ខេត្តសៀមរាប÷ អគារសិក្សាចំនួន៨ខ្នង ស្មើ៣៤បន្ទប់ និងសមិទ្ធផលជាច្រើនទៀត នៅសាលាបឋមសិក្សាខ្នារក្រុងសៀមរាប ត្រូវបានដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនៅរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រខេត្ដសៀមរាប និងវត្តមានអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ដ អាជ្ញាធរមូលដ្ឋាន សប្បុរសជន អង្គការក្រៅរដ្ឋាភិបាល ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយុវជន ជាច្រើនទៀត។
ឯកឧត្តម សៀង ណាំ បានថ្លែងអំណរគុណដល់ទឹកចិត្ត
សប្បុរសធម៌របស់សប្បុរសជន អង្គការដៃគូទាំងអស់និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងគៀងគររកមូលនិធិកសាងបាននូវសមិទ្ឋិផលនេះឡើង ហើយសមិទ្ឋផលទាំងនេះស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យអប់រំ គឺជាគន្លឹះនៃប្រភព មធ្យោបាយដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស និងអាទិភាពដែលត្រូវ យកចិត្តទុកដាក់ខ្ពស់បំផុត។
ឯកឧត្តម សៀង ណាំ ក៏បានរំលឹកឡើងដែរក្នុងសម័យកាល ដែលប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងរបបប្រល័យពូជជសាស ន៏ ៣ឆ្នាំ៨ខែ២០ថ្ងៃ បណ្តាឱ្យហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ វត្តអារាមសាលារៀន ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវបានបំផ្លិចបំផ្លាញស្ទើរគ្មានសល់។ អាស្រ័យដោយ ឥស្សរជនអ្នកស្នេហាជាតិនៅថ្ងៃ២ធ្នូឆ្នាំ១៩៧៨ បានបង្កើតរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ទើបបាននាំមកនូវថ្ងៃជ័យជំនៈ ៧ មករា ឆ្នាំ១៩៧៩ ពេលនោះទើបប្រជាជនកម្ពុជាបានរំដោះរួចផុតពីគ្រោះប្រល័យពូជសាសន៏ និងទទួលបានសិទ្ធិសេរីភាព រួមគ្នាកសាងសង្គមជាតិឡើងវិញរហូតមានការរីកចំរើនជាលំដាប់ ដូចឃើញជាក់ស្តែងក្នុងបច្ចុប្បន្ន។
ឯកឧត្តម បន្តថា៖កម្ពុជាក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវការផ្សះផ្សារជាតិ បង្រួមបង្រួមជាតិ ទទួលបានស្ថេរភាពនយោបាយក្រោមឆ័ត្រសន្និភាពតែមួយ ។ ឯកឧត្តម សៀង ណាំ បានស្នើដល់ប្អូនៗ ក្មួយៗ ចៅៗ និងលោកគ្រូអ្នកគ្រូ មាតាបិតាអ្នកអាណាព្យាបាលសិស្សទាំងអស់ត្រូវជំរុញលើកទឹកចិត្តកូនចៅឱ្យបានរៀនសូត្រចប់ចុងចប់ដើម លោកគ្រូអ្នកគ្រូត្រូវបន្តចែករំលែកចំណេះដឹងដល់សិស្សឱ្យអស់ពីសមត្ថ ភាព ទៅតាមនិយាមគរុកោសល្យ ហើយក្មួយៗចៅៗត្រូវខិតខំសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹងពិតប្រាកដ ឱ្យក្លាយជាធនធនាមនុស្សប្រកបដោយសក្តានុពល មានគុណធម៌ ចរិយាធម៌ល្អប្រពៃដែលឆ្លើយតបទៅនឹងសំណូមពរ នៃការ អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចដើមី្បកសាងកម្ពុជាបានរីកចម្រើន ជឿនលឿនបន្ថែមទៀត៕
ដោយ÷ ពន្លឺ