ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​​ ម៉ែន ​សំអន ​បាន​ស្នើ​ឲ្យកម្មករ​កម្មការិនី​ត្រូវ​រក្សា​ជំហរការងារ​​គោរពច្បាប់ការងារ​​​


ខេត្តស្វាយរៀង ÷ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ៥៣០នាក់ នៅរោងចក្រផលិតកង XDS Bicycle Cambodia Co ltd ស្ថិតក្នុងបំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជានពូចាយ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់ស្វាយតឿ ខេត្តស្វាយរៀង ។

ថ្លែងក្នុងឱកានោះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានអានទាំងស្រុង នូវសារលិខិតលេខ ០១ សលខ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីសារលិខិតរបស់     សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ខួបអនុស្សាវរីយ៍ លើកទី ១៣៦ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ សន្តិភាព សុខភាព និងសន្តិសុខការងារ ជូនដល់អង្គពិធីទាំងមូល និងបានណែនាំឲ្យកម្មករ កម្មការិនី ធ្វើការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងត្រៀមលក្ខណៈសម្បតិ្តគ្រប់យ៉ាង សម្រាប់យកទៅបោះឆ្នោត ជាពិសេស អត្តសញ្ញាណ បណ្ណ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា និងបានស្នើឲ្យកម្មករ កម្មការិនីត្រូវរក្សាជំហរការងារ គោរពច្បាប់ការងារ ករណីមានភាពមិនប្រក្រតី ត្រូវស្នើសុំតំណាង ដើម្បីជួបពិភាក្សាដោះស្រាយការងារ ។

ចំណែកឯ តំណាងកម្មករ កម្មការិនីក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា កម្មករ កម្មការិនី និងបានទទួលបាននូវប្រាក់ខែសមរម្យ លក្ខខណ្ឌការងារល្អ និងមានការយកចិត្តទុក្ខដាក់ពីថៅកែផងដែរ ។

ជាទីបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំមកអំណោយចែកជូនដល់ សម្រាប់កម្មករ កម្មការិនីចំនួន ៥០២នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ២ម៉ឺនរៀល និងសារ៉ុង ១ ចំណែក ស្ត្រីមានផ្ទៃពោះ ចំនួន ៣៨នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង ១ និងថវិកា ៤ម៉ឺនរៀល។

បន្ទាប់មកទៀត លោកជំទាវកិត្តិសង្គហបណ្ឌិត និងប្រតិភូអមដំណើរ ក៏បានអញ្ជើញទស្សនៈកិច្ចខ្សែរសង្វាក់ផលិត កង់ និងខ្សែរសង្វាក់ផលិតសំបកកង់រថយន្តផងដែរ ៕

# Page : Men Sam An Cambodia Deputy Prime Minister #


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.