ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

រដ្ឋបាល​ខេត្ត​កំពង់ធំ​រៀប​ចំ​ពិធី​សំណេះ​សំណាល​ជួប​ជុំ​ជា​មួយ​អ្នក​សារ​ព័ត៌មាន​ក្នុង​​ខេត្ត​ដើម្បី​ស្វែង​យល់​ពី​គ្នា​ទៅ​វិញទៅ​មក


ខេត្តកំពង់ធំ ÷ នៅរសៀលថ្ងៃទី១២ ខែមេសាឆ្នាំ ២០២២ រដ្ឋបាលខេត្តកំពង់ធំដឹកនាំដោយឯកឧត្តម សុខ ហៃ អភិបាលរង តំណាងឯកឧត្តម ងួន រតនៈ អភិបាលគណៈអភិបាលខេត្តកំពង់ធំ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្ត និងសហការី លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ លោក/លោកស្រី ប្រធានមន្ទីរ នានាជុំវិញខេត្ត អភិបាល/អភិបាលរង ក្រុង/ស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងស្វែងយល់ពីចំណុចខ្វះខាត រវាងអ្នកសារព័ត៌មាន និងអជ្ញាធរមូលដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយបងប្អូនអ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំ ។

បន្ទាប់ពីលោកជំទាវ ង៉ែត ណារីន បានអានរបាយការណ៍ស្វាគមន៍នឹងរាយការណ៍សង្ខេបពីសកម្មភាពការងារលើវិស័យសារព័ត៌មាននៅមន្ទីរព័ត៌មានខេត្តកំពង់ធំរួចមក ។

មានបងប្អូនអ្នកសារព័ត៌មានបានលើកឡើងអំពីសំណួរ និងបញ្ហាប្រឈមនានារវាងអ្នកសារព័ត៌មាន ក្នុងពេលចុះយកព័ត៌មាននិងបញ្ហាផ្សេងៗទៀត ហើយក៏មានការបកស្រាយពីគណះអធិបតី និងស្ថាប័នជំនាញដើម្បីបានយល់ទាំងអស់គ្នា។

ក្នុងឱកាសនោះ ឯកឧត្ដម សុខ ហៃ អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមលោកជំទាវ អស់លោក/លោកស្រីដែលបានចូលរួមក្នុងអង្គពិធីនេះពិសេសអ្នកសារព័ត៌មាននិងមន្ត្រីជំនាញ តាមបណ្ដាអង្គភាពរបស់ខ្លួន។ នោះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់និងគិតគូររវាងអ្នកសារព័ត៌មានជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ ដើម្បីឲ្យការអនុវត្តការងារទទួលបានជោគជ័យ។

ឯកឧត្តម សុខ ហៃ បានជំរុញឲ្យមន្ត្រីជំនាញ និងស្ថាប័នទាំងអស់ខិតខំនឹងយកចិត្តទុកដាក់ចុះពិនិត្យជាក់ស្តែងនៃករណីដែលកើតមានឡើងនៅតាម មូលដ្ឋានដែលខ្លួនទទួលខុសត្រូវនឹងពន្លឿនការដោះស្រាយនេះឲ្យបានទាន់ពេលវេលា ។

ឯកឧត្តមគណៈអធិបតីក៏បានសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់អញ្ចើញមកចុះបញ្ជីឲ្យបានគ្រប់ៗគ្នា និងសំណូមពរឲ្យអ្នកសារព័ត៌មានទាំងអស់ មុននឹងចុះផ្សាយត្រូវស្វែងរកប្រភពឲ្យបានគ្រប់ជ្រុងជ្រោយមុននិងធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធបច្ចេកវិទ្យារបស់ខ្លួន។

ជាចុងក្រោយឯកឧត្តមបានជូនពរដល់អ្នកសារព័ត៌មានទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សូមទទួលបាននូវជោគជ័យសម្រាប់ឆ្នាំថ្មីទាំងអស់គ្នា៕

ដោយ ÷ អ៊ិស វីន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.