ព័ត៌មាន​ទាន់ហេតុការណ៍
ល្បែងឡូតូអនឡាញ៨៨៨៨ បើកលេងជាសាធារណៈក្នុងហាងកាហ្វេគ្មានស្លាក កំពុងបន្តផ្គើនជាមួយបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី? - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបើកសន្និសិទអន្តរជាតិលើកទី២ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥ នៅក្នុងខេត្តសៀមរាប - មន្ត្រីជំនាញខេត្តសៀមរាបចុះអប់រំលោកស្រី អេន ចរិយាឱ្យបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្ - ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប  - ប្រជានេសាទឃុំកំពង់ឃ្លាំង មកសុំការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាប - វត្តព្រះព្រហ្មរ័ត្នប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធសាសនា - សមណសិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ក្រុងសៀមរាប រៀបចំពិធីបុណ្យតបគុណគ្រូលើកទី១២ដើម្បីតបនូវគុណូបការៈចំពោះ ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ  - លោកឧត្តមសេនីយ៍ទោស្នងការខេត្តព្រះវិហារ បញ្ជាដល់កងកម្លាំងនគរបាលខេត្តទាំងអស់ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ - ឯកឧត្តមសៀងណាំអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធសមិទ្ឋផលក្នុងសាលាបឋមសិក្សាខ្នារក្រុងសៀមរាប - សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចែករំលែក និងផ្លាស់ប្ដូរបទពិសោធ ជាមួយប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ
0

ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប 


ខេត្តសៀមរាប÷ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៣០ខែមករាឆ្នាំ២០២៥ នេះបានជួបសំណេះសំណាល និងតម្រង់ទិសការងារជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តសៀមរាប អំពីគោលការណ៍នៃការធ្វើកំណែទម្រង់ទៅលើរដ្ឋបាល សាធារណៈដែលមានធាតុបីសំខាន់គឺ ទី១ការពង្រឹងប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងារ ទី២គឺប្រព័ន្ធជ្រើសរើសមន្រ្ដី និងទី៣គឺប្រព័ន្ធលើកទឹកចិត្ដ។

ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១ដោយបានកំណត់មូលធនមនុស្សជាអាទិភាពសំខាន់។ ជាមួយគ្នានេះក្រសួងនានា បានធ្វើវិភាជទៅលើមុខងារ និងធនធានមនុស្សហើយ មូលដ្ឋាននៃការជ្រើសរើសមន្រ្ដីឱ្យកាន់ការងារ តួនាទី តំណែងក្នុងក្របខណ្ឌរដ្ឋ គឺជាធនធានមនុស្សប្រកបដោយគុណាធិបតេយ្យ សំដៅទៅលើគុណភាព សមត្ថភាព ចំណេះដឹង ទេពកោសល្យ ស្នាដៃ គួបផ្សំជាមួយសីលធម៌ គុណធម៌ សុជីវធម៌ ក្នុងនាមជាមន្រ្ដីរាជការ។ ឯកឧត្តមបន្តថា៖ ក្រសួងព័ត៌មានបានរៀបចំផែនការអភិវឌ្ឍមូលធនមនុស្ស ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍របស់ខ្លួនដែលត្រូវធ្វើការបណ្តុះបណ្តាល លើជំនាញព័ត៌មាន ជំនាញសោតទស្សន៍ និងពង្រឹងទៅលើមនសិកាវិជ្ជាជីវៈ ជាមួយគ្នានេះក៏ផ្តល់ការលើកទឹកចិត្តជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាពនិងឆន្ទៈការងារ ទន្ទឹមនេះក្រសួងក៏អនុវត្តតាមជាប្រចាំនូវអភិក្រមទាំង៥ ដែលសម្ដេចតេជោបានដាក់ចុះគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលនេះគឺជាចំណុចច្បាស់លាស់ និងម៉ឺងម៉ាត់ នៃវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាព គុណភាព ប្រសិទ្ធភាពការងារនិងប្រសិទ្ធភាពស្ថាប័ន។

