ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

ឃាត់ខ្លួនបុរសម្នាក់ឈ្មោះ មែន ភាន់ ពាក់ព័ន្ធការឈូសឆាយដីព្រៃឈើ ហ៊ុំព័ទ្ធស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើអូរសំពង់ -ភ្នំសេវ៉ា


ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោក តឹប ញតា នាយអធិការខាងជើងបឹងទន្លេសាប ដឹកនាំកម្លាំងចម្រុះ ដោយមានការចូលរួមលោកប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុកសន្ទុក ក្រោមការសម្របសម្រួលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មែន ភាន់ អាយុ៥៧ ឆ្នាំ ពាក់ព័ន្ធការដុត កាប់រាន ឈូសឆាយ ហ៊ុំព័ទ្ធដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើអូរសំពង់-ភ្នំសេវា ដើម្បីវាតទី យកដីធ្វើកម្មសិទ្ធិ ស្ថិតក្នុងភូមិសាស្រ្ត ភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមប្រភពពីសមត្ថកិច្ចអធិការខាងជើងបឹងទន្លេសាបឲ្យដឹងថា ឈ្មោះ មែន ភាន់ នេះខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានចងក្រងសំណុំរឿងទៅតុលាការខេត្តកំពង់ធំ យោងតាមដីកាអម លេខ៥០១ ខរព-កឆ របស់ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ មកដល់ពេលនេះជននេះ បាននាំបក្សពួកមកសម្អាតដីស្ថានីយ និងយកកូនកៅស៊ូ មកដាក់ក្នុងស្ថានីយ ដោយបង្កើតជាថ្នាលតម្កល់កូនកៅស៊ូចំនួន១០.០០០ដើម ទៅ១៥.០០០ដើម ។

ប្រភពដដែលបន្ថែមទៀតថា បុគ្គលឈ្មោះ មែន ភាន់ និងបក្ខពួក បានកាប់ រាន ដុតឈូសឆាយ និង ហ៊ុមព័ទ្ធដីព្រៃឈើដើម្បីវាតយកដីធ្វើកម្មសិទ្ធិ នៅតំបន់អូរសំពង់ ក្នុងស្ថានីយផ្សព្វផ្សាយ និង ស្ដារព្រៃឈើអូរសំពង់-ភ្នំសេវា អស់ប្រមាណ ជាង៤០ហិតា។ ប្រភពផ្សេងទៀតបានបង្ហើបឱ្យដឹងថាពាក់ព័ន្ធករណីខាងលើនេះគឺមាន អ្នកគាំទ្រនៅពីក្រោយខ្នងបង្អែក ជាបុគ្គលមន្ត្រីនគរបាលផ្នែកសេដ្ឋកិច្ច និងមន្ត្រីកងរាជអាវុធហត្ថផងដែរ ទើបជននេះហ៊ានប្រព្រឹត្តទង្វើល្មើសបែបនេះ។

នេះគ្រាន់តែជាប្រភពម្ខាងផ្ដល់ឲ្យតែប៉ុណ្ណោះ ដោយ ឡែកបច្ចុប្បន្នជនសង្ស័យឈ្មោះ មែន ភាន់ កំពុងនាំយកទៅសាកសួរនៅស្នងការខេត្តកំពង់ធំ ដើម្បី ចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ និងស្រាវជ្រាវរកបក្សពួកបន្ថែម ដើម្បីឃាត់ខ្លួនតាមនីតិវិធីបន្ត។

គួរបញ្ជាក់ផងដែរក្នុងប្រតិបត្តការណ៍បង្ក្រាបនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ កូនកៅស៊ូមិនទាន់ដាំ ចំនួនជិត២ពាន់ដើម , គ្រឿងចក្រកែច្នៃជាមធ្យោបាយសម្រាប់បាញ់ថ្នាំ១គ្រឿង , ម៉ាស៊ីនកាត់ស្មៅ១គ្រឿង, ធុងបាញ់ថ្នាំ១ និងវត្ថុតាងមួយចំនួនទៀតផងដែរ៕

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.