ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ក្បូន​រថយន្ត​សាមយ៉ុង​របស់​ចែមុំ​​ដឹក​អនុផល​ព្រៃ​ឈើ​​យ៉ាង​​គគ្រឹកគគ្រេង​​តាម​​ផ្លូវ​៧៣​(ឆ្លូង)​​​​ខណៈ​អាជ្ញាធរ​ដងផ្លូវ​សង្ងំ​ឈឹង?


ខេត្តក្រចេះ ÷ ប្រភពព័ត៌មានច្បាស់ការពីខេត្តក្រចេះបានឲ្យដឹងថានៅវេលាម៉ោង៣.៣៥នាទីព្រឹកព្រលឹមថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២២ មានរថយន្តសាមយ៉ុង ២គ្រឿងកំពុងសំរុកដឹកជញ្ជូនអនុផលព្រៃឈើខុសច្បាប់រត់កាត់តាមផ្លូវ៧៣(ស្រុកឆ្លូង) ខេត្តក្រចេះទៅស្រុកឆ្លូង សំដៅទៅកាន់ដេប៉ូនានាក្នុងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំយ៉ាងសកម្មតាមដងផ្លូវ។

 

ប្រភពបានឲ្យដឹងថាមេខ្មូតឈើដុះស្លែដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវ៧៣(ឆ្លូង)រូបនេះគឺជាមេឈ្មួញឈើចាស់វស្សា២ទសវត្សរ៍យូរយារណាស់មកហើយដែលត្រូវបានគេដឹងឈ្មោះថា ចែមុំ ប្រចាំខេត្តក្រចេះ ដែលសមត្ថកិច្ចតាមដងផ្លូវមិនហានបង្ក្រាបសោះឡើយ ដោយខ្លាចឥទ្ធិពលដុល្លារចែមុំដឹកឈើនោះខ្លាំងណាស់។ ប្រភពបានបន្តថាមេឈ្មួញឈើចែមុំនេះមានរថយន្តសាមយ៉ុង២គ្រឿងសម្រាប់ធ្វើចរាចរណ៍ដឹកអនុផលព្រៃឈើខុសច្បាប់យ៉ាងសកម្មពីចំនុះអូគ្រៀង ឆ្លងកាត់មុខអាវុធហត្ថខេត្តក្រចេះតាមផ្លូវលេខ ៧៣(ស្រុកឆ្លូង) ទៅលក់នៅដេប៉ូស្រុកក្រូចឆ្មារយ៉ាងរីករាយ។ ប្រភពបន្ថែមថាពេលចែមុំជួបជំនាញម្តងៗ ចែមុំនោះថាខ្លួនបានបង់ខែឲ្យមេធំៗក្នុងខេត្តក្រចេះអស់ហើយ និងុមានបងប្អនធ្វើព្រះរាជអាជ្ញារងទៀត ផង។

ប្រភពបានស្នើសុំសមត្ថកិច្ចជំនាញតាមដងផ្លូវ៧៣ (ឆ្លូង) ជាពិសេសឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាការជាតិ ទប់ស្កាត់ និងបង្ក្រាបបទ​ល្មើសធនធានធម្មជាតិ មេត្តាចាត់កម្លាំងតាមដងផ្លូវ៧៣ (ឆ្លូង)បង្ក្រាបផង ដើម្បីរក្សាដើម ឈើទុកជូនកូនចៅជំនាន់ក្រោយៗមើលផងទាន៕

ដោយ ÷ ពុទ្ធី


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.