ព័ត៌មាន​ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការរវាងពន្ធនាគារខេត្ត ជាមួយស្នងការដ្ឋាននគរបាលខេត្ត និងគម្រោងការ ការពារ សន្តិសុខ សុវត្ថិភាព នៅពន្ធនាគារខេត្តព្រះវិហារ - ផ្លូវ១ខ្សែប្រវែង១៣,២០០ម៉ែត្រពីឃុំស្នួលទៅឃុំសែនសុខស្រុកក្រឡាញ់ខេត្តសៀមរាបដែលជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានបើកការដ្ឋានស្ថាបនាក្រាលកៅស៊ូពីរជាន់(DBST) - ល្បែងឡូតូអនឡាញ៨៨៨៨ បើកលេងជាសាធារណៈក្នុងហាងកាហ្វេគ្មានស្លាក កំពុងបន្តផ្គើនជាមួយបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី? - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបើកសន្និសិទអន្តរជាតិលើកទី២ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥ នៅក្នុងខេត្តសៀមរាប - មន្ត្រីជំនាញខេត្តសៀមរាបចុះអប់រំលោកស្រី អេន ចរិយាឱ្យបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្ - ឯកឧត្តម សាយ សំអាល់ ដឹកនាំក្រុមការងារចុះទស្សនកិច្ចដីសម្បទានសង្គមកិច្ច និងពិនិត្យពីជីវភាពរស់នៅរបស់គ្រួសារយោធិន នៅក្នុងភូមិសាស្រ្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ - ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប  - ប្រជានេសាទឃុំកំពង់ឃ្លាំង មកសុំការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាប - វត្តព្រះព្រហ្មរ័ត្នប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធសាសនា - សមណសិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ក្រុងសៀមរាប រៀបចំពិធីបុណ្យតបគុណគ្រូលើកទី១២ដើម្បីតបនូវគុណូបការៈចំពោះ ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ 
0

លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប


ខេត្តសៀមរាប÷ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របរបស់រដ្ឋបាលខេត្តសៀមរាប។

សន្និបាតរបស់រដ្ឋបាលខេត្តសៀមរាបបានប្រព្រឹត្តទៅរយៈពេល១ថ្ងៃកន្លះ និងបានប្រារព្ឋពិធីបិទនៅថ្ងៃទី២១ខែមករាឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀម រាប ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា អង្គសន្និបាតចំនួនជាង៧០០ នាក់។

លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា៖សន្និបាតនេះជារបៀបវារៈការងារមួយដ៏សំខាន់ និងតែងតែបានរៀបចំឡើងជារៀងរាល់ឆ្នាំស្របតាម គោល ការណ៍ណែនាំដែលបានកំណត់ ដើម្បីរដ្ឋបាលខេត្តធ្វើការពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលការងារដែលសម្រេច បាននៅក្នុងរយៈពេលពេញមួយឆ្នាំកន្លងមក ព្រមទាំងពិនិត្យមើលនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និង កាលានុវត្តភាព ដើម្បីរិះរកមធ្យោបាយ ឬដំណោះស្រាយឱ្យបានសមស្រប រួមជាមួយនឹងការដាក់ចេញទិសដៅការងារ សម្រាប់ឆ្នាំ២០២៥ ប្រកបដោយភាពម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយដែលអាចឆ្លើយតបនឹងតម្រូវការចាំបាច់នៅក្នុងខេត្ត។

លោកអភិបាលខេត្តបានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពីលទ្ធផលពិភាក្សាក្នុងអង្គសន្និបាតដែលបានធ្វើការពិនិត្យ ពិភាក្សាយ៉ាងផុលផុស និងបានផ្តល់នូវធាតុចូលជាច្រើនលើការងារជាអាទិភាព របស់រដ្ឋបាលខេត្តដោយផ្តោតលើការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាម សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងនូវការកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៃខេត្តសៀមរាបដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវ សមិទ្ធផលនានាជាច្រើន ហើយសមិទ្ធផលដែលរដ្ឋបាលខេត្តសៀមរាបខិតខំសម្រេចបាននេះពិតជាបានចូលរួមចំណែក យ៉ាងសំខាន់ជាមួយក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាល នៅក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសជាតិ ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការធានាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់នៃ រដ្ឋបាលខេត្តសៀមរាបដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំព្រឹត្តការណ៍ ឬពិធីបុណ្យជាតិសំខាន់ៗ និងបាន សហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ នៅក្នុងដំណើការរៀបចំការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ឱ្យប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង មានសន្តិសុខនិងសុវត្ថិភាពល្អ ស្របតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងបទបញ្ជានិងនីតិវិធីនៃការបោះឆ្នោត។

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា មានប្រសាសន៍ថា៖ឆ្នាំ២០២៥ ជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏មានសារៈសំខាន់សម្រាប់ការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ជាតិប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្ត ទៀតប្រកបដោយភាពធន់ សមធម៌ និងមាននិរន្តរភាព។ ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺ ផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលជាមូលដ្ឋានគ្រឹះដើម្បីធានាសម្រេចបាននូវការអភិវឌ្ឍដោយ ចីរភាពលើគ្រប់វិស័យ។ លោកឧបនាយករដ្ឋមន្ត្រីបានផ្តល់នូវគោលការណ៍ណែនាំលើកិច្ចការសំខាន់ៗមួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តសៀមរាប ត្រូវ យកចិត្តទុកដាក់ខិតខំរួមគ្នាប្តេជ្ញាចិត្តអនុវត្ត ឱ្យសម្រេចបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៥ នេះ មានជាអាទិ៍៖ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុខ សុវត្ថិភាពសង្គមឱ្យបានរឹងមាំ យកចិត្តទុកដាក់ តាមដាន ស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ទង្វើមិនស្របច្បាប់ ចលនា ឧទ្ទាម និងបដិវត្តពណ៌នៅក្នុងមូលដ្ឋានរបស់ខ្លួន។បង្ការ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់ អុចអាលបង្កឱ្យមានអំពើហិង្សា ការប្រឆាំងនឹងអាជ្ញាធរ សាធារណៈ។ត្រូវបន្តជំរុញលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការការពារនិងលើកស្ទួយសិទ្ធិសេរីភាព ពង្រឹង នីតិរដ្ឋនឹងការគោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីលើកកម្ពស់យុត្តិធម៌ និងសីលធម៌សង្គម។

លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យ អាជ្ញាធរពាក់ព័ន្ធមានដូច ជា រដ្ឋបាលខេត្តសៀមរាប ក្រសួងបរិស្ថាន ក្រសួងកសិកម្ម អាជ្ញាធរជាតិអប្សរា នឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គួរតែរួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងការកាប់ទន្រ្ទានព្រៃឈើយកដីធ្វើកម្មសិទ្ធិ នៅតំបន់ភ្នំគូលែននេះឱ្យបានកាន់តែមានប្រសិទ្ធភាព៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.