ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

កម្លាំង​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ​បាន​បញ្ជូន​ជន​សង្ស័យ​០៧នាក់​ទៅ​តុលាការរាជធានី​ភ្នំពេញ!


រាជធានីភ្នំពេញ ÷ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៧នាក់ ទៅតុលាការ ពាក់ព័ន្ធ០៣ករណីផ្សេងគ្នា ក្នុងនោះ០៤នាក់ពាក់ព័ន្ធ ករណីបង្ករបួសស្នាម, ម្នាក់ ពាក់ព័ន្ធករណីហិង្សា និង០២នាក់ទៀត ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង។

+ ជនសង្ស័យដែលមានឈ្មោះ ៖

១- ឈ្មោះ ថន សីហា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ369 ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាជនបង្ក)។

២-ឈ្មោះ គ្លី រស់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ369 ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាបក្ខពួក)។

៣-ឈ្មោះ សាំង សុខជា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ369 ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាបក្ខពួក)។ ៤-ឈ្មោះ ឌី ឆាលី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ម្ជូរ ផ្លែឈើ មានស្រុកកំណើត ភូមិច្រាំងទទឹង ឃុំព្រែករន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល លេខ369 ផ្លូវលំមាត់ទន្លេ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាបក្ខពួក)។

ទាំង០៤នាក់នេះ បានបង្ករបួសស្នាមលើជនរងគ្រោះ ឈ្មោះ ធន់ វីយ៉ា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅ ខុនដូអិល ផ្លូវBT69 សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បណ្តាលឲ្យរបួសដៃស្តាំ និងក ដេរជាច្រើនថ្នេរ នៅចំណុចហាងចិន យីហោសឹងជី ផ្ទះលេខ៥៦៥ ផ្លូវមុន្នីវង្ស សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។ ក្រោយពេលកើតហេតុ នៅវេលាម៉ោង០៣៖៥០នាទី ទៀបភ្លឺ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានតាមរយៈ ប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍២៤ម៉ោងលេខ ១២៩១ ក៏បានឲ្យកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង សហការជាមួយ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការ ស្រាវជ្រាវរហូតកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងបក្សពួក ព្រមទាំងមធ្យោបាយធ្វើសកម្មភាពផងដែរ។

ជនសង្ស័យដែលមានឈ្មោះ មួង សុទី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករលក់គ្រឿងសំណង់ ស្នាក់នៅបន្ទប់ជួលលេខ១១៣ ភូមិម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ បានបំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិក្នុងបន្ទប់ខ្លួន និងប្រើអំពើហិង្សាដោយយកកាំបិតដេញកាប់ជនរងគ្រោះឈ្មោះ ទេព ស្រីនាង ភេទស្រី អាយុ២៨ឆ្នាំ ជាអ្នកនៅបន្ទប់ជិតខាង។ នៅវេលាម៉ោង២០៖៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានតាមរយៈប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍២៤ម៉ោងលេខ ១២៩១ ក៏បានចុះអន្តរាគមន៍ភ្លាមៗ និងឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវីធីច្បាប់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចអាវុធហត្ថដកហូតវត្ថុតាង កាំបិតចំនួន០២ដើម ក្នុងនោះ កាំបិតប៉័ងតោចំនួន០១ដើម និងកាំបិតចុងស្រួចចំនួន០១ដើម។

១-ជនសង្ស័យដែលមានឈ្មោះ ហង់ សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។ ២-ឈ្មោះ គឹង ដែន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ។ ទាំង០២នាក់នេះ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង ក្នុងការដ្ឋានបូមខ្សាច់មួយកន្លែង ស្ថិតនៅផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយដកហូតវត្ថុតាងរទេះ០១ កន្រ្តៃកាត់ដែក០១ និងដែកមួយចំនួនទៀត។

យោង #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.