ព័ត៌មាន​ទាន់ហេតុការណ៍
អាជ្ញាធរខេត្តសៀមរាបឱ្យឈ្មោះ សេក ដារ៉ា បញ្ឈប់ជាបន្ទាន់នូវការព្យាបាល និងការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការព្យាបាលជំងឺគ្រប់ប្រភេទ ដោយការចាក់ម្ជុលវិទ្យាសាស្ត្រដោយខុសច្បាប់ - ក្រសួងកិច្ចការនារីបើកសិក្ខាសាលាបិទគម្រោង"ការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តីក្នុងយុគសម័យឌីជីថល" នៅក្នុងខេត្តសៀមរាប - ប្រជាពលរដ្ឋក្រីក្រ២៥០គ្រួសារក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបទទួលបានអំណោយមនុស្សធម៌ពីនឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក្នុងឱកាសចម្រើនជន្មាយុឆ្នាំ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ត... - រដ្ឋបាលខេត្តសៀមរាបបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៤សម្រាប់គោលដៅទី១ក្នុងស្រុកស្រីស្នំ - កិច្ចប្រជុំបច្ចេកទេសលើកទី៣៩ របស់គណកម្មាធិការ អាយស៊ី ស៊ីអង្គរនិងសំបូរព្រៃគុក កំពុងប្រព្រឹត្តទៅនៅខេត្តសៀមរាប  - ដីព្រៃជាច្រើនហិកតាឋិតនៅភូមិសាស្ត្រឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញដែលមានឥទ្ធិពល... - រដ្ឋបាលខេត្តសៀមរាបនិងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំរៀបចំកម្មវិធី “ស្នាមញញឹមភូមិខ្ញុំ” ដើម្បីបង្ហាញពីរបៀបប្រមូលផលស្រូវបែបបុរាណ - អាជ្ញាធរស្រុកក្រឡាញ់និងមន្ទីររៀបចំដែនដីខេត្តសៀមរាបធ្វើការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិចំនួន១០ភូមិនៅក្នុងឃុំតាអាន - រឿងសង់របងរំលោភផ្លូវសាធារណៈរាប់ឆ្នាំអាជ្ញាធរស្រុកបសេដ្ឋដោះស្រាយមិនចេញ - គណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តសៀមរាប ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ “កំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា”
0

ឯក​ឧត្តម​រដ្ធមន្ដ្រី ​វេង ​សាខុន ​និង​សហការី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​សមិទ្ធ​ផល​គម្រោង​ស្ដី​ពី​ការ​អភិវឌ្ឍន៏​និង​ពង្រីក​ការ​ដាំ​ដំ​ណាំ​ជា​លក្ខណៈ​អាជីវ​កម្ម​​”សុី​អេ​ឌី​អេហ្វ”​ នៅ​ភូមិ​សំរោង​ឃុំ​លាង​ដៃ​ស្រុក​អង្គរ​ធំខេត្ត​សៀម​រាប


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃអាទិត្យ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកនស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះពិនិត្យសសមិទ្ធផលគម្រោងស្តីពីការ អភិវឌ្ឍន៍ និង​ពង្រីកការដាំដំណាំជាលក្ខណ: អាជីវកម្ម “ស៊ី អេ ឌី អេហ្វ កូដ” នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀម រាប ដែលគម្រោង​នេះបាន​ទទួលជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលនូវេលហ្សេឡង់ តាមរយ:កម្មវិធីសម្របសម្រួល​ការអភិវឌ្ឍន៍មុខជំនួញ​កសិកម្មកម្ពុជារបស់អង្គការ អាយ ឌី អុី កម្ពុជា។

