ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

មេពូជ និងកូនត្រី៧ប្រភេទចំនួន ៦ម៉ឺនក្បាល លែងចូលក្នុងអាងទឹកឈ្វាំង ភូមិព្រៃខ្មែរ! 


ខេត្តកំពង់ឆ្នាំង ៖ ស្ដាប់នៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២២ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានយកត្រីមេពូជ និងកូនត្រីពូជ ៧ប្រភេទ ចំនួន៦ម៉ឺនក្បាល ទៅលែងនៅអាងទឹកឈ្វាំង ស្ថិតនៅឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៨ ខែកក្តដា ឆ្នាំ២០២២។

លោក ងិន ហ៊ុន បានបន្តថា ដើម្បីការពារ និងអភិរក្សធនធានជលផល ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម ររុក្ខាប្រមាញ់​ និងនេសាទ បានសហការជាមួយអាជ្ញាធរ សមត្ថកិច្ច កងកម្លាំង ក្នុងការបង្រ្កាប និងទប់ស្កាត់បទល្មើស​នានាដែលបានកើតឡើងនៅក្នុងមូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំង ជាក់ស្តែងបានបង្រ្កាបបទល្មើសជលផល ១៣២ករណី មានរបាំងស្បៃមុង២៨៤កន្លែង លូស្បៃមុង២៩៤លូ របាំងសាច់អួន ចំនួន២២៥កន្លែង លូសាច់អួន ៣១៤លូ សម្រាស់១៧៧កន្លែង និង ចាក់លែងកូនត្រីក្នុងដែន នេសាទបាន១៥៧០គីឡូក្រាម។

ជាមួយគ្នានេះលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការប្រារព្ធពិធីលែងកូនត្រីពូជ គឺដើម្បីបំផុសមហាជនឱ្យមានស្មារតីចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលឱ្យមានភាពប្រសើរឡើង ស្របទៅតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល កម្មវិធីកំណែ ទម្រង់វិស័យជលផល ដោយបានលុបឡូត៍នេសាទទាំងអស់ ហើយបានប្រគល់សិទ្ធិអំណាចទៅ​ឱ្យសហគមន៍គ្រប់គ្រង និងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន ។

លោក អ៊ុក រ៉ាប៊ុន បានគូសបញ្ជាក់ថា ដើម្បីធានាបាននូវនិរន្តរភាពធនធានជលផល អាជ្ញាធរមន្រ្តីជំនាញ ត្រូវមានភារកិច្ចធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផល លិខិតបទដ្ឋានគតិយុត្តនានា ជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ត្រូវធ្វើការបង្ក្រាបបទល្មើសនេសាទឲ្យមានប្រសិទ្ធិភាព ដោយធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ទីរពាក់ព័ន្ធ។ ធ្វើការបំផុសការអភិវឌ្ឍន៍ វារីវប្បកម្ម ពង្រឹងសមត្ថភាពដល់មន្រ្តីជំនាញ សហគមន៍នេសាទដែល បានបង្កើតរួចហើយឲ្យបានរឹងមាំ។ ត្រូវចាត់​វិធានការ លើជនល្មើសបំផ្លាញព្រៃលិចទឹក និងរក្សាព្រៃលិចទឹកឲ្យបានគង់វង្ស ជាពិសេសគឺធ្វើការទប់ស្កាត់ និងអំពាវនាវដល់បងប្អូនកុំឲ្យធ្វើការនេសាទខុសច្បាប់ ដែលនាំឲ្យ វិនាសពូជត្រីទាំងស្រុងនាពេលអនាគត។ ការអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាការធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងពេលបច្ចុប្បន្ន ដោយមិនបង្កឲ្យមាន​វិនាសកម្មដល់ថ្ងៃអនាគត។ ថ្ងៃនេះយើងបានបំពេញបន្ថែមឱ្យទៅធម្មជាតិវិញ ក្នុងគោលបំណងស្តារ​តុល្យភាពរវាង​ការអភិវឌ្ឍន៍និងការអភិរក្ស តាមរយៈការធានានិរន្តរភាព នៃជីវៈចម្រុះដើម្បីចីរភាពប្រព័ន្ធអេកូឡូហ្ស៊ី៕

ដោយ ÷ ដារ៉ាស្រ៊ុន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.