ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

តើម្ចាស់សង្វៀនជល់មាន់ កាស៊ីណូ កាឡាក់ស៊ី អាងខ្សែរធំ ទើបហ៊ានបញ្ជាឲ្យគួកនប្រើហិង្សាដល់ភ្ញៀវចូលលេងល្បែង?


ខេត្តកណ្តាល ៖ តាមប្រភពរាយការណ៍ពីក្នុងកាស៊ីណូ កាឡាក់ស៊ី មានករណីហិង្សាមួយបានកើតឡើងបង្ករអោយមានការភ្ញាក់ផ្អើល ខណះអ្នកមើលការខុស ត្រូវ ម្ចាស់សង្វៀនជល់មាន់ស្រុកកោះធំ វៃគ្នាជាមួយ ម្ចាស់សង្វៀនជល់មាន់ស្រុកស្អាង នៅក្នុងកាស៊ីណូ កាឡាក់ស៊ី បណ្តាលអោយមានអ្នករងរបួសពីរនាក់។ រីឯជនដៃដល់ត្រូវបានសមត្ថកិច្ចស្រុកកោះធំធ្វើការឃាត់ខ្លួន យកមកសាកសួរ។

ហេតុការណ៌ដ៏អស្ចារ្យនេះបានកើតឡើងនៅថ្ងៃទី០៥ ឧសភា ឆ្នាំ២០២២​ វេលាម៉ោង​ ១៧និង៤០នាទី នៅក្នុងចំណុចកាស៊ីណូ​ កាឡាក់ស៊ី​ ស្ថិតនៅភូមិជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល។

ដោយឡែកជនរងគ្រោះ​ទី១ឈ្មោះ​ ស្រៀ​ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិព្រែករុន​ ឃុំព្រែកគយ​ ស្រុកស្អាង ខេត្តកណ្ដាល​ មុខរបរ​ បុគ្គលិកកាស៊ីណូ ទី២ឈ្មោះ​ ម៉ុន​ វណ្ណា​ ភេទប្រុស​ អាយុ៥៩ឆ្នាំ​ ជនជាតិខ្មែរ​ រស់នៅភូមិលេខ១​ សង្កាត់ស្វាយរលំ​ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​ មុខរបរ​ មន្ដ្រីចូលនិវត្តន៍​ ។

ហើយជនដៃដល់ជាជនសង្ស័យមានឈ្មោះ​ ង្វៀង​ ប៊ិន ភេទប្រុស​ អាយុ៥២ឆ្នាំ​ ជនជាតិវៀតណាម​ រស់នៅភូមិឃុំកេីតហេតុ​ មុខរបរ​ បុគ្គលិកកាស៊ីណូ​ ។

យោងតាមសមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលកើតហេតុជនសង្ស័យ​ និងជនរងគ្រោះ(ស្រៀ​ ហុង)​ បានជជែកគ្នាអំពីប្រាក់ដែលជនរងគ្រោះបានឲ្យគេខ្ចីប្រាក់ចំនួន​ ១,០០០,០០០៛​ ពួកគេជជែកគ្នាយ៉ាងខ្លាំង​ ឈានដល់ការប្រេីហិង្សាដាក់គ្នា​ ដោយជនសង្ស័យ​ និងបក្ខពួក​ប្រហែល​ ៧-៨នាក់​ បាននាំគ្នាទៅវាយ​ លេីជនរងគ្រោះទាំងពីរ​នាក់​ ពេលនោះបក្ខពួកខាងលេីបានវាយទៅលេីឈ្មោះ​ ម៉ុន​ វណ្ណា​ ជាច្រេីនដៃ​ថែមទៀតផង​ ចំណែកឈ្មោះ​ ស្រៀ​ ហុង​ គេចខ្លួនរួច​។ ភ្លាមនោះឈ្មោះ​ ង្វៀង​ ប៊ិន​ បានគប់ទូរស័ព្ទដៃ​ ម៉ាក​ Oppo​ មិនចាំស៊េរី​ ពណ៌ស-ខ្មៅ​ ទៅលេីឈ្មោះ​ ស្រៀ​ ហុង​ ត្រូវចំស្មាខាងស្ដាំ​ និងបានប្រេីពាក្យសំដីគំរាមកំហែងថា​ អញមេនៅជ្រៃធំ​ “អ្ហែង(ស្រៀ​ ហុង)​ មេនៅស្រុកស្អាង​ កុំចង់ខ្លាំងជាមួយអញ​ អញចង់សម្លាប់អ្ហែងពេលណាក៏បានដែរ” ព្រ​មទាំងជេរប្រមាថជាច្រេីនទៀត។

ក្រោយពេលកើតហេតុខាងលើជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ​ តែម្ដង​ បន្ទាប់ពីបានទទួលបានពាក្យបណ្ដឹង​ កម្លាំងជំនាញស្រុកកោះធំ​ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះអន្តរាគមន៍ធ្វេីការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ​ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ÷ វណ្ណារ៉ា


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, ព័ត៌មានសំខាន់, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.