ព័ត៌មាន​ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការរវាងពន្ធនាគារខេត្ត ជាមួយស្នងការដ្ឋាននគរបាលខេត្ត និងគម្រោងការ ការពារ សន្តិសុខ សុវត្ថិភាព នៅពន្ធនាគារខេត្តព្រះវិហារ - ផ្លូវ១ខ្សែប្រវែង១៣,២០០ម៉ែត្រពីឃុំស្នួលទៅឃុំសែនសុខស្រុកក្រឡាញ់ខេត្តសៀមរាបដែលជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានបើកការដ្ឋានស្ថាបនាក្រាលកៅស៊ូពីរជាន់(DBST) - ល្បែងឡូតូអនឡាញ៨៨៨៨ បើកលេងជាសាធារណៈក្នុងហាងកាហ្វេគ្មានស្លាក កំពុងបន្តផ្គើនជាមួយបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី? - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបើកសន្និសិទអន្តរជាតិលើកទី២ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥ នៅក្នុងខេត្តសៀមរាប - មន្ត្រីជំនាញខេត្តសៀមរាបចុះអប់រំលោកស្រី អេន ចរិយាឱ្យបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្ - ឯកឧត្តម សាយ សំអាល់ ដឹកនាំក្រុមការងារចុះទស្សនកិច្ចដីសម្បទានសង្គមកិច្ច និងពិនិត្យពីជីវភាពរស់នៅរបស់គ្រួសារយោធិន នៅក្នុងភូមិសាស្រ្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ - ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប  - ប្រជានេសាទឃុំកំពង់ឃ្លាំង មកសុំការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាប - វត្តព្រះព្រហ្មរ័ត្នប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធសាសនា - សមណសិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ក្រុងសៀមរាប រៀបចំពិធីបុណ្យតបគុណគ្រូលើកទី១២ដើម្បីតបនូវគុណូបការៈចំពោះ ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ 
0

ក្រុមជំនុំមេតូឌីស្ទកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរីចុះពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនពលរដ្ឋក្នុងសង្កាត់សៀមរាបក្រុងសៀមរាប


ខេត្តសៀមរាប÷ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៥ ក្រុមជំនុំមេតូឌីស្ទកម្ពុជា បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលមកពីប្រទេសសឹង្ហបុរីបានចុះធ្វើការពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំដោយមិនគិតថ្លៃជូនដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។

លោក លន់ សូភី ប្រធានក្រុមជំនុំមេតូឌីស្ទកម្ពុជា និងជាអ្នកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសសឹង្ហបុរី បានមានប្រសាសន៍ថាដោយមើលពីសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋក្នុងការពិនិត្យ និងព្យាបាលជំងឺក៏ដូចជាការជួយសម្រាលបន្ទុកបញ្ហាសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ទើបក្រុមជំនុំមេភូឌីស្វកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរីចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ។

លោកបានបន្ដថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

លោកបានរៀបរាប់ថា ក្រុមជំនុំមេតូឌីស្ទកម្ពុជា ដែលបានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរីនេះបានចុះពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំជូនពលរដ្ឋនៅឃុំតាសៀម និងឃុំបឹងមាលា ក្នុងស្រុកស្វាយលើ ខេត្ដសៀមរាប និងពលរដ្ឋនៅក្នុងសង្កាត់សៀមរាប ដែលក្នុងនោះក៏មានគ្រូពេទ្យចិត្ដសាស្រ្ដសម្រាប់ព្យាបាលផ្លូវចិត្ដ ។ តាមរយ:ការចុះព្យាបាល និងពិនិត្យជំងឺក្នុងស្រុកស្វាយលើមានក្មេងដែលមានជំងឺផ្លូវចិត្ដប្រមាណជាង២០នាក់ដែលបណ្ដាលមកពីឪពុកម្ដាយទៅធ្វើការនៅទីឆ្ងាយនិងការប្រើប្រាស់ហិង្សាក្នុងគ្រួសារ ធ្វើឱ្យពួកគាត់គ្មានភាពកក់ក្ដៅដែលត្រូវការគ្រូពេទ្យចិត្ដសាស្រ្ដក្នុងការពិគ្រោះយោបល់ និងពិភាក្សា។

លោក លន់ សុភី បានមានប្រសាសន៍ឲ្យដឹងថា សម្រាប់ការចុះពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំជូនពលរដ្ឋដោយឥតគិតថ្លៃនេះ គឺពិនិត្យទៅលើជំងឺទូទៅកម្រិតស្រាល លើសឈាមជាដើម ហើយនៅពេលខាងមុខ ខាងក្រុមជំនុំមេតូឌីស្ទកម្ពុជាក៏មានគម្រោងបន្ថែមគ្រូពេទ្យផ្នែកវះកាត់តូច និង គ្រូពេទ្យភ្នែក ដើម្បី ជួយសម្រួលតាមតម្រូវរបស់ពលរដ្ឋនៅតាមមូលដ្ឋាននានាផងដែរ។

ក្នុងនោះដែរលោកក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្ដសៀមរាប