ព័ត៌មាន​ទាន់ហេតុការណ៍
ល្បែងឡូតូអនឡាញ៨៨៨៨ បើកលេងជាសាធារណៈក្នុងហាងកាហ្វេគ្មានស្លាក កំពុងបន្តផ្គើនជាមួយបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី? - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបើកសន្និសិទអន្តរជាតិលើកទី២ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥ នៅក្នុងខេត្តសៀមរាប - មន្ត្រីជំនាញខេត្តសៀមរាបចុះអប់រំលោកស្រី អេន ចរិយាឱ្យបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្ - ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប  - ប្រជានេសាទឃុំកំពង់ឃ្លាំង មកសុំការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាប - វត្តព្រះព្រហ្មរ័ត្នប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធសាសនា - សមណសិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ក្រុងសៀមរាប រៀបចំពិធីបុណ្យតបគុណគ្រូលើកទី១២ដើម្បីតបនូវគុណូបការៈចំពោះ ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ  - លោកឧត្តមសេនីយ៍ទោស្នងការខេត្តព្រះវិហារ បញ្ជាដល់កងកម្លាំងនគរបាលខេត្តទាំងអស់ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ - ឯកឧត្តមសៀងណាំអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធសមិទ្ឋផលក្នុងសាលាបឋមសិក្សាខ្នារក្រុងសៀមរាប - សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចែករំលែក និងផ្លាស់ប្ដូរបទពិសោធ ជាមួយប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ
0

មន្ត្រីជំនាញខេត្តសៀមរាបចុះអប់រំលោកស្រី អេន ចរិយាឱ្យបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្


ខេត្តសៀមរាប÷ មន្រ្តីជំនាញក្នុងខេត្តសៀមរាបបានចុះទៅអប់រំណែនាំឱ្យលោកស្រី អេន ចរិយា ហៅអ្នកគ្រូ លី ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្រ្ទទេវី និងការប្រតិបត្តិមិនត្រឹមត្រូវក្នុងព្រះពុទ្ធសាសនា ។

មន្រ្តីជំនាញពាក់ព័ន្ធដឹកនាំដោយលោក យុន លីណេ អភិបាល រងខេត្តសៀមរាប និងមន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា ព្រះមេគណខេត្ត ចូលរួមផងនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះទៅជួបលោកស្រី អេន ចរិយា ហៅ អ្នកគ្រូ លី មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលកំពុងស្នាក់នៅវត្តអង្គរខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្រ្ទទេវី និងការប្រតិបត្តិមិនត្រឹមត្រូវក្នុងព្រះពុទ្ធសាសនា។

ដោយនៅក្នុងកិច្ចសន្យានេះ លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរៈក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថា អ្នកមានបារមី ចូលសណ្ឋិត មានដូចខាងក្រោម ១.បញ្ឈប់សកម្មភាពប្រតិបត្តិសាសនាដែលមិនត្រឹមត្រូវ នៅតាមបណ្តាញសង្គមនិងទីសាធារណ: ២.យល់ព្រមលុបរូបភាព និងវីដេអូដែលខ្លួនបានបង្ហោះកន្លងមក ដែលតាំងខ្លួនជាអ្នកមានបុណ្យ និងព្រះនាងឥន្ទ្រទេវី ៣.ឈប់ធ្វើសកម្មភាពតាមប្រាសាទ និងសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ដែលលោកតាលោកយាយថ្វាយបង្គំថ្មីៗនេះ ៤.ឈប់ប្រើប្រាស់ភាសាគ្មានក្បួនច្បាប់ និង៥.ធ្វើវីដេអូសុំទោសជាសាធារណ: និងសន្យាមិនឱ្យមានសកម្មភាពបែបនេះបន្តទៀតឡើយ។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានថ្លែងថា ការចុះមកនេះ គឺដើម្បីការពារពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយអ្នកដែលមានជំនឿផ្សេងៗគ្នាមិនមានការហាមឃាត់ទេ ប៉ុន្តែកុំយកសាសនាមកលាយឡំ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដោយយើងត្រូវថែរក្សាការពារព្រះពុទ្ធសាសនាឱ្យនៅផូផង់ដដែរ។

លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ក៏បានលើកឡើងដែរថា នេះជាលើកទី២ហើយ សម្រាប់ករណីលោកស្រី អេន ចរិយា ហៅអ្នកគ្រូលី ដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរៈក្សត្រីនាសម័យអង្គរ ដោយកាលពីឆ្នាំ២០២៤ មានម្តងនៅរាជធានីភ្នំពេញ លើកទី២នេះ នៅវត្តអង្គរខាងជើងខេត្តសៀមរាប។ លោកបញ្ជាក់ថា បើសិនជាមានលើកទី៣អាជ្ញាធរនិងចាត់វិធានការតាមផ្លូវច្បាប់ ដោយឈប់មានធ្វើកិច្ចសន្យាទៀតហើយ។

សូមបញ្ជាក់ថា លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី បានធ្វើសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរៈក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថាមានបារមី ចូលសណ្ឋិត ដែលឱ្យលោកតាលោកយាយ មានជំនឿហើយថ្វាយបង្គំគាត់ និងបានធ្វើសកម្មភាពបញ្ជូលសិល្បអាគមឱ្យទៅ លោកយាយលោកតា ទាំងនោះ គឺជាការខុសឆ្គង ។

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 6531 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.