ព័ត៌មាន​ទាន់ហេតុការណ៍
ល្បែងឡូតូអនឡាញ៨៨៨៨ បើកលេងជាសាធារណៈក្នុងហាងកាហ្វេគ្មានស្លាក កំពុងបន្តផ្គើនជាមួយបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី? - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបើកសន្និសិទអន្តរជាតិលើកទី២ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥ នៅក្នុងខេត្តសៀមរាប - មន្ត្រីជំនាញខេត្តសៀមរាបចុះអប់រំលោកស្រី អេន ចរិយាឱ្យបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្ - ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប  - ប្រជានេសាទឃុំកំពង់ឃ្លាំង មកសុំការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាប - វត្តព្រះព្រហ្មរ័ត្នប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធសាសនា - សមណសិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ក្រុងសៀមរាប រៀបចំពិធីបុណ្យតបគុណគ្រូលើកទី១២ដើម្បីតបនូវគុណូបការៈចំពោះ ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ  - លោកឧត្តមសេនីយ៍ទោស្នងការខេត្តព្រះវិហារ បញ្ជាដល់កងកម្លាំងនគរបាលខេត្តទាំងអស់ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ - ឯកឧត្តមសៀងណាំអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធសមិទ្ឋផលក្នុងសាលាបឋមសិក្សាខ្នារក្រុងសៀមរាប - សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចែករំលែក និងផ្លាស់ប្ដូរបទពិសោធ ជាមួយប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ
0

ប្រជានេសាទឃុំកំពង់ឃ្លាំង មកសុំការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាប


ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២៥ នេះ បងប្អូនប្រជានេសាទ ដែលមានមុខរបរអូសលៀស ចិញ្ចឹមគ្រួសារ ចំនួន ២៨នាក់ តំណាងឲ្យគ្រួសារនេសាទ មានមុខរបរអូសលៀសទាំង១០០គ្រួសារ នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បាននាំគ្នាមកសុំការជួយអន្តរាគមន៍ពី អាជ្ញាធរខេត្តសៀមរាប នៅពេលដែលក្រុមចម្រុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាទ បានកំពុងអនុវត្តការបិទនេសាទគ្រប់ប្រភេទនៅបឹងទន្លេសាប នៅមុខសាលាខេត្តសៀមរាប ត្រូវ បានលោកនាយករង រដ្ឋបាលសាលាខេត្ត អញ្ជើញបងប្អូនធ្វើការជួបសំណេះសំណាល ជាលក្ខណៈគ្រួសារខ្មែរមួយ ។

តាមការបញ្ជាក់ពីតំណាងប្រជានេសាទ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការនេសាទអូសលៀសនេះ ពួកគាត់ បានបន្តមុខរបរនេះពីឪពុកម្តាយ យាយតារបស់ពួកគាត់ជាយូរលុងមកហើយ ដើមី្បចិញ្ចឹមជីវិតក្នុងក្រុមគ្រួសារ ។ តែនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៥នេះ ត្រូវបានក្រុមការងារបង្រ្កាបបទល្មើសជលផល និង អាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ បានធ្វើការប្រជុំផ្សព្វផ្សាយ ដល់ប្រជានេសាទនៅឃុំកំពង់ឃ្លាំង មិនឲ្យចេញទៅប្រកបរបរនេសាទដូចមុនៗនោះឡើយ ដែលធ្វើឲ្យពួក គាត់ព្រួយបារម្ភ គ្មានអ្វីចិញ្ចឹមជីវិតទៅមុខទៀតឡើយ។ ដោយការងាររបរនេសាទនេះ ជាស្រែភ្លឺរបស់ពួកគាត់ប្រចាំថ្ងៃ និង បានជួយឧបត្ថម្ភថវិកាដល់ការសិក្សារបស់កូនៗពួកគាត់ ។

