនៅលើផ្សារស្ទឹងមានជ័យថ្មី ជាន់ទីបី លុះពេលឡើងដល់ជាន់ទីមួយ ខ្លួនបានដោះអាវក្រៅចេញ បម្រុងរត់គេចខ្លួន តែត្រូវអ្នកលក់ទូរទស្សន៍ដឹងមុន ក៏ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចអាវុធហត្ថ ឃាត់រូបខ្លួនតែម្តង។ ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។

២.ជនសង្ស័យឈ្មោះ ង៉ែត ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបាន កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់កាបូប និងបានចាប់យកវត្ថុតាង កាបូបដៃចំនួន០១ ក្នុងនោះមានសម្ភារៈ និងថវិកា មួយចំនួនប្រគល់ជូនម្ចាស់ដើមវិញផងដែរ។ ជនសង្ស័យ បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ នៅចំណុចបុរីពិភពថ្មី ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ក្រោយពីឆក់បានសម្រេចបានជិះគេចខ្លួនទៅបន្ទប់ជួលវិញ លុះក្រោយមក ខណៈដែលជនសង្ស័យកំពុងអង្គុយមុខបន្ទប់ជួល ក៏ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថធ្វើការស្រាវជ្រាវចុះទៅឃាត់ខ្លួនដល់ផ្ទះតែម្តង។ ជនសង្ស័យបានសារភាពបន្ថែមថា កន្លងមកខ្លួនក៏ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ទូរសព្ទដៃចំនួន០២លើក គឺនៅចំណុចផ្លូវជាតិលេខ៣ និង ទល់មុខក្លោងទ្វាវត្តគោកបញ្ជាន់ ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យផងដែរ៕

យោង #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.