ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​ផ្សារ​រាត្រី​​ក្រុង​​បាត់​ដំបង​ ដែល​បាន​ចំណាយ​អស់​តម្លៃ​​៣០​ម៉ឺន​​ដុល្លារ


បាត់ដំបង ៖ ផ្សារ​រាត្រី​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង ​តម្លៃ​៣០ម៉ឺន​ដុល្លារ​ ដែលជា​ហិរញ្ញប្បទាន​ ឥតសំណង​ពី​រដ្ឋាភិបាល​ជប៉ុន​ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ហើយ ​នៅព្រឹកថ្ងៃទី៣០ ​ខែសីហា​ ឆ្នាំ​២០១៨ ។ ​ពិធីនេះ​ធ្វើឡើង​ក្រោមអធិបតីភាព​លោក ​ងួន ​រតនៈ​អភិបាល​ខេត្ត​បាត់ដំបង ​និង​មានការ​ចូលរួមពី​លោក ​វង្ស​ ពិសិទ្ធ​ នាយក​គម្រោង ​និង​ជា​អគ្គនាយក​រង ​នៃ​ក្រសួង​សាធារ​ណការ​និង​ដឹកជញ្ជូន​និង​លោក ​អ៊ុក ​នីដា ​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(ADB)។

បើតាម​ការ​ឱ្យដឹង​ពី​រដ្ឋបាល​ខេត្ត​បាត់ដំបង​ការ​កសាង​ផ្សារ​រាត្រី​ថ្មី​​​នៅក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​នេះ​គឺជា​គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​សម្រាប់​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​នៅតាម​អនុតំបន់​ទន្លេមេគង្គ-ខេត្ត​បាត់ដំបង​ដែលត្រូវបាន​ផ្តល់​ហិរញ្ញប្បទាន​ឥតសំណង​ដោយ​មូលនិធិ​ជប៉ុន។

ផ្សាររាត្រី​ថ្មី​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​ស្វាយប៉ោ​និង​នៅចំ​កណ្តាលក្រុង​បាត់ដំបង​ពោលគឺ​នៅ​ចន្លោះ​រវាង​សាលា​ខេត្ត​និង​ដងស្ទឹង​សង្កែ។

គម្រោង​នេះ​ត្រូវបាន​អនុម័ត​នៅថ្ងៃ​ទី២១​ខែ​ឧសភា​ឆ្នាំ​២០១៣​ដែល​រយៈពេល​សាងសង់​គិត​ចាប់តាំងពី​ខែ​សីហា​ឆ្នាំ​២០១៧​រហូតដល់​ខែ​មេសា​ឆ្នាំ​២០១៨​នៅលើ​ទំហំ​ផ្ទៃដី​៣០៦៤​ម៉ែត្រ​ក្រឡា។​ផ្សារ​រាត្រី​នេះ​​នឹងត្រូវ​គ្រប់គ្រង​ដោយ​គណៈកម្មាធិការ​គ្រប់គ្រង​ផ្សារ​ដែល​ដឹកនាំ​ដោយ​អភិបាល​ក្រុង​។

រដ្ឋបាល​ខេត្ត​បាន​ឱ្យដឹង​ទៀត​ថា​គម្រោងនេះ​មានគោល​បំណង​សាកល្បង​ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​ហើយជា​វិធីសាស្រ្ត​មួយ​ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​រស់នៅ​តាម​ទន្លេ​មេគង្គ។​ក្រុម​អាជីវករ​ផ្សារ​ក្រីក្រ​មានចំនួន​១៥២នាក់​ក្នុងនោះ​ស្រី​មាន​១៣៧​នាក់​ដែលត្រូវ​បាន​ចងក្រង​ជា​សមាគម​អាជីវករ​ផ្សារ​ដែល​គ្រប់គ្រង​ដោយ​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​រាត្រី។​អាជីវករ​ទាំងនេះ​ក៏​ទទួលបាន​ការ​បណ្តុះ​បណ្តាល​និង​ទទួល​បាន​ថវិកា​សម្រាប់​អាជីវកម្ម​របស់​ពួកគាត់​ដែល​គាំទ្រ​ដោយ​គម្រោង​នេះ​ផងដែរ៕

ដោយ ៖ ចិត្រា


Filed in: ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.