ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឃាត់ខ្លួនបុរសម្នាក់ ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ ដោយវាយដំប្រពន្ធ និងគំរាមសម្លាប់ម្តាយក្មេក នៅបន្ទាយមានជ័យ


ខេត្តបន្ទាយមានជ័យ ÷ កាលពី ថ្ងៃទី២៩ ខែកក្កថា ឆ្នាំ២០២២ នគរបាលស្រុកភ្នំស្រុក និងនគរបាលឃុំប៉ោយចារ បានសហការគ្នា ឃាត់ខ្លួនបុរសម្នាក់ ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ ដោយវាយដំប្រពន្ធ និងគំរាមសម្លាប់ម្តាយក្មេក នៅចំណុចភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។

ជនសង្ស័យ ឈ្មោះ សៀ ចាន់ អាយុ ៤២ ឆ្នាំ ចំណែកជនរងគ្រោះ ជាប្រពន្ធ ឈ្មោះ វង់ ទ្រាប់ អាយុ ៣៧ ឆ្នាំ និងម្ដាយក្មេករបស់ជនសង្ស័យ ឈ្មោះ សួស ត្រប់ អាយុ ៦៤ ឆ្នាំ។ ពួកគេ រស់នៅភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ សៀ ចាន់ បានផឹកស្រាស្រវឹង ហើយជេរប្រមាថ និងយកដបទឹកត្រី វាយក្បាលប្រពន្ធ និងយកចានដែក វាយក្បាល ប្រពន្ធជាច្រើនចានដែក ថែមទៀត បណ្តាលឱ្យមានស្នាមពក លើក្បាល។ នៅពេលម្តាយក្មេក ទៅឃាត់មិនឱ្យវាយតប់ប្រពន្ធ ស្រាប់តែ ឈ្មោះ សៀ ចាន់ បានយកកូនអង្រែ ធ្វើអំពីឈើ មកដេញវាយ និងគំរាមគំហែង ថាសម្លាប់ម្ដាយក្មេករបស់ខ្លួនទៀតផង។

តាមសាក្សីឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សៀ ចាន់ ជាមនុស្សញៀនស្រា ស្រវឹងជាប្រចាំ មានអត្តចរឹកកោងកាច សាហាវ ឃោរឃៅ។ ជនសង្ស័យម្នាក់នេះ តែងតែប្រព្រឹត្តអំពើហិង្សា មកលើប្រពន្ធ និងក្រុមគ្រួសារ ជាច្រើនដងមកហើយ។

ក្រោយពេលទទួលបានព័ត៌មាននេះ កម្លាំងនគរបាលព្រហ្មទណ្ឌ ស្រុក បានចុះដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យ យកមកសាកសួរ នៅអធិការដ្ឋាននគរបាល ស្រុកភ្នំស្រុក និងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យ ជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ ÷ មាស សាមន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.