ព័ត៌មាន​ទាន់ហេតុការណ៍
សមត្ថកិច្ចបង្ក្រាបជួញដូរគ្រឿងញៀនជាង៤គីឡូក្រាម ឆ្លងដែនពីឡាវចូលកម្ពុជាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្ថិតចំណុចចន្លោះបង្គោលព្រំដែនលេខ 034/1 ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ... - ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រក្នុងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព - កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា - មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ - ឯកឧត្តម ​ញ៉ែម ​សំអឿន ​​​និង​​លោកជំទាវ​ព្រម​ទាំង​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា ​សម្ភារៈ​ប្រើប្រាស់​ ស្បៀងអាហារ ​និងគ្រឿងឧបភោគបរិភោគ ​ជូនដល់​កងទ័ព​ជួរ​មុខអង្គភាព​កងពល​តូច​អន្តរាគមន៍​លេខ១២៨​យោធភូមិភាគទី១ - លោកជំទាវទី១ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ - ឯកឧត្តម ​ប៉ែន កុសល្យ ​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​សប្បុរស​ធម៌​ជា​ស្បៀង​​អាហារ ​សម្ភារ​ប្រើប្រាស់​ រួម​នឹង​ថវិកា ​៦០លានរៀល​ ដើម្បី​លើក​ទឹកចិត្ត​វីរ​កងទ័ព​ជួរ​មុខនិង​​បង​ប្អូន​ភៀស​សឹក​នៅ​ទិស​ខេត្ត​សៀមរាប​ និង​ឧត្តរមានជ័យ - ផ្ទុះ​ការ​តវ៉ា​រឿង​បិទ​ផ្លូវ​ជាតិ​លេខ​២ ​មុខ​ស្នាក់ការ​គយ​ខេត្ត​តាកែវ​ដោយ​សារ​មាន​ក្រុម​អនាមឹក​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ឡាន​ដឹក​ទំនិញ​កំពុង​ធ្វើ​សកម្ម​ភាព​ជំរិ​តឲ្យ​បង់​ប្រាក់​គ្មាន​វិក្ក័យបត្រ័​ថ្លៃ​ខ្ពស់​កប់​ពពក... - ឯកឧត្តម សោម ពិសិដ្ឋ ប្រគល់ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់អតីតយុទ្ធជន - ព្រះសង្ឃ​និង​អាជ្ញាធរ​សង្កាត់​គោកចក​នាំ​យក​សម្ភារៈ​ស្បៀង​អាហារ​ប្រគល់​ជូន​ដល់ ​កងទ័ព​នៅ​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង
0

លោក​ជំទាវ​កិត្តិសង្គហ​បណ្ឌិត ​ម៉ែន ​សំអន ​វេរ​ប្រគេន​ទេយ្យ​វត្ថុ​និង​ចង្ហាន់​ដល់​ព្រះ​សង្ឃ​ចំនួន​១០​វត្ត​


រាជធានីភ្នំពេញ ÷ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋភិបាល បានវេរ ប្រគេនទេយ្យវត្ថុ និងចង្ហាន់ដល់ព្រះសង្ឃចំនួន ១០វត្ត ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ។

ជារៀងរាលឆ្នាំ លោកជំទាវកិត្តិសង្គហបណ្ឌិត បានវេរ ប្រគេនទេយ្យវត្ថុ និងចង្ហាន់ដល់ព្រះសង្ឃចំនួន ១០វត្ត រួមមាន ៖ ១. វត្តមុន្នីប្រសិទ្ធិវង្ស ២.វត្តអង្គសិរីសួស្តី ៣.វត្តច័ន្ទបុរីវង្ស ៤.វត្តសុវណ្ណវារី និង ៥.វត្តមហានន្ទិយនេរញ្ចរារាមនិវេទ ឬ(វត្តព្រែកប្រាំង) ៦. វត្តស្វាយពពែ ៧. វត្តលង្កាកុសុមារាម ៨.វត្តឧណ្ណាឡោម ៩.វត្តសារាវ័ន្តតេជោ និង ១០. វត្តមុន្នីសុវណ្ណ (ហៅចំពុះក្អែក) ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ និងញ្ញាតិការទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ជាពិសេស បុព្វបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់ដែលលះបង់អាយុជីវិត ដើម្បីជាតិមាតុភូមិ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបួសសួងដល់ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម តាមជួយប្រោសព្រំ និងតាមបីបាច់ថែរក្សាប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមមានសុខភាពល្អ និងទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត ។

ទេយ្យវត្ថុ ដែលបានវេរ និងប្រគេនក្នុងថ្ងៃនេះ រួមមាន ៖ (១) អង្ករ ៣០០គីឡូក្រាម (២)ស្ករស ១ បាវ (៣)ទឹកសុទ្ធ ៥ កេស (៤) ទឹកក្រូច ៥ កេស (៥) មី ៥ កេស (៦) ទឹកដោះគោ ១កេស (៧) ម៉ាស ១ កេស (៨)ទឹកត្រី ២យួរ (៩)ទឹកស៊ីអ៊ីវ ២យួរ (១០)ត្រីងៀត ៥គីឡូ (១១) អំបិល ១០គីឡូក្រាម និងថវិកា ២លានរៀល៕

យោងហ្វេសប៊ុកផ្លូវការលោកជំទាវ ម៉ែន សំអន


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2026 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.