ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

តើលោក ​ហ៊ឹម ​អិត ​មាន​ខ្នង​ធំ​ប៉ុណ្ណា​ទើប​ហ៊ាន​ចូល​កាន់​កាប់​ដី​របស់​លោក ​អ៊ុង ​រិន?


ខេត្តកំពង់ឆ្នាំង ÷ លោក អ៊ុង រិន ភេទប្រុស អាយុ ៦០ឆ្នាំ មានទីលំនៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោកស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានផ្ដល់បទសម្ភាសដល់ភ្នាក់ងារអង្គភាពអស្កាយញូស៍យើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ថា ÷ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបានដាក់ពាក្យបណ្ដឹងប្ដឹងលោក កែវ ធិន ភេទប្រុសអាយុ៧៣ ឆ្នាំមានទីលំនៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ពីបទយកដីចម្ការរបស់លោកទំហំ(១០០មx១០០ម) ស្ថិតនៅចំណុចក្បាលកោះខ្មោច ភូមិក្បាលកន្លង់ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ទៅលក់ឲ្យឈ្មោះ ហ៊ឹម អិត ដោយលោកមិនបានដឹងទាល់តែ សោះ។

ដំណើររឿងលោក អ៊ុង រិន បានដឹងថា ÷ នៅក្នុងអំឡុងឆ្នាំ២០១៣ លោកនឹងប្រពន្ធបានខ្ចីចងការមាសពីលោក កែវ ធិន ចំនួន៥ជី ហើយសន្យាសង រយៈពេល៥ឆ្នាំលុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ (លិខិតបញ្ជាក់ជូនដោយលោក កយ ហ៊ាន ) លោកបានសងមាស៣ជី៥ហ៊ុនទៅឲ្យឈ្មោះ កែវ ធិន និងប្រពន្ធជាម្ចាស់មាសដោយនៅជំពាក់១ជី 5ហ៊ុនទៀត ដោយខ្លួនសន្យាថានឹងសងបន្តបន្ទាប់ទៀត។

លុះរហូតដល់ចុងឆ្នាំ២០២១ ទើបឃើញឈ្មោះ ហ៊ឹម អិត ទៅកាប់ឆ្កាព្រៃលើដីរបស់ខ្លួនដែលបានដាក់បញ្ចាំឲ្យឈ្មោះ កែវ ធិន នៅជំពាក់មាសត្រឹម១ជី៥ហ៊ុន ហើយខ្លួនក៏សួរនាំ ទើបដឹងថាឈ្មោះ កែវ ធិន បាន លួចយកដីរបស់ខ្លួនទៅលក់ឲ្យឈ្មោះ ហុឹម អិត (ដោយគ្រាន់តែចុះហត្ថលេខាទទួលស្គាល់ពីលោកមេភូមិក្បាលកន្លង់) ហើយមិនមានការឯកភាពយល់ព្រមធ្វើលិខិតផ្ទេរសិទ្ធិពីខ្លួនជាម្ចាស់កម្មសិទ្ធិឡើយ។

អង្គភាពយើងខ្ញុំបានសាកសួរលោកមេភូមិក្បាលកន្លង់តាមរយៈទូរសព្ទ០៩៧ ដោយលោកឆ្លើយថាករណីយកដីរបស់លោក អ៊ុង រិន ទៅលក់ឲ្យឈ្មោះហ៊ឹម អិត នោះពិតជាមានមែនដោយមានការចុះហត្ថលេខាយល់ព្រមពីលោកដែលជាមេភូមិពិតប្រាកដមែន ដោយមិនបានឲ្យម្ចាស់ដីដឹងលឺមែន ដោយលោកសំអាងថាលោក អ៊ុង រិន ពិតជានៅជំពាក់មាសលោក កែវ ធិន ពិតមែន ហើយលោកមេភូមិហ៊ានធានាខុសត្រូវចំពោះមុខច្បាប់ដោយបានបន្ថែមទៀតថាករណីធ្វើដូច្នេះតែងតែកើតមានឡើងនៅក្នុងភូមិក្បាលកន្លង់របស់លោកពិតប្រាកដមែនករណីដូចជា បើប្រជាជនណាជំពាក់លុយធនាគារមិនបានសងរយៈពេលចាប់ពី៥ខែឡើងគឺលោកតម្រូវឲ្យអ្នកជំពាក់ប្រាក់ត្រូវតែលក់ទ្រព្យសម្បត្តិដែលខ្លួនមានដើម្បីយកប្រាក់នោះទៅសងម្ចាស់បំណុលពិតប្រាកដមែន។

ទស្សនៈរបស់អ្នកច្បាប់បានលើកឡើងថា ÷ លោកកែវ ធិន និងលោកមេភូមិក្បាលកន្លង់ពិតជាថ្លើមធំមែនដែលហ៊ានឃុបឃិតគ្នាលួចយកដីកម្មសិទ្ធិរបស់កូនបំណុលទៅលក់ឲ្យអ្នកដ៏ទៃដោយមិនមានការយល់ព្រមពីម្ចាស់ដីស្របច្បាប់។ យោងមាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០១១ ឲ្យនិយមន័យនៃអំពើលួច “អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬ វត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន”។ មាត្រា៣៥៦ ទោសដែលត្រូវអនុវត្ត “អំពើលួចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ (ប្រាំមួយ)ខែ ទៅ ៣(បី) ឆ្នាំ និងពិន័យជាប្រាក់ពី១,០០០,០០០(មួយលាន)រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល។

លោក អ៊ុង រិន បានបន្តឲ្យដឹងថា រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បក្សពួកលោក ហ៊ឹម អិត បានចុះទៅកាប់ឆ្ការនិងបាញ់ស្មៅលើដីរបស់ខ្លួនទៀត ខណៈការប្តឹងនៅបន្តរហូតដល់អធិការស្រុកជលគិរីនៅឡើយ ហើយខ្លួន (អ៊ុង រិន) បានអស់ជំនឿក្នុងការដោះស្រាយរបស់អាជ្ញាធរថ្នាក់មូលដ្ឋាន ទើបលោកលើកដៃសំពះសុំដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង មេត្តាជួយផ្ដល់យុត្តិធម៌ដល់រូបលោក និងផ្តន្ទាទោសដល់បុគ្គលល្មើសច្បាប់ខាងលើ។

រាល់ការចោទប្រកាន់ខាងលើអង្គភាពយើងខ្ញុំស្វះ ស្វែងរកការបំភ្លឺពីលោកកែវ ធិន និងលោក ហ៊ឹម អិត នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នេះតែពុំមានលេខទូរសព្ទ ទោះយ៉ាងណាអង្គភាពយើងខ្ញុំរង់ ចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕

ដោយ ÷ វិបុល


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.