ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបគ្រឿងញៀននៅស្រុករលាប្អៀរ ឃាត់ខ្លួនម្នាក់ និងដកហូតថ្នាំញៀនបាន ២,៥គីឡូក្រាម


ខេត្តកំពង់ឆ្នាំង ៖ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងការិយាល័យប្រឆាំងភេរវកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកងកម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុងភូមិធ្នុងកំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ។

ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងគ្រឿងញៀន ២,៥០គីឡូក្រាម ព្រមទាំងសម្ភារមួយចំនួនទៀត។ ចំពោះករណីនេះ សមត្ថកិច្ចទើបតែអនុញ្ញាតឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយ ក្រោយពីបញ្ចប់ការស៊ើបអង្កេតករណីនេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

របាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ អាយុ២៦ឆ្នាំ មានទីលំនៅភូមិធ្នង់កំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចចុះឆែកលំនៅដ្ឋានជនសង្ស័យដោយរកឃើញថ្នាំញៀនប្រភេទ មេតំហ្វាតាមីន (ICE) ចំនួន១៦កញ្ចប់ លាក់ទុកលើពិដាន និង៩កញ្ចប់ទៀតលាក់ទុកក្នុងទូបន្ទប់ជនសង្ស័យ។ សរុបថ្នាំ ញៀនមានចំនួន២៥កញ្ចប់ ក្នុងមួយកញ្ចប់ៗទម្ងន់១០០ក្រាម ទម្ងន់សរុប ២,៥គីឡូក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៥គ្រឿង, ឧបករណ៍អ៊ុតស្បោងចំនួន១ និងឧបករណ៍សម្រាប់វេចខ្ចប់ (ស្បោង ១ដុំ)។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន និងឆែករកឃើញវត្ថុតាងបទល្មើសជាក់ស្តែងរួច ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់នាយកដ្ឋានសន្តិសុខ ក្រសួងមហាផ្ទៃ ចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា ករណីនេះសមត្ថកិច្ចទើបអនុញ្ញាតឲ្យផ្សាយដោយ សារទើបបិទសំណុំរឿងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ ជាករណីបង្ក្រាបមួយដែលមានចំនួនដ៏ច្រើន ដែលពីមុនៗមកមិនធ្លាប់មានទេនៅក្នុងទឹកដី ខេត្តកំពង់ឆ្នាំង៕

ដោយ ÷ គង់ ដារ៉ាស្រ៊ុន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.