ព័ត៌មាន​ទាន់ហេតុការណ៍
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តពិគ្រោះ ផ្ដល់យោបល់ និងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ លើសេចក្តីព្រាងច្បាប់ភូមិបាល(ថ្មី) ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ងាយស្រួលអនុវត្ត ជាពិសេសឆ្លើយតបបានចំពោះតម្រូវការសេដ្ឋកិច្ចសង្គមកម្ពុជា - ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី បន្តវិនិច្ឆ័យក្បាលដីនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៅភូមិល្អឺនកាំងមីស ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី - សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ - ក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប ប្រចាំការបិទផ្សាយជាសាធារណៈនូវឯកសារបញ្ជីឈ្មោះម្ចាស់ដី និងប្លង់សុរិយោដីតំបន់៣ កាត់មកតំបន់១ និងតំបន់២ ស្ថិតក្នុងភូមិសាស្រ្តឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប - កិច្ចប្រជុំក្រុមការងារសិក្សាពិនិត្យ និងចុះបញ្ជីដីពាក់ព័ន្ធបុរាណដ្ឋាន ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានចំនួន ១៩.០០០ក្បាលដី - ឯកឧត្តម សាយ សំអាល់ ថ្លែងថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ ជាបំណែកមួយនៃហេដ្ឋារចនាសម្ព័ន្ធរួមដែលយើងចាំបាច់ត្រូវធ្វើដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនបងប្អូនប្រជាជននៅខេត្តព្រះសីហនុ - គណៈកម្មាធិការបណ្តុះបណ្តាលខេត្តសៀមរាបបើកកិច្ចប្រជុំផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានីភ័យ! - ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន China Siwei Surveying and Mapping Technology ដែលជាប្រតិបត្តិករផ្កាយរណបឈានមុខគេមួយក្នុងការផ្តល់សេវាប្រមូល និងប្រើប្រាស់ទិន្នន័យភូមិសាស្ត្រ - សមិទ្ធផលថ្មីព្រះវិហាវត្តទិព្វពិសីហៅវត្តដំរីឆ្លងដែលស្ថិតនៅឃុំសង្វើយស្រុកជីក្រែង ខេត្តសៀមរាបត្រូវបានប្រារព្ធពិធីសម្ពោធ និងកាត់ឫសសីមាដាក់ឱ្យប្រើប្រាស់ - កម្លាំងជំនាញផ្នែករដ្ឋបាលជលផលកំពង់ប្រសាទឃាត់បានឧបករណ៍នេសាទខុសច្បាប់!
0

ចោរឆក់ទូរស័ព្ទម្នាក់ទៀតហើយ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!


រាជធានីភ្នំពេញ ÷ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ។

ជនសង្ស័យឈ្មោះ រី ថន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលម្តុំឡនុំប៉័ងផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យនេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ដែលកំពុងប្រចាំការនៅគោលដៅ ចំណុចក្តាន់ពីរ ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនបានសម្រេចពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ កាលពីវេលាម៉ោង១៩៖០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្តាន់ពីរ ផ្លូវ១២៨ កែងផ្លូវ២១៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពិតប្រាកដមែន។

ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត៕

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 រស្មីក្រុងយើង | Rasmey Krong Yoeng. All rights reserved. XHTML / CSS Valid.