ខេត្តកណ្តាល ÷ ករណីបាញ់សម្លាប់ខ្លួនឯងនេះបានកើតឡើងនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋាន។
បុគ្គលដែលបានធ្វើអត្តឃាតខ្លួនឯងប្រភពបានប្រាប់ថាឈ្មោះ ចន្ថា វ៉ាន់ឌី មុខរបរជាអធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបាញ់សម្លាប់ខ្លួននៅលើផ្ទះរបស់ខ្លួន ដែលស្ថិតក្នុងភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ គ្រាន់តែបានបន្សល់ទុកលិខិតសរសេរដោយដៃ២ សន្លឹកចុងក្រោយថាខ្លួនបានយកប្រាក់ទៅចាក់បាល់ចាញ់អស់ហើយ មិនបានយកទៅចងការប្រាក់ទេ..។
ប្រភពបានឲ្យដឹងថាមុនពេលកើតហេតុ លោក ចន្ថា វ៉ាន់ឌី បានធ្វើដំណើរទៅផ្ទះរួចក៏ជិះម៉ូតូចេញបន្តិចក្រោយមកក៏មកប្រាប់ម្តាយថាភ្លេចកាបូបនៅក្នុងផ្ទះ ដល់ពេលឡើងទៅយកកាបូបស្រាប់តែបាញ់សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុអី អោយពិតប្រាកដនៅឡើយទេ។
ខណៈពេលនេះសមត្ថកិច្ចជំនាញនគរបាលស្រុក និងខេត្តកំពុងចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុ និងធ្វើកំណត់សួរសាក្សី និងធ្វើធ្វើកោសល្យវិច្ច័យ តាមជំនាញ ៕
ដោយ ÷ ពុទ្ធី