ព័ត៌មាន​ទាន់ហេតុការណ៍
លោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីដាក់ពង្រាយមន្រ្តីក្រោមឱវាទនិងជនស៊ីវិលគាបយកលុយពីក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ចេញពីវៀតណាមចូលមកប្រទេស ខ្មែរទាំងយប់ទាំងថ្ងៃដើម្បីស្រង់ដើម? - ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥៩៨ គ្រួសារ នៅស្រុកចុងកាល់ខេត្តឧត្តរមានជ័យ នៅស្រុកស្រីស្នំខេត្តសៀមរាប ទទួលបានស្បៀងអាហារពីសប្បុរស់ជននៅសហរដ្ឋអាមេរិក - បើគ្មានសំរាម ឆ្កែមិនជុះដាក់ទេ!រឿងគ្រូបង្រៀននៅវិទ្យាល័យសម្តេចឳ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ មិនមែនជាអាយ៉ៃឆ្លើយឆ្លងរវាងអ្នកសារព័ត៌មានជាមួយគណៈគ្រប់គ្រងវិទ្យាល័យនោះទេ? គួរតែអធិការកិច្ចរបស់ក្រសួងអប់រំចុះស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់នូវការប្រើប្រាស់ម៉ោងបង្រៀនជូនសិស្ស និងបើកប្រាក់ពីរដ្ឋ... - វត្តសុវណ្ណសាគរ(ហៅវត្តកោះខ្សាច់)សង្កាត់ចុងឃ្នៀសទទួលបានថវិកាជាង៥៦លានរៀលពីអង្គកឋិនទានមហាសាមគ្គី នឹងបែងចែកសម្រាប់ជួសជុលផ្លូវបេតុង - សាលាអន្តរជាតិអេអេលអេប្រគល់ប័ណ្ណសរសើរដល់សិស្សពូកែឆ្នាំសិក្សា២០២៤.២០២៥ - ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាឱ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង ពិសេសល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន តែសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ហាក់រក្សាភាពស្ងៀមស្ងាត់! - សាលាអន្តរជាតិខេមទាំង៤សាខានៅខេត្តសៀមរាបបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងប័ណ្ណសរសើរជូនដល់សិស្សឆ្នើមក្នុងឆ្នាំសិក្សា២០២៤-២០២៥ - ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ! - សាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំងបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦និងចែកវិញ្ញាបនបត្រនិងបណ្ណសរសើរដល់សិស្សានុសិស្សពូកែដែលបញ្ចប់ការសិក្សប្រចាំឆ្នាំសិក្សាឆ្នាំ២០២៤.២០២៥ - ព្រះគ្រូចៅអធិការវត្តសុវណ្ណសាគរ និងព្រះគ្រូចៅអធិការវត្តអារញ្ញាសាគរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារចំនួន ១០០គ្រួសាររស់នៅក្នុងសង្កាត់ចុងឃ្នៀសក្នុងក្រុងសៀមរាប
0

អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក ០១ក្រុម រួមគ្នាអរគុណសន្តិភាព!


រាជធានីភ្នំពេញ ÷ នាល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក០១ក្រុម បានមូលមតិគ្នា គោរពអញ្ជើញ អតីតលោកគ្រូអ្នកគ្រូ បងប្អូនមិត្តភក្តិរួមជំនាន់ រួមសាលាបាក់ទូកឆ្នាំ ១៩៨០-១៩៨៩ ចូលរួមជួបជុំនិងពិសារអាហាររួមគ្នា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក ដែលផ្តួចផ្តើមប្រមូលផ្តុំគ្នាឡើង ដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាប់តាំងពីឆ្នាំ២០១៤ តាមរយៈចងក្រងក្រុមក្នុងបណ្តាញទំនាក់ទំនងសង្គម បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្លាស់ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកកាន់តំណែងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងគោលបំណងរំលឹកនូវអនុស្សាវរីយ៍ ដែលធ្លាប់មានជាមួយគ្នាក្នុងគ្រាកន្លងមក តាមដានសុខទុក្ខគ្នាទៅវិញទៅមក និងជួយយកអាសារគ្នាក្នុងគ្រាមានអាសន្ន ហើយតែងតែប្រារព្ធពិធីជួបជុំគ្នា ជារៀងរាល់ឆ្នាំ និងបំពេញសកម្មភាពមនុស្សធម៌ ធ្វើពិធីរំលឹកគុណអតីតលោកគ្រូអ្នកគ្រូ កសាងសមិទ្ធិផលនានាក្នុងសាលាបាក់ទូក និងជាពិសេស គឺតែងតែរួមសាមគ្គីចែករំលែក ធនធានជួយគ្នាគ្រប់ពេលដែល លោកគ្រូ អ្នកគ្រូ និងមិត្តក្នុងក្រុម ជួបការលំបាក រហូតបង្កើតជាពាក្យស្លោកប្រចាំក្រុម ដែលមានខ្លឹមសារថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក”។ តែដោយសារ មានបញ្ហាជំងឺឆ្លងកូវីដ-១៩ បានធ្វើឲ្យក្រុមមិត្តិរួមជំនាន់មួយនេះ អាកខានមិនបានជួបជុំគ្នាអស់ពេល២ឆ្នាំ។ ក្នុងរយៈពេល២ឆ្នាំដែលមិនបានជួបគ្នាផ្ទាល់ ម្នាក់ៗបានត្រឹមទំនាក់ទំនងដឹងសុខទុក្ខគ្នា តាមរយៈការជជែកក្នុងក្រុមនៃបណ្តាញទំនាក់ទំនងសង្គម ។ ហើយក្នុងអំឡុង២ឆ្នាំនេះផងដែរ មានមិត្តភក្តិ លោកគ្រូអ្នកគ្រូខ្លះ ជួបប្រទះការខ្វះខាត ជួបការឆ្លងជំងឺកូវីដ-១៩ក្នុងគ្រួសារ តែមិត្តផ្សេងទៀតបានត្រឹមចូលរួម ពីចម្ងាយ ជាសម្ភារៈ ថ្នាំសង្កូវ និងថិវិកាប៉ុណ្ណោះ។

