ព័ត៌មាន​ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការរវាងពន្ធនាគារខេត្ត ជាមួយស្នងការដ្ឋាននគរបាលខេត្ត និងគម្រោងការ ការពារ សន្តិសុខ សុវត្ថិភាព នៅពន្ធនាគារខេត្តព្រះវិហារ - ផ្លូវ១ខ្សែប្រវែង១៣,២០០ម៉ែត្រពីឃុំស្នួលទៅឃុំសែនសុខស្រុកក្រឡាញ់ខេត្តសៀមរាបដែលជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានបើកការដ្ឋានស្ថាបនាក្រាលកៅស៊ូពីរជាន់(DBST) - ល្បែងឡូតូអនឡាញ៨៨៨៨ បើកលេងជាសាធារណៈក្នុងហាងកាហ្វេគ្មានស្លាក កំពុងបន្តផ្គើនជាមួយបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី? - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបើកសន្និសិទអន្តរជាតិលើកទី២ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥ នៅក្នុងខេត្តសៀមរាប - មន្ត្រីជំនាញខេត្តសៀមរាបចុះអប់រំលោកស្រី អេន ចរិយាឱ្យបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្ - ឯកឧត្តម សាយ សំអាល់ ដឹកនាំក្រុមការងារចុះទស្សនកិច្ចដីសម្បទានសង្គមកិច្ច និងពិនិត្យពីជីវភាពរស់នៅរបស់គ្រួសារយោធិន នៅក្នុងភូមិសាស្រ្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ - ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប  - ប្រជានេសាទឃុំកំពង់ឃ្លាំង មកសុំការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាប - វត្តព្រះព្រហ្មរ័ត្នប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធសាសនា - សមណសិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ក្រុងសៀមរាប រៀបចំពិធីបុណ្យតបគុណគ្រូលើកទី១២ដើម្បីតបនូវគុណូបការៈចំពោះ ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ 
0

ជនទំនើង ម៉ី វុទ្ធី និងបក្ខពួកបានប្រើហឹង្សាលើឈ្មោះ ស៊ន ម៉េង ត្រូវបានចៅក្រមសាលាដំបូងខេត្តកែបចេញដីកាឃុំខ្លួនបណ្តោះអាសន្ន!


ខេត្តកែប ៖ តាមប្រភពពីមន្ត្រីនគរបាលស្រុកដំណាក់ចង្អើរបានឱ្យដឹងនៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ នេះថាជនសង្ស័យឈ្មោះ ម៉ី វុទ្ធី និងឈ្មោះ មាំង ត្រូវបានចៅក្រមសាលាដំបូងខេត្តកែបសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ហើយសមត្ថកិច្ចក៏បាននាំជនទាំងពីរនោះយកទៅដាក់នៅពន្ធនាគារខេត្តកំពត រួចរាល់អស់ហើយនោះដែរដើម្បីបន្តនិតីវិធី។

តាមសាក្សីដែលបានឃើញរឿងរ៉ាវដែលបានកើតឡើងរហូតដល់ប្រើហឹង្សាធ្ងន់ធ្ងរបណ្តាលឱ្យជនរងគ្រោះឈ្មោះ ស៊ន ម៉េង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ចូលពេទ្យរហូតដល់ប្រទេសវៀតណាម គឺបណ្តាលមកពីជនបង្កឈ្មោះ ម៉ី វុទ្ធី អាយុ៤៤ឆ្នាំ មានទីលំនៅជាមួយជនរងគ្រោះ និងបក្ខពួកបានប្រើហឹង្សាយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លើជនរងគ្រោះឈ្មោះ ស៊ន ម៉េង ដែលបានជិះម៉ូតូឆ្លងកាត់មុខផ្ទះឈ្មោះ មាំង ដែលកំពុង ផឹកស្រាយ៉ាងជោគជាំជាមួយឈ្មោះ ម៉ី វុទ្ធី ដែលជាជនដៃដល់ក្នុងអំពើហឹង្សា បានហៅឈ្មោះ ស៊ន ម៉េង ឱ្យមកផឹកស្រាជាមួយក្រុមខ្លួន ពេលនោះជនរងគ្រោះឈ្មោះ ស៊ន ម៉េង បានបដិសេធមិនព្រមផឹកស្រាជាមួយទេដោយសារខ្លួនមានជំងឺ លឺដូច្នោះធ្វើឱ្យឈ្មោះ ម៉ី វុទ្ធី ដែលជាជនសង្ស័យខឹងយ៉ាងខ្លាំងក៏បានស្ទះទៅទះក្បាលជនរងគ្រោះចំនួនពីរដៃ ភ្លាមនោះជនរងគ្រោះបានតបថាវិញថាប្រយ័ត្នខ្ញុំតដៃវិញ ដោយលឺការតបរបស់ជនរងគ្រោះ ធ្វើឱ្យជនបង្កឈ្មោះ ម៉ី វុទ្ធី មិនបង្អន់យូរក៏បានស្ទះទៅវ៉ៃ ដំ ទាត់ធាក់លើជនរងគ្រោះតាមតែអំពើចិត្ត រហូតដល់ជនរងគ្រោះធ្លាក់ពីលើម៉ូតូចូលក្នុងប្រឡាយទឹកហើយនៅតែបន្តវ៉ៃដំលើជនរងគ្រោះបន្ថែមទៀត កុំបានអ្នកផឹកស៊ីជាមួយខ្លះជួយឃាត់ ខ្លះជួយស្រែកកុំអីជីវិតជនរងគ្រោះអាចអស់ក្នុងកណ្តាប់ដៃជនសង្ស័យ ម៉ី វុទ្ធី នៅពេលនោះតែម្តង។

ក្រោយពីអ្នកផឹកជាមួយគ្នាព្រមទាំងអ្នកជិតខាងបានជួយឃាត់ ហើយក៏បានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែបក្នុងថ្ងៃដដែល ប៉ុន្តែដោយសារជនរងគ្រោះរបួសក្រំក្នុងខ្លាំងពេកខាងមន្ទីរពេទ្យខេត្តមិនហ៊ានទទួលព្យាបាលក៏បន្តបញ្ជូនជនរងគ្រោះទៅព្យាបាលនៅប្រទេសវៀតណាម។

តាមក្រុមគ្រួសារជនរងគ្រោះបានឱ្យអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នោះថាស្ថានភាពជំងឺរបស់ ស៊ន ម៉េង គ្រូពេទ្យ នៅប្រទេសវៀតណាមបានកំពុងតាមតាមដានយ៉ាងយកចិត្តទុកដាក់ ហើយប្រាប់ថាមានសង្ឃឹមតិច ទោះយ៉ាងណាគ្រូពេទ្យព្យាយាមព្យាបាលឱ្យអស់លទ្ធភាព ក្នុងនោះដែរក្រុមគ្រួសារបានដម្កល់ប្រាក់ចំនួន២០០លានដុងដើម្បីបន្តព្យាបាលជំងឺនោះ៕

ដោយ÷ សត្យា

 


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.