ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​៖​សម័យ​តេជោ​សន្តិភាព​គឺ​ជា​ឱកាស​មាស​សម្រាប់​បង​ប្អូន​ខ្មែរ​អ៊ីស្លាម​ប្រតិបត្តិ​សាសនា​យ៉ាង​ពេញ​លេញ


ខេត្តព្រះសីហនុ៖ «សម័យតេជោសន្តិភាព គឺជាឱកាសមាសសម្រាប់បងប្អូនខ្មែរអ៊ីស្លាមអាចគោរពប្រតិបត្តិសាសនា ជាមួយនឹងសិទ្ធិសេរីភាព បង្ហាញអត្តសញ្ញាណខ្លួនឯងបានយ៉ាងពេញលេញ»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ថ្លែងក្នុងឱកាសពិសាអាហារសាមគ្គីជាមួយបងប្អូនខ្មែរអ៊ីស្លាម នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ឱ្យដឹងទៀតថា កម្ពុជាជាប្រទេសពហុវប្បធម៌ ដែលបើកទូលាយ និងផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងការគោរពប្រតិបត្តិសាសនាដែលខ្លួនពេញចិត្ត។ ជាក់ស្តែង បច្ចុប្បន្ន បងប្អូនខ្មែរអ៊ីស្លាម មិនត្រឹមតែអាចប្រតិបត្តិសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសិទ្ធិពេញលេញក្នុងការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី រៀនភាសា ឬ ការសាងសង់វិហារសាសនារបស់ខ្លួន ដោយគ្មានការរើសអើង និងឃាត់ឃាំងឡើយ។

ឯកឧត្តមបានឱ្យដឹងទៀតថា ទោះបីជាបងប្អូនខ្មែរអ៊ីស្លាម មានសិទ្ធិក្នុងការគោរពជំនឿសាសនា ក៏ដោយ ប៉ុន្តែត្រូវធ្វើយ៉ាងណា ពង្រឹងសមត្ថភាពខ្លួន ដើម្បីជាកោសិកាល្អក្នុងសង្គម ដែលអាចចូលរួមក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ជាតិបន្តរីកចម្រើនទៅមុខទៀត។ ប្រមុខរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ដល់បងប្អូនខ្មែរអ៊ីស្លាម មិនត្រឹមតែមានតួនាទីនៅក្នុងសហគមន៍របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសក្នុងការធ្វើការងារ តួនាទីដឹកនាំទាំងក្នុងក្របខ័ណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិផង ដែរ។

ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណដល់បងប្អូនខ្មែរអ៊ីស្លាមទាំងអស់ ដែលបានទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងទៅ ដែលនេះបានបង្ហាញពីការអនុវត្តសិទ្ធិជាពលរដ្ឋរបស់បងប្អូនក្នុងការជ្រើសរើសមេដឹកនាំដែលបងប្អូនពេញចិត្ត ស្របតាមដំណើរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ៕

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.