ក្នុងឱកាសដែលមានវត្តមាន របស់អតីតលោកគ្រូអ្នកគ្រូនៃសាលាបាក់ទូក ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អតីតមិត្តរួមជំនាន់ រួមសាលាបាក់ទូកឆ្នាំ ១៩៨០-១៩៨៩ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបានថ្លែងថា ការជួបជុំគ្នានៅថ្ងៃនេះ គឺជាសំណាង ដែលបានមកពីការដឹកនាំដ៏ឈ្លៀសវាងវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចមានទស្សនៈវិស័យវែងឆ្ងាយ ច្បាស់លាស់ ធ្វើឲ្យកម្ពុជាឆ្លងផុតពី គ្រោះមហន្តរាយនៃជំងឺឆ្លងកូវីដ-១៩ យ៉ាងឆាប់រហ័ស ជាពិសេសនោះគឺ អរគុណសន្តិភាព ដែលផ្តើមចេញពី ការយកជីវិតធ្វើដើមទុន របស់សម្តេច តេជោ ហ៊ុន សែន ឆ្ពោះទៅរកការរំដោះជាតិ ឲ្យរួចផុតពីរបបវាលពិឃាត និងមាននយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្តេច បានរំលាយទាំងស្រុងនូវអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យម្នាក់ៗ មានសិទ្ធិសេរីភាពពេញលេញ ទាំងការសិក្សា ការប្រកបរបរចិញ្ចឹមជីវិត ការគោរពនិងជឿលើជំនឿសាសនា ការធ្វើដំណើរកំសាន្តក្នុងនិងក្រៅប្រទេស ជាពិសេសគឺការជួបជុំដែលប្រកបដោយភាពស្និទ្ធិស្នាលនិងសប្បាយរីករាយ ដូចក្នុងថ្ងៃនេះ។ អតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក បានមូលមតិគ្នារំលេចនូវផ្ទាំងប៉ាណូយ៉ាងធំ ក្រោមប្រធានបទ អរគុណសន្តិភាព សម្រាប់ថតទុកជាអនុស្សាវរីយ៍ អមដោយរូបថតសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងខ្លឹមសារ អរគុណ នយោបាយ ឈ្នះ ឈ្នះ (១.ធានាសុវត្ថិភាពផ្លូវកាយនិងអាយុជីវិត, ២. ធានាកម្មសិទ្ធិនិងទ្រព្យសម្បត្តិ, ៣.ធានាអាជីពនិងមុខរបរ) និងខ្លឹមសារ ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តករ នយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ជូនកម្ពុជា។

ក្នុងកម្មវិធីជួបជុំនេះផងដែរ អតីតមិត្តភក្តិរួមជំនាន់មួយក្រុមនេះ បានរួមសាមគ្គីគ្នារៀបចំអំណោយ ជូនដល់អតីតលោកគ្រូអ្នកគ្រូ ចំនួន៤១នាក់ ដោយក្នុងម្នាក់ៗទទួលបានអំណោយ ទឹកសុទ្ធ ២កេស, មី០២កេស, ភេសជ្ជៈប៉ូវកម្លាំង២កេស, ត្រីខ២យួរ, ទឹកត្រីឆ្ងាញ់០១ដប ថវិកាចំនួន៨០ម៉ឺនរៀល ដែលក្នុងនោះមានថវិកា អ្នកគ្រូ វ៉ា អ៊ឹមឡេង បានជួយឧបត្ថម្ភ ២០ម៉ឺនរៀលក្នុងម្នាក់ៗ និង អ្នកគ្រូ ឃុន សុខារី បានជួយឧបត្ថម្ភ ១០ម៉ឺនរៀលក្នុងម្នាក់ៗ៕

យោង ÷ #PhnomPenhGRK


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.