ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

សម្តេច​នា​យក​រដ្ឋ​មន្រ្តី ​យល់​ព្រម​​សំណើ​​ក្រសួង​​មហា​ផ្ទៃ​ ឲ្យ​​សិក្សា​​លទ្ធ​ភាព​​បង្កើត​​ខេត្ត​​ថ្មី​​២


ភ្នំពេញ៖ សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃ​ទី២៨ ខែ​សីហា ២០១៨ បាន​ចារ​យល់ព្រម​តាម​សំណើ​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​សិក្សា​លទ្ធភាព​រៀបចំ​បង្កើត​ខេត្ត​ថ្មី​ចំនួន២ ហើយ។ គម្រោង​សិក្សា​លទ្ធភាព​បង្កើត​ខេត្ត​ថ្មី​ទាំង​ពីរ​នោះ គឺ​ទី​មួយ ការ​សិក្សា​លទ្ធភាព​បង្កើត​ខេត្ត​ថ្មី​មួយ ដោយ​បំបែក​ចេញ​ពី​ខេត្ត​កណ្ដាល និង​ទីពីរ ការ​សិក្សា​លទ្ធភាព​ក្នុង​ការ​បង្កើត​ខេត្ត​ថ្មី​មួយ​ទៀត ដោយ​ពិនិត្យ​លើ​កត្តា​ភូមិសាស្រ្ត និង​ប្រជាសាស្រ្ត​របស់​ស្រុក​កោះញែក នៃ​ខេត្ត​មណ្ឌលគិរី និង​ស្រុក​លំផាត់ នៃ​ខេត្ត​រតនគិរី។

ចំណារ​យល់ព្រម​របស់​សម្ដេច ហ៊ុន សែន បាន​ធ្វើ​ឡើង​លើ​លិខិត​ស្នើ​សុំ​គោលការណ៍​អនុញ្ញាត​មួយ​របស់​ក្រសួង​មហាផ្ទៃ ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី២៧ ខែ​សីហា ២០១៨ កន្លង​ទៅ។ ក្នុង​លិខិត​នោះ បញ្ជាក់​ថា ក្នុង​ករណី​សម្ដេច​នាយករដ្ឋមន្រ្តី​ឯកភាព​ជា​គោលការណ៍​ហើយ ក្រសួង​មហាផ្ទៃ​នឹង​ចាត់​មន្រ្តី​បច្ចេកទេស ដើម្បី​សហការ​ជាមួយ​ក្រសួង និង​ខេត្ត​ពាក់ព័ន្ធ ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាក់ស្ដែង ដើម្បី​រាយការណ៍​សុំ​យោបល់​ដឹកនាំ​ជា​បន្ដបន្ទាប់​ពី​សម្ដេច​នាយករដ្ឋមន្រ្តី។

ក្នុង​លិខិត​នោះ បញ្ជាក់​ទៀត​ថា ការ​រៀបចំ​សិក្សា​លទ្ធភាព​បង្កើត​ខេត្ត​នេះ នឹង​ធ្វើ​ឲ្យ​ចប់​សព្វគ្រប់​នៅ​ខែ​មករា ឆ្នាំ​២០១៩ ដើម្បី​ទុក​ពេលវេលា​សមស្រប​សម្រាប់​រាជរដ្ឋាភិបាល​កំណត់​ចំនួន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​៣ ដែល​តាម​អាណត្តិ​កំណត់​ក្នុង​ច្បាប់ គឺ​ក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ៕

អត្ថបទទាក់ទង៖ ក្រសួង​មហាផ្ទៃ ស្នើ​បង្កើត​ខេត្ត​ថ្មី​ចំនួន២

ដោយ៖ សំណាង


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.