ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

សម្ដេច​ក្រឡាហោម ​ស ខេង ​ឧបនាយក​រដ្ឋមន្ដ្រី​បាន​ដាក់​ទណ្ឌកម្ម​វិន័យ​លើ​លោក​សិដ្ឋ ​តារា ​អនុ​ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់​ស្ពឺ!!


រាជធានីភ្នំពេញ៖ លោក សិដ្ឋ តារា អនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដាក់ទណ្ឌកម្មវិន័យតាមរូបភាព អប់រំ ព្រមាន ស្ដីបន្ទោស ក្រោយពាក់ព័ន្ធករណីកឹបកេងលុយរដ្ឋ។ នេះបើតាមប្រកាសស្ដីពីការអនុវត្តទណ្ឌកម្មចំពោះមន្ដ្រីពន្ធនាគារ របស់សម្ដេចក្រឡាហោម ស ខេង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។

យោងតាមលិខិតរបស់លោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញលោក សិដ្ឋ តារា អនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ (អតីតជាប្រធានការិយាល័យរដ្ឋបាល សរុប) មកបំភ្លឺករណីលោក សុទ្ធ ភឿន បានទទួលមរណភាព ហើយពុំបានរៀបចំឯកសារ ដើម្បីស្នើសុំបង្កកប្រាក់បៀវត្ស។

សូមបញ្ជាក់ថា លោក សុទ្ធ ភឿន មុនពេលទទួលមរណភាព បានលក់ប្រាក់បៀវត្សឲ្យទៅប្រពន្ធរបស់លោក សិដ្ឋ តារា ហើយកាតវីងនោះ បានតម្កល់ទុកនៅប្រពន្ធលោក សិដ្ឋ តារា ជាអ្នកបើកប្រាក់ប្រចាំខែ។ ចំពោះលោក សិដ្ឋ តារា ពេលនោះ ក្នុងនាមជាប្រធានការិយាល័យរដ្ឋបាល សរុប (មន្ត្រីជំនាញ) បានដឹងឮករណីមានចងការប្រាក់នេះដែរ ប៉ុន្តែរូបលោកធ្វើជាមិនដឹង ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមូលហេតុប្រពន្ធជាអ្នកចងការប្រាក់ ឲ្យមន្ត្រីក្នុងពន្ធនាគារ។

ក្នុងន័យនេះ ដើម្បីចៀសវាងជាគំរូមិនល្អដល់មន្ត្រីដទៃទៀត ក្នុងការដឹកនាំគ្រប់គ្រង និងដោយ អនុលោមតាមក្រមសីលធម៌ និងបទវិន័យមន្ត្រីអនុរក្សពន្ធនាគារត្រង់ ប្រការ៨ ចំណុចគ.១ ត្រទី១៣ ចែងអំពី «ការមិនគោរពអនុវត្តបញ្ជ និងការណែនាំរបស់ប្រធានអង្គភាព»។ អគ្គនាយកដ្ឋានពន្ធនាគារ បានស្នើសុំគោលការណ៍អនុវត្តទណ្ឌកម្ម ខាងវិន័យចំពោះលោក សិដ្ឋ តារា បច្ចុប្បន្នអនុប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ តាមរូបភាព អប់រំ ព្រមានស្តីបន្ទោសតែម្ដង។

ជាមួយនឹងភាពមិនប្រក្រតីរបស់មន្រ្តីពន្ធនាគារខាងលើនេះ ដោយឡែកទីតាំងលេងភ្នាល់ឡូតូនៅខាងមុខពន្ធនាគារខេត្ត ក៏បើកលេងយ៉ាងរំភើយផងដែរ ដែលធ្វើឲ្យមន្ត្រីខ្លះញៀនល្បែង នាំគ្នាសម្រុកចូលលេងរហូតអ្នកខ្លះ បញ្ចាំរបស់របរ មានម៉ូតូជាដើម។ ពាក់ព័ន្ធនិងបញ្ហានេះ មានបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ក៏ជាអ្នកបានឃើញបានរិះគន់ថាមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ វក់និងញៀនល្បែងស៊ីសងយ៉ាងខ្លាំង។

ទាក់និងបញ្ហានេះ លោកឧត្តមអាគ្គានុរក្សថ្នាក់លេខ២ ទីន សុវណ្ណនី ប្រធានពន្ធនាគារខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា លោកទទួលស្គាល់ពិតជាមាន ហាងខាង មុខពន្ធនាគារមួយកន្លែង បើកលេងឡូតូតាមកញ្ចក់ទូរទស្សរាល់ថ្ងៃ តែមានច្បាប់ ឬអត់ច្បាប់លោកមិនបានដឹងទេ ពីព្រោះមិនជាជំនាញលោក តែលោកបានរាយការណ៍ថ្នាក់លើ និងជំនាញនគរបាលខេត្តអស់ហើយកន្លងមក។

លោកឧត្តមអាគ្គានុរក្ស បានបញ្ជាក់ថា កន្លងកូនចៅបានចូលលេងនៅទីនោះមែនតែត្រូវបានកោះប្រជុំណែនាំ រហូតធ្វើកិច្ចសន្យាលាយលក្ខជាអក្សររួចរាល់ហើយ រហូតមន្ត្រីខ្លះត្រូវបានបញ្ឈរជើងថែមទៀតផង។ ក្រោយលេចចេញបាតុភាពខាងលើ ក្រុមគណៈកម្មការខេត្ត បានចុះពិនិត្យដល់ពន្ធនាគារផ្ទាល់ផងដែរ។

លោកឧត្តមអាគ្គានុរក្ស បានឲ្យបន្ថែមថា ករណីលេងល្បែងស៊ីសងខាងលើជាសិទ្ធិបុគ្គលក៏ពិតមែន តែក្នុងនាមលោកប្រធានពន្ធនាគាររកឃើញថា មន្ត្រីដែលពាក់ព័ន្ធការលេងល្បែងខុសច្បាប់ត្រូវតែធ្វើការអប់រំ ប៉ុន្តែបែរជាមាន មន្ត្រីខ្លះហាក់បែរមកអន់ចិត្តអន់ថ្លើមចំពោះរូបលោកទៅវិញ រហូតបង្កើតជាសាច់រឿងរាយការណ៍ភូតកុហកទៅកាន់ថ្នាក់លើទៀតផង។ ក្នុងនាមលោកជាប្រធាននៅទីនោះទទូចសុំឲ្យមានការបង្ក្រាប ឬអប់រំឲ្យម្ចាស់ផ្ទះបិតទីនោះ ឬត្រូវប្តូរឲ្យឆ្ងាយពីមុខពន្ធនាគារខេត្ត ចៀសវាងមានការយល់ច្រឡំថាមន្ត្រីពន្ធនាគារនាំគ្នាល្បែងស៊ីសងក្នុងអង្គភាព។

យោងតាមប្រភពពីក្រុមការងារស្រាវជ្រាវថ្នាក់ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការចុះពិនិត្យស្រាវជ្រាវមិនបានរកឃើញមានពាក្យបណ្តឹងក្នុងប្រអប់សំបុត្ររបស់អ្នកទោសណាម្នាក់ប្តឹងឡើយ ហើយចុងភៅមានការយកចិត្តទុកដាក់ចំពោះ អ្នកទោសណាស់ ទាំងការហូបចុក និងសម្រាកព្យាបាល… គឺមានអនាម័យគ្រប់គ្រាន់ត្រឹមត្រូវ៕

ប្រភព Fresh News


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.