ព័ត៌មាន​ទាន់ហេតុការណ៍
ល្បែងឡូតូអនឡាញ៨៨៨៨ បើកលេងជាសាធារណៈក្នុងហាងកាហ្វេគ្មានស្លាក កំពុងបន្តផ្គើនជាមួយបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី? - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបើកសន្និសិទអន្តរជាតិលើកទី២ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥ នៅក្នុងខេត្តសៀមរាប - មន្ត្រីជំនាញខេត្តសៀមរាបចុះអប់រំលោកស្រី អេន ចរិយាឱ្យបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្ - ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប  - ប្រជានេសាទឃុំកំពង់ឃ្លាំង មកសុំការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាប - វត្តព្រះព្រហ្មរ័ត្នប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធសាសនា - សមណសិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ក្រុងសៀមរាប រៀបចំពិធីបុណ្យតបគុណគ្រូលើកទី១២ដើម្បីតបនូវគុណូបការៈចំពោះ ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ  - លោកឧត្តមសេនីយ៍ទោស្នងការខេត្តព្រះវិហារ បញ្ជាដល់កងកម្លាំងនគរបាលខេត្តទាំងអស់ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ - ឯកឧត្តមសៀងណាំអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធសមិទ្ឋផលក្នុងសាលាបឋមសិក្សាខ្នារក្រុងសៀមរាប - សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចែករំលែក និងផ្លាស់ប្ដូរបទពិសោធ ជាមួយប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ
0

សមណសិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ក្រុងសៀមរាប រៀបចំពិធីបុណ្យតបគុណគ្រូលើកទី១២ដើម្បីតបនូវគុណូបការៈចំពោះ ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ 


ខេត្តសៀមរាប÷ នៅរសៀលថ្ងៃទី២៦ខែមករាឆ្នាំ២០២៥ សមណសិស្ស-សិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌បានស្រុះស្រួលមូលមតិគ្នាជា ឯកច្ឆន្ធប្រារព្ធនូវកម្មវិធីបុណ្យតបគុណគ្រូ ក្រោមព្រះអធិបតីភាព សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក ជាសមាជិកថេរ សភាសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តរាជបូណ៌ និងជាព្រះនាយកនៃពុទ្ធិកវិទ្យាល័យរាជបូណ៌  រួមជាមួយព្រះមន្ត្រីសង្ឃខេត្ត លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ចៅសង្កាត់សាលាកំរើក ព្រះចៅអធិការទាំង៧វត្តដែលជាអាណាព្យាបាលសមណសិស្ស ព្រមទាំងវត្តមានគ្រូឧទ្ទេសាចារ្យលោកគ្រូអ្នកគ្រូ អតីតសមណសិស្ស សិស្សច្បង និងពុទ្ឋសាសនូបត្ថម្ភក៏មួយចំនួនទៀតផង។

ពិធីបុណ្យតបគុណគ្រូ នៃពុទ្ធិកវិទ្យាល័យរាជបូណ៌បានចាប់ផ្តើមជាលើកដំបូងនៅឆ្នាំ២០១៣ ដោយសមណសិស្សជំនាន់ទី៥ ។មកទល់ពេលនេះ ជាលើកទី១២ ដោយអាក់ខានមួយលើកក្នុងកំឡុងពេលជំងឺកូវីដ១៩។ កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរម្លឹកនិងតបស្នងនូវឧបការគុណដ៏ ធំធេង មិនអាចពណ៌នាបានទៅដល់ព្រះឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ គ្រប់រូបនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ បានលះបង់ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត កម្លាំងប្រាជ្ញាស្មារតី និងពេលវេលាដ៏មានតម្លៃ ក្នុងការបង្ហាត់ បង្រៀនសមណសិស្ស សិស្សគ្រប់រូបឲ្យបានរួចផុតពីអវិជ្ជាគឺសេចក្តីល្ងង់ខ្លៅ។