ក្នុងជំនួបជាមួយលោក ស៊ុន ចំណាន នាយករងនាយករដ្ឋបាលសាលាខេត្តនាឱកាលនោះ ក៏បានសម្តែងពីការទុក្ខ ព្រួយរបស់បងប្អូនប្រជានេសាទ ដែលមានមុខរបរអូសលៀសចិញ្ចឹមជីវិត ដែលបានបន្តតំណរតៗគ្នាមក ។ ក្នុងនោះដែរលោកបានគូសបញ្ជាក់ថា ធនធានបឹងទន្លេសាបយើង ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែបាត់បង់ពពួកមច្ឆាមួយចំនួន ព្រមទាំង ព្រៃលិចទឹកជាដើម ។ លោកបានបន្តទៀតថា យោងតាមការបញ្ជាក់របស់មន្ត្រីជំនាញបានឲ្យដឹងថា ចំពោះការនេសាទ អូសលៀសនៅក្នុងបឹងទន្លេសាបនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវចម្រុះក្នុងបឹងទន្លេសាប ធ្វើឲ្យបាត់បង់ទីជម្រកត្រីពង់និង ធ្វើឲ្យផ្ទៃទឹកបាតទន្លេប្រកបទៅជាតិពុលទៀតផង ។ ម៉្យាងចំពោះការនេសាទអូសលៀសនេះ មានទំហំធំធេងខុសប្លែកពីមុន ដោយប្រើឧបករណ៍ទំនើបៗធ្វើការអូសទាញ ដែលធ្វើឲ្យការកកើតនៃលៀសធំធាត់មិនទាន់ ទៅតាមតម្រូវការរបស់យើងឡើង ។ ចំពោះការនេសាទលៀសនេះ ក៏ធ្វើឲ្យអន្តរាយពូជលៀសក្នុងបឹងទន្លេសាប ដោយការនេសាទនេះមិនត្រឹមបំពេញតម្រូវការរបស់មនុស្សនោះទេ ថែមទាំងយកទៅធ្វើជាចំណីសត្វទៀតផង ។ ម៉្យាងទៀតដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីការនេសាទហួសប្រមាណដែលអាចបំផ្លិចបំផ្លាញធនធានធម្មជាតិ និងការនេសាទបែបពាណិជ្ជកម្មលើបឹងទន្លេសាបត្រូវបានហាមឃាត់ ក្នុងគោលបំណង ដើម្បីស្តារ និង ជម្រុញការអភិរក្ស ធនធានធម្មជាតិបឹងទន្លេសាបផងដែរ។

ក្នុងនោះ លោក ស៊ុន ចំណាន ក៏បានធ្វើការណែនាំ និងផ្តល់នូវគំនិតល្អៗមួយចំនួន ដល់បងប្អូនប្រជានេសាទ ត្រូវចេះធ្វើការកែប្រែខ្សែជីវិត និង សេដ្ឋកិច្ចរស់នៅរបស់បងប្អូន ចេញផុតពីការនេសាទ មកប្រកបរបរផ្សេងៗ មិនត្រូវពឹងផ្អែកទៅការនេសាទមួយមុខ គឺ ត្រូវធ្វើការបណ្តុះ បណ្តាលកូនចៅ ឲ្យបានសិក្សារៀនសូត្របានខ្ពង់ខ្ពស់ ដើមី្បកសាងអនាគតឲ្យពួកគាត់ជៀតផុតពីតំណរក្នុងការធ្វើនេសាទនេះ ។ លោកបានបញ្ជាក់ថា រាល់សំណូមពររបស់បងប្អូនដែលបានលើកឡើងនេះ លោកនឹងដាក់ជូនគណៈ អភិបាលខេត្ត ធ្វើការដោះស្រាយ ពីទុក្ខកង្វល់របស់បងប្អូន ។ ម៉្យាងទៀតនៅពេលខាងមុខនេះ ក្រុមការងារខេត្ត ដឹកនាំដោយលោកអភិបាលរងខេត្ត នឹងចុះជួបបងប្អូនដោយផ្ទាល់ផងដែរ ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 8222 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.