ព័ត៌មាន​ទាន់ហេតុការណ៍
អរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកប្រតិបត្តិករសន្តិភាព - ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ - ថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាបរៀបចំអបអរសាទរថ្ងៃបិទបញ្ចប់ការបួសរ៉ម៉ាឌន និងរីករាយថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រី (បុណ្យចូលឆ្នាំរបស់សាសនិកឥស្លាម) - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ៥៦៦បណ្ណ ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអូរព្រាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ - គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បន្តប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍរមណីយដ្ឋានខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង ២ ៧០០ម៉ែត្រ - អាជ្ញាធរសង្កាត់ស្រង៉ែក្រុងសៀមរាបធ្វើសង្ក្រាន្តឆ្នាំថ្មីដើម្បីចង់បង្ហាញវប្បធម៌ អរិយធម៌ ប្រពៃណី និង ទំនៀមទំលាប់របស់ខ្មែរ - តើពូជត្រីពងកូនដែលត្រូវអភិរក្សនៅចំណុចឡូលេខ.8.នៅខាងមុខភូមិកំពុងប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរខេត្តពោធិ៍សាត់ ឬមួយហៅថាឡូអភិរក្សកំពុងប្រាក់? - ឃាត់ខ្លួនមេតុងទីន២នាក់ដែលបានបោកលុយកូនតុងទីនជាច្រេីននាក់នៅឃុំស្ពឺ - បងប្អូនក្រុមវាល បន្តចុះវាស់វែង និងប្រមូលទិន្នន័យក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋស្ថិតនៅឃុំកោះធំ"ក" និងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល - កិច្ចប្រជុំពិនិត្យសំណង់របស់ប្រជាពលរដ្ឋដែលបានសាងសង់ក្នុងគម្រោង លំនៅដ្ឋានសម្បទានសង្គមកិច្ច ស្ថិតនៅភូមិវាល សង្កាត់សំបូរ ក្រុងសៀមរាប ខេត្តសៀមរាប
0

ឯក​ឧត្តម​រដ្ឋ​មន្ដ្រី វេង ​សាខុន ​​បាន ​​​ទទួល​ជួ​យ​ពិភាក្សា​ការងារ​ជា​មួយ​លោក ​Nathan ​M.Belete ​នាយក​ប្រតិ​បត្តិ​នៃ​ធ​នា​គារ​ពិភព​លោក ​​ប្រចាំ​តំបន់​អាស៊ីបូព៌ា និង​សហ​ការី​


រាជធានីភ្នំពេញ ៖ នៅទីស្តីការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលោម៉ោង ១០:៣០ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Nathan M. Belete នាយក​ប្រតិបត្តិនៃធនាគារពិភព ប្រចាំតំបន់អាស៊ី បូព៌ា និងសហការី ដើម្បីសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ជូន​ពីវឌ្ឍនភាពនៃ​គម្រោងស្តីពីការបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២ (LASED II) និងស្នើសុំអនុសាសន៍ដើម្បីធ្វើការ​កែលម្អ​លើ​ចំណុចខ្វះខាតនៃការអនុវត្តគម្រោងនេះ។

មតិស្វាគមន៍តាមរយៈលោក Nathan M. Belete ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលបានដើរតួនាទីយ៉ាង​សំខាន់ក្នុងការជួយឧបត្ថម្ភគាំទ្រលើការអភិវឌ្ឍប្រទេសកម្ពុជា និងសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនប្រកបដោយចីរភាព ក្នុងនោះក៏​មាន​វិស័យកសិកម្មផងដែរ ដែលកំពុងស្ថិតក្នុងតំណាក់កាលធ្វើការផ្លាស់ប្តូរពីកសិកម្មយថាកម្ម ទៅជាកសិ-ឧស្សាហកម្ម កសិ-ពាណិជកម្ម និង​កសិ-ទេសចរណ៍ ដោយផ្តោតជាសំខាន់លើការធ្វើទំនើបកម្មកសិកម្ម និងការ​ផលិតតាមលក្ខណបច្ចេកទេសសមស្រប និងមាន​ស្តង់​ដារ​ក្នុងការកែច្នៃ ដើម្បីនាំចេញប្រកបដោយគុណភាព អនាម័យ និងភូតគាមអនាម័យឆ្លើយតបតាមតម្រូវការទីផ្សារ។ ធ្វើយ៉ាងនេះ​គឺដើម្បី​ឆ្លើយតបទៅនឹងបរិបទនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាជន ការខ្វះខាតកំលាំងពលកម្មក្នុងស្រុក ការប្រែប្រួលអាកាសធាតុ និង​ជាពិសេស​ខិតខំសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ហើយឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់នឹងបន្តផ្តល់ការគាំទ្រ ជាពិសេសលើការ​ធ្វើ​ប្រពលវប្បកម្មដំណាំ បន្លែ វារីវប្បកម្ម និងការចិញ្ចឹមសត្វ ធ្វើយ៉ាងនេះដើម្បីបង្កើនតម្លៃបន្ថែមដល់កសិផលពង្រីកនិងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ធានាគុណភាព សុវត្តិភាពទាំងអនាម័យ និងភូតគាមអនាម័យ ក្នុងគោលបំណងបំពេញខ្សែច្រវាក់ផលិតកម្ម និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម។