តាមរបាយការណ៍របស់គម្រោងបានឲ្យដឹងថាគម្រោងនេះមានរយ:ពេល ០៥ឆ្នាំ (២០១៤- ២០១៩) ដោយអនុវត្តនៅលើខេត្តគោល​ដៅចំនួន​០៣ គឺខេត្តសៀមរាប បន្ទាយមានជ័យ និងខេត្តឧត្តមានជ័យ។ គម្រោងមានគោលបំណងបង្កើនប្រាក់ចំណូលដល់គ្រួសារ​កសិករក្នុងខេត្ត​គោលដៅទាំង០៣ តាមរយ:ការអភិវឌ្ឍន៍ និងពង្រីកការដាំដំណាំជាលក្ខណ:អាជីវកម្ម។ បច្ចុប្បន្នមានកសិករជាង៣៥០០គ្រួសារ បានទទួល​ផលពីគម្រោងតាមរយ:ការប្រកាន់ យករបរដាំបន្លែច្រើនប្រភេទដោយធ្វើការកែប្រែពីការដាំដុះតាមទម្លាប់ មកធ្វើការដាំដុះតាមលក្ខណ:​ប្រពល​វប្បកម្មដោយប្រើបច្ចេកទេសកសិកម្មថ្មីៗសមស្របតាមលទ្ធភាព ការប្រែប្រួលអាកាសធាតុ និងតម្រូវការទីផ្សារ។

មានប្រសាសន៍សំណេះសំណាលជាមួយកសិករដាំត្រសក់ទ្រើង លោកបានសម្តែងទឹកចិត្តសប្បាយរីករាយ អបអរសាទរ និងបន្ត​លើកទឹក​ចិត្តគាំ​ទ្របន្ថែមទៀតដល់ពួកគាត់ដែលប្រកាន់យកអាជីពដាំបន្លែព្រោះវាបានជួយបង្កើនប្រាក់ចំណូល បង្កើនបរិមាណផ្គត់ផ្គង់​ឲ្យទីផ្សារ​ក្នុង​ស្រុក កសិករមានការងារធ្វើ កាត់ បន្ថយចំណាកស្រុក និងភាពក្រីក្រ និងជាពិសេសសមស្របតាម​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់​របស់សម្តេច​តេជោ​ដែលបានលើក ទឹកចិត្តឲ្យកសិករដាំបន្លែសុវត្ថិភាពឲ្យបានច្រើនដើម្បីសុខភាព និងកាត់ បន្ថយការនាំចូល។

តាមការឲ្យដឹងរបស់ម្ចាស់ចំការលោក ដែន ហៀ ដែលបានដាំបន្លែត្រសក់ទ្រើង ត្រប់ ប៉េងប៉ោះ ជាដើម លើផ្ទៃដី ៥ហត បញ្ជាក់ថាក្នុង ១ឆ្នាំ លោក អាចរកចំណូលជាមធ្យមបានជាង ២ម៉ឺនដុល្លារពីចំការនេះ។ នេះជាកសិករគំរូមួយក្នុងឃុំដែលប្រែក្លាយ​ខ្លួនជាកម្មករសំណង់រកព្រឹក​ខ្វះល្ងាច មកធ្វើកសិពាណិជ្ជកម្មវិញដោយទទួលបានជោគជ័យ និងកំពុងសិក្សាពង្រីកអាជីពនេះបន្ថែមនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ ចំពោះឆន្ទ:របស់គាត់ និងកសិករផ្សេងៗទៀត ព្រោះលោកបានបញ្ជាក់ថាចំណូលនេះគឺសម្រេច​បានតាម​ចក្ខុវិស័យ​របស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០ ដូច្នេះលោកបានឲ្យមន្ទីរកសិកម្ម សហការជាមួយគម្រោងបន្តពង្រឹង​ការផ្សព្វផ្សាយ​បច្ចេកទេសដាំដុះបន្ថែម ដូចជាពូជ ការថែទាំ ការការពារជំងឺ ដើម្បីបង្កើនផលិតកម្ម ធានាគុណភាព និងជាពិសេសបង្រៀងឲ្យពួកគាត់​ចេះធ្វើអាជីវកម្មតាមរយ:ធ្វើការវេចខ្ចប់ផលិតផលឲ្យបានល្អសមស្របតាមតម្រូវការទីផ្សារ សណ្ឋាគារ និងភោជនីយដ្ឋានធំៗទើប​អាច​បង្កើនតម្លៃបន្ថែមបានខ្ពស់៕

ដោយ ៖ កូឡាប


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.