ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

អគ្គនាយកដ្ឋាន ​ក.ប.ប ​កោះ​ហៅ​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ទនៈ​ចំនួន៤២នាក់​​ចូល​បំភ្លឺ​រឿង​ចោទ​ប្រកាន់​​ប្រធាន​សាខា​កាំ​កុង​ត្រូល​ខេត្ត​កណ្ដាល


រាជធានីភ្នំពេញៈ បន្ទាប់ពីផ្ទុះការចោទប្រកាន់រឿងប្រព្រឹត្តអំពើពុករលួយទៅលើលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល (ក.ប.ប) ខេត្តកណ្ដាល គឺអគ្គនាយកដ្ឋានការពារប្រើប្រាស់កិច្ចការពារប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានកោះអញ្ជើញម្ចាស់ស្ថានីយប្រេងឥន្ទនៈនៅខេត្តកណ្តាល ចំនួន ៤២នាក់ ឲ្យទៅបំភ្លឺលើករណីនេះទៅអគ្គនាយកដ្ឋានស្ថិតនៅភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ស្អែកនេះ ក្រោមអធីបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គ នាយកដ្ឋាន ក.ប.ប។

 

មន្ត្រីជាន់ខ្ពស់អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បានប្រាប់សារព័ត៌មាន CEN នៅថ្ងៃទី២១ ខែកក្កដា នេះថា ការកោះអញញជើញមកបំភ្លឺនេះ គឺដើម្បីចង់បានម្ចាស់ស្ថានីយ៍ទាំងអស់នោះមកបំភ្លឺ និងបង្ហាញសក្ខីកម្ម ដែលមន្ត្រីបានអនុវត្តថា តើខុសនីតិវិធី ឬយ៉ាងណា ម្យ៉ាងអាចពន្យល់ពួកគាត់អំពីច្បាប់ និងបទដ្ឋានគតិយុត្តផងដែរ។

បើតាមម្ចាស់ស្ថានីយ៍ប្រេងបានឲ្យដឹងថា លោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប បានចេញលិខិតអញ្ចើញម្ចាស់ដេប៉ូទាំង៤២នាក់ ដើម្បីឲ្យចូលបំភ្លឺ និងផ្ដល់ព័ត៌មានចាំបាច់មួយចំនួនក្រោយម្ចាស់ប៉ូប្រេងឥន្ទនៈទាំង៤២នាក់បានប្ដឹងលោក តូច ចៅកុយ ប្រធានសាខា ក.ប.បខេត្តកណ្ដាល ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ និងប្តឹងទៅអភិបាលខេត្តកណ្ដាល ករណីចុះអនុវត្តការងារនិងគៀបសង្កត់ ពិន័យម្ចាស់ដេប៉ូប្រេងដោយគ្មានវិក័យបត្រ និងករណីខ្លះចេញវិក្កយបត្រដោយសរសេរទឹកប្រាក់តិចជាងទឹកប្រាក់ ដែលបានទាមទារជាក់ស្ដែង ពីម្ចាស់ដេប៉ូ ដែលប្ដឹងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។

ម្ចាស់ស្ថានីយប្រេងឥន្ទនៈនៅខេត្តកណ្តាលមួយចំនួនបានចោទប្រកាន់លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល (ក.ប.ប) ខេត្តកណ្ដាល នឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធករណីគាបសង្កត់ពួកគាត់យកលុយពីពួកគាត់ដោយក្នុងមួយកន្លែងយកលុយចាប់ពី ២លានរៀល ទៅ ១០លានរៀល។ ការជំរិតទារប្រាក់នេះ គឺធ្វើឡើងនៅពេលមន្ត្រីកាំកុងត្រូលចុះពិនិត្យគុណភាព បរិមាណរង្វាស់រង្វាល់.ប្រេងសាំង តាមបណ្ដាហ្គារ៉ាស់សាំងនានា។ ហើយការទារលុយនេះ ដោយក្រោមរូបភាពម្ចាស់ស្ថានីយប្រេងឥន្ទនៈ បន្លំគុណភាពពីសាំងធម្មតា.មកជាសាំងស៊ុបពែរ លក់ខ្វះបរិមាណរង្វាស់រង្វាល់ចំនួនលីត្រជាដើម។ល។

ម្ចាស់ស្ថានីយប្រេងឥន្ទនៈបានឲ្យដឹងថា បើពួកគាត់មិនព្រមបង់លុយក្រោមតុតាមការទាមទារនោះទេ មន្ត្រីកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល នឹងធ្វើការផាកពិន័យអស់ច្រើនចាប់ពី ១០លានរៀល ទៅ ២០លានរៀលឯណោះ ឬបិទស្ថានីយប្រេងឥន្ទនៈ របស់ខ្លួន លែងឱ្យលក់ដូរទៀតផង។ ហើយបើពួកគាត់មិនព្រមអនុវត្តតាមការបង្គាប់បញ្ជា ក្រុមមន្ត្រីនិងបញ្ជូនសំណុំរឿងទៅតុលាការមិនខាន។
ម្ចាស់ស្ថានីយប្រេងឥន្ទនៈចំនួន ៤២ទីតាំង ក្នុងភូមិសាស្ត្រខេត្តកណ្ដាល បាននាំគ្នាផ្ដិតមេដៃប្ដឹងលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល និងបក្ខពួក ទៅអង្គភាពប្រឆាំងអំពើពុករលួយ។

នៅក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថា ការចុះពិនិត្យគុណភាពនិងរង្វាស់រង្វាល់ប្រេងសាំង តាមបណ្ដាស្ថានីយប្រេងឥន្ទនៈ ពីសំណាក់មន្ត្រីកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល កាលពីកន្លងមកគឺជាការគាបសង្កត់ លើកយកកំហុសរបស់ម្ចាស់ស្ថានីយប្រេងឥន្ទនៈ មកបំភិត.បំភ័យសំឡុតដើម្បីកំណត់យកលុយក្រៅប្រព័ន្ធច្បាប់ បានរាប់លានរៀលក្នុងមួយកន្លែងៗ បណ្ដាលឱ្យប៉ះពាល់សតិអារម្មណ៍ អាជីវករ ជាខ្លាំង!។ ក្នុងនោះ ភាគច្រើនគេកំណត់ឱ្យម្ចាស់ស្ថានីយប្រេងឥន្ទនៈ ប្រគល់លុយជូនមន្ត្រីកាំកុងត្រូល ដោយស្ងាត់ៗ មិនមានឯកសារ វិក្កយបត្រ ផាកពិន័យពោលគឺហុចផ្ទាល់ដៃតែម្ដង។ខណៈម្ចាស់ស្ថានីយប្រេងឥន្ទនៈខ្លះទៀត ក៏បានផ្ញើលុយជូនលោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាលតាម«វីង»និង«ABA»ទៀតផង។

ទាក់ទងការចោទប្រកាន់ខាងលើនេះ លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូល(ក.ប.ប)ខេត្តកណ្ដាល បានបដិសេធចំពោះការចោទប្រកាន់ខាងលើនេះ។ ដោយលោកអះអាងថា លុយដែលលោកទទួលពីម្ចាស់ស្ថានីយប្រេងឥន្ទនៈ គឺជាលុយពិន័យទាំងអស់៕

យោង ៖​ CEN


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.