ឯកឧត្តម នេត្ត ភក្រា្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប បន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនស្របតាមវិជ្ជាជីវៈ រក្សាសាមគ្គីភាពផ្ទៃក្នុង សហការស្អិតរមួតជាមួយបណ្តាមន្ទីរអង្គភាពនានានិងត្រូវមានភាពសកម្ម បុរេសកម្ម អន្ដរសកម្មលើការងារវិស័យព័ត៌មានក្នុងខេត្ត។ មន្ទីរព័ត៌មានជាសេនាធិការរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ដ លើការងារគ្រប់គ្រងព័ត៌មាននៅក្នុងខេត្ដ ដែលចំណុចត្រូវយកចិត្ដទុកដាក់នោះគឺភាពសកម្ម បុរេសកម្ម អន្ដរសកម្មសំដៅពង្រឹងការងារទប់ស្កាត់ ឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ ព្រមទាំងការងារគ្រប់គ្រងសាធារណមតិ ព្រោះថា កិច្ចការព័ត៌មាន និងសាធារណមតិជាកិច្ចការងារចាំបាច់ និងសំខាន់ណាស់។ បច្ចុប្បន្ននេះលទ្ធភាពនៃការបញ្ចេញព័ត៌មានក្លែងក្លាយកាន់តែសម្បូរបែប ហេតុនេះ ត្រូវបន្តក្តាប់ឱ្យបាន ក្នុងករណីមានការចុះផ្សាយណាមួយខុសពីការពិត ដើម្បីឈានទៅលុបបំបាត់ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំងពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ។

ឯកឧត្តម នេត្រ ភក្ត្រា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលមន្ទីរព័ត៌មានខេត្តសៀមរាបអនុវត្តន៍បានទោះបីជួបការលំបាកខ្វះខាតក្តី តែបានប្រឹងប្រែងរួមគ្នាជំនះគ្រប់ការលំបាក ដែលបង្ហាញពីការលះបង់គ្រប់បែបយ៉ាងដើម្បីវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្តកាន់តែមានការរីកចម្រើន។

ក្នុងរបាយការណ៍សង្ខេបស្តីពីសកម្មភាពការងារមន្ទីរព័ត៌មានខេត្តរបស់លោក សេង ផល្លី ប្រធានមន្ទីរព័ត៌មាន ខេត្តសៀមរាបស្តីទី បានឱ្យដឹងថា៖មន្ទីរបានរៀបចំការផលិតកម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ ចំនួន០៤ រួមមានកម្មវិធីរួមគ្នាដើម្បីសង្គម កម្មវិធីយើងធ្វើបាន កម្មវិធីសន្ទនាមតិ កម្មវិធីព័ត៌មានប្រចាំថ្ងៃ ផ្តោតលើអភិបាលកិច្ចល្អ និងបំរើឱ្យការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលមានវាគ្មិនជាមន្ត្រីជំនាញមកពីស្ថាប័នផ្សេងៗ និងបានធ្វើការផ្សាយផ្ទាល់ព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្ត។ រីឯសកម្មភាពចុះយក និងផលិតព័ត៌មាន បានចំនួន ២,៩៦៥លើក ប្រៀបធៀបឆ្នាំ២០២៣ កើនឡើង ១០លើក ស្មើចំនួន ០,៣៣ % ។ ផលិតបានចំនួន១៧,៤២៧អត្ថបទ ប្រៀបធៀបឆ្នាំ២០២៣ កើនឡើង ៨៨៥អត្ថបទ ស្មើចំនួន ៥,០៧ %។ លើសពីនេះ មន្ទីរបានរៀបចំកិច្ចប្រជុំប្រចាំខែ រៀបចំក្រុមការងារសម្របសម្រួលព័ត៌មាន និងសាធារណមតិ ចំនួន ០៥រូប ដោយអនុវត្តការងារ៧ថ្ងៃក្នុងមួយសប្តាហ៍ និងបានសហការជាមួយរដ្ឋបាលខេត្ត រៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានជូនដល់អ្នកសារព័ត៌មានក្នុងខេត្ត ចំនួន ០១លើក អ្នកចូលរួមសរុប ២០០នាក់ ។បណ្តុះបណ្តាលមន្ត្រីពីជំនាញផលិតកម្មវិធីផ្សាយ មាតិកា ព័ត៌មាន និងថតរូបភាព ។ល៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 8108 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.