ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក អេង ហ៊ី ÷ ក្រុមការងារកងរាជអាវុធហត្ថ​ ចុះទៅដល់ខេត្តកំពង់ធំកាលពីយប់មិញ ដើម្បីស្រាវជ្រាវករណីបង្ក្រាបបទល្មើសរហូតមានបុរសម្នាក់បានស្លាប់ 


រាជធានីភ្នំពេញ ÷ បន្ទាប់ពីមានបទបញ្ជា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួចមក, ក្រុមការងារគណៈកម្មការចំពោះកិច្ចមួយត្រូវបានបង្កើតឡើង ដើម្បីស្រាវជ្រាវករណីប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសមួយកន្លែងនៅខេត្តកំពង់ធំ រហូតមានបុរសម្នាក់បានស្លាប់។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ នេះថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតក្រុមការងារគណៈកម្មការចំពោះកិច្ច ចុះស្រាវជ្រាវករណីនេះរួចហើយ តាមរយៈសេចក្ដីសម្រេចចុះថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០​២២ ហើយក្រុមការងារកងរាជអាវុធហត្ថ​ បានចុះទៅដល់ខេត្តកំពង់ធំកាលពីយប់មិញ ដើម្បីស្រាវជ្រាវករណីបង្ក្រាបបទល្មើស រហូតមានបុរសម្នាក់បានស្លាប់។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងបន្តថា ក្រុមការងារគណៈកម្មការចំពោះកិច្ច បានធ្វើដំណើរទៅដល់ខេត្តកំពង់ធំកាលពីយប់មិញរួចហើយ និងកំពុងធ្វើការងារនៅកន្លែងបង្រ្កាបបទល្មើសនោះ។ លោកថា «ចឹងជាលទ្ធផល គឺខ្ញុំមិនទាន់អាចបង្ហាញបានទេ ដោយសារវាឋិតនៅក្នុងការស្រាវជ្រាវ និងស៊ើបអង្កេតរបស់ក្រុមការងារចំពោះកិច្ច មានលទ្ធផល ឬមួយក៏បញ្ចប់ កងរាជអាវុធហត្ថ នឹងប្រកាសជាព័ត៌មាន ឬមួយក៏ក្នុងករណីដែលប្រសិនថា ច្បាស់លាស់ បញ្ចប់លឿនៗ គឺយើងធ្វើសន្និសីទសារព័ត៌មាន»។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានលើកឡើងដែរថា សូមឲ្យក្រុមគ្រួសារនៃសព និងបុគ្គលដែលពាក់ព័ន្ធ ទុកចិត្តទៅលើក្រុមការងារចំពោះកិច្ច ពីព្រោះកងរាជអាវុធហត្ថ នឹងធ្វើកិច្ចការងារនេះ ឲ្យបានត្រឹមត្រូវ យុត្តិធម៌ មិនឲ្យភាគីណាមួយ អាក់អន់ចិត្តនោះឡើយ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្ថែមទៀតថា «យើងជាកងរាជអាវុធហត្ថ យើងមិនការពារបុគ្គលដែលខិលខូច ឬមួយក៏ល្មើសច្បាប់ ល្មើសវិន័យ និងល្មើសក្រមសីលធម៌ វិជ្ជាជីវៈដែរ បើសិនជាកំហុស ដែលគាត់ប្រព្រឹត្តល្មើសច្បាប់ យើងអនុវត្តច្បាប់ បើសិនជាគាត់ល្មើសនឹងវិន័យ ឬមួយកំហុសសីលធម៌ យើងដាក់ទណ្ឌកម្ម វិន័យ»។

សូមជម្រាបថា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ បានចេញសារជាសំឡេងដោយដាក់បទបញ្ជាដល់មន្ត្រីជំនាញកងរាជអាវុធហត្ថ បើកការស៊ើបអង្កេតលើករណីប្រតិបត្តិការចុះបង្ក្រាបបទល្មើសមួយករណីនៅខេត្តកំពង់ធំ រហូតមានបុរសម្នាក់ស្លាប់។

លោកមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាទៅមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ឲ្យផ្អាកការងារចំពោះមន្ត្រីអនុវត្តន៍ច្បាប់ ក្នុងករណីចុះប្រតិបត្តិការនោះជាបណ្តោះអាសន្ន ហើយឲ្យស្ថិតនៅក្នុងបន្ទាយអាវុធហត្ថរង់ចាំការស៊ើបអង្កេត។ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានសម្រេចបង្កើតក្រុមការងារគណៈកម្មការចំពោះកិច្ច ឲ្យចុះទៅស្រាវជ្រាវជាបន្ទាន់លើករណីនេះផងដែរ។

ចំណាត់ការរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញព័ត៌មានមួយចំនួន ជុំវិញករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ បានស្លាប់ ក្នុងប្រតិបត្តិការរបស់កម្លាំងកងរាជអាវុធហត្ថ ចុះទៅបង្ក្រាបបទល្មើសល្បែងជល់មាន់តាមអនឡាញមួយកន្លែង៕

ដោយ ÷ អ៊ិន វិស

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.