លោក វណ្ណ ប៊ុនណា ប្រធានមន្ទីធម្មការ និងសាសនាខេត្តមានប្រសាសន៍ថា៖បើតាមសង្កេតលើទិដ្ឋភាពរួម លោកគ្រូអ្នកគ្រូមួយចំនួនមិនត្រូវបានលើកកំពស់ឬផ្តល់តម្លៃនិងបំភ្លេចការប្រឹងប្រែងលះបង់របស់ពួកគាត់ដោយសិស្សខ្លះក្រោយពីបញ្ចប់ថ្នាក់ឬបញ្ចប់ការសិក្សាហើយ មិនសូវបាននឹកឃើញដល់គ្រូឡើយ ហើយសិស្សខ្លះបានធ្វើកិច្ចតបគុណគ្រូតែរយៈពេលខ្លីដោយជាប់រវល់ធុរកិច្ចឬការងារផ្សេងៗ ហេតុនេះសូមឱ្យបុណ្យតបគុណគ្រូមានជារៀងរហូតដើម្បីលើកគុណតម្លៃ ផ្តល់ក្តីនឹករលឹក និងតបគុណទៅតាមលទ្ឋភាពរៀងៗខ្លួន ព្រោះថាលោកគ្រូអ្នកគ្រូជាឳពុកម្តាយទីពីររបស់យើងបង្រៀនយើងឱ្យមានចំណេះដឹង ដោយឡែកសមណសិស្សនៅក្នុងវិស័យពុទ្ឋសាសនាមានគ្រូដល់ទៅបីគឺគ្រូទីមួយឳពុកម្តាយ ទីពីរគ្រូឧបជ្ឈាដែលបានបំបួស និងទីបីលោកគ្រូអ្នកគ្រូដែលបានផ្តល់ចំណេះដឹងទាំងផ្នែកផ្លូវធម៌និងផ្លូវលោក។ ពួកគាត់បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ក្នុងការបង្ហាត់ បង្រៀនសមណសិស្ស សិស្សគ្រប់រូបឲ្យបានរួចផុតពីសេចក្តីល្ងង់ខ្លៅ ហេតុនេះ សូមស្នើដល់ សមណសិស្ស និងសិស្សានុសិស្សគ្រប់រូប កុំមើលរំលងនូវការលះបង់ដ៏ធំធេងរបស់ លោក ទោះបីពេលបង្រៀនបានប្រើពាក្យតូចធំ មិនពីរោះពិសាកាយវិការមិនសមរម្យណាមួយក៏ដោយ ប៉ុន្តែគ្មានគ្រូ     ឯណាចង់ឲ្យសិស្សរបស់ខ្លួនអាក្រក់នោះឡើយ។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ បានផ្តល់ឱវាទដល់សាមណសិស្សថា៖ ក្នុងនាមយើងជាពុទ្ធសាសនិក ជាអ្នកប្រតិបត្តិតាមឱវាទនៃព្រះ សម្មាសម្ពុទ្ធជាបរមគ្រូ គឺរម្លឹកដល់កាលដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិ ញ្ញាណហើយ ហើយនិងបាន ទទួលការអារាធនាពីមហាព្រហ្មដើម្បីសម្តែងនូវធម៌ ទ្រង់បាននឹកឃើញដល់គ្រូរបស់ព្រះអង្គទាំងពីរគឺ អាឡារតាបស និងឧទកតាបស ដែលបានបង្ហាត់បង្រៀនដល់ទ្រង់កាលពីមិនទាន់ត្រាស់ដឹង បានរៀនសូធ្យក្នុងសំណាក់តាបសទាំងពីរ រហូតបដិបត្តិបានឈានជាលោកិយ ប៉ុន្តែពេលព្រះអង្គប្រមើលមើលទៅ គ្រូទាំងពីរនាក់នោះ បានធ្វើកាលកិរិយាទៅកើត នៅព្រហ្មលោកអស់ហើយ ទ្រង់មិនបានសម្តែងធម៌ប្រោសគ្រូទាំងពីរនាក់នោះទេ។ សម្តេចបន្តថា៖ត្រង់ចំណុចនេះបញ្ជាក់ឲ្យឃើញថា គ្រប់អ្នកសិក្សាទាំងអស់ មិនថាបព្វជិត ឬគ្រហស្ថទេ ត្រូវតែមាននូវកតញ្ញូកតវេទិតាធម៌ គឺការដឹងគុណហើយធ្វើតបទៅ វិញ ដឹងគុណដល់នរណាមួយដែល ជួយបង្ហាត់បង្រៀនក្តី ទំនុកបម្រុងក្តី ចិញ្ចឹមបីបាច់ក្តី ហើយធ្វើ សេចក្តីល្អផ្សេងៗតបទៅវិញតាមលទ្ធភាព និងតាមអធ្យាស្រ័យរបស់ខ្លួនចំពោះគ្រូ និងអ្នកមានឧបការៈនោះ។

លើសពីនេះទៅទៀតព្រះពុទ្ធ ជាម្ចាស់ក៏បានសម្តែងអំពីត្រៃកូដធម៌ ជាធម៌ដ៏កំពូលទាំងបីគឺ សច្ច ខន្តី កតញ្ញូ សម្រាប់បរិស័ទទាំងបួនប្រតិបត្តិតាម បានកើតជាប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះទេព្រះឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ ក៏ជាអ្នក ចង្អុលបង្ហាញផ្លូវឲ្យសិស្សបានដើរត្រូវ ទៅ រកសេចក្តីល្អ មានសីលធម៌ សុជីវធម៌ និងគុណធម៌ក្នុងសង្គម នឹងធ្វើខ្លួនឱ្យ ថ្លៃថ្នូរស័ក្តិសមជាសមណសក្យបុត្ត ជាសិស្សល្អ ជាយុវជនគំរូក្នុងសតវត្សរ៍ទី២១ ជាទំពាំងស្នងឫស្សី ឱ្យក្លាយជាសង្ឃ បញ្ញវន្តក្នុងសម័យសកលភាវូបនីយកម្ម និងជាកុលបុត្រខ្មែរមហានគរ។

ពិធីបុណ្យតបគុណគ្រូលើកទី១២ បានប្រគល់បណ្ណសរសើរដល់សមណសិស្ស-សិស្ស ថ្នាក់ឆ្នាំទី៣ បឋមភូមិ និងទុតិយភូមិ ប្រគេនជូនវត្ថុអនុស្សាវរីយ៍ចំពោះគណៈគ្រប់គ្រងសាលា ព្រះឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូនិងកិច្ចខមាទោសរបស់សមណសិស្សចំពោះលោកគ្រូអ្នកគ្រូ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 6905 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.