នាឱកាសនេះ លោក Nathan M. Belete បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយក៏បានបញ្ជាក់ថា គម្រោងថ្មីដោយ​ឡែករវាងធនាគារពិភពលោក និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគឺពិតជាបានឆ្លើយតប និងស្របតាមការលើកឡើងខាងលើ។ ពាក់ព័ន្ធនឹងគម្រោង LASED II នេះវិញ លោកបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា គោលបំណងចំបងរបស់គម្រោងនេះគឺ ជួយ​លើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលគម្រោងនេះបានជួយគាំទ្រដល់គម្រោងសម្បទាន​ដីសង្គមកិច្ចរបស់​រាជ​រដ្ឋា​ភិបាលក្នុងការចែកដីឲ្យកសិករគ្មាន និងមានដីតិចតួចដើម្បីប្រកបរបបកសិកម្មចិញ្ចឹមគ្រួសារ។ គម្រោងបានអនុវត្តលើខេត្តគោលដីចំនួន ០៥ មានខេត្តត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំង កំពង់ស្ពឺ និងកំពង់ធំ ដោយបានផ្តល់ប្រយោជន៍ជូន ៤,៤៤១ គ្រួសារ តាមរយ:ការរៀបចំប្រព័ន្ធ​ធារាសាស្រ្ត​ខ្នាតតូច និងផ្តល់សេវាគាំទ្របច្ចេកទេសកសិកម្មមូលដ្ឋានដើម្បីកែលម្អ កម្រិតជីវភាពតាមរយ:ការបង្កើនប្រាក់ចំណូល។ គម្រោងមានរយ:​ពេល ០៥ឆ្នាំ ដោយចាប់ពីឆ្នាំ២០១៧-២០២២ ដែលត្រូវចំណាយថវិកាសរុប ២៥លានដុល្លារ។ បច្ចុប្បន្នដោយមានកិច្ចសហការ​យ៉ាងល្អប្រសើរ​ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គម្រោងបាននិងកំពុងអនុវត្តទៅតាមកម្មវិធីដូចបានគ្រោងទុក និងទទួលបានលទ្ធផលគួរជាទីមោទន ដោយកម្រិតជីវភាពគ្រួសាររបស់សម្បទានិកមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

ក្នុងកិច្ចពិភាក្សានេះដែរ លោក Nathan M. Delete បានបញ្ជាក់ឲ្យដឹងថា ទន្ទឹមនឹងការអនុវត្តន៍គម្រោង ដំណាក់កាលទី II គម្រោងដំណាក់​កាល III គឺបាន និងកំពុងដំណើរការក្នុងការរៀបចំ ដែលត្រូវការថវិកាប្រមាណជា ១០០ លានដុល្លារអាមេរិក ដែលក្នុងនេះធនាគារពិភព​លោក​បានត្រៀមថវិកាចំនួន ៦០ លានដុល្លារអាមេរិចរួចហើយ ហើយថវិកាចំនួន ៣០ លានដុល្លារអាមេរិកសង្ឃឹមថា​បានទទួលពីដៃគូ​អភិវឌ្ឍន៍ផ្សេងទៀត ហើយនិងថវិកាដែលនៅសេសសល់ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះដែរ លោក Nathan M. Belete សង្ឃឹមថាឯកឧត្តមរដ្ឋមន្ត្រី និងសហការីនឹងបន្តកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការគាំទ្រក្នុងការអនុវត្តគម្រោងនាពេលបច្ចុប្បន្ន ក៏ដូចជា​នាពេលអនាគត់ ដើម្បីជាប្រយោជន៍ដល់អ្នកទទួលផលជាពិសេសប្រជាកសិករក្រីក្រ និងងាយរងគ្រោះ និងការជម្រុញកំណើនសេដ្ឋកិច្ច​កម្ពុជា៕

ដោយ ៖ សុភា





Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សេដ្ឋកិច្ច

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2024 រស្មីក្រុងយើង | Rasmey Krong Yoeng. All rights reserved. XHTML / CSS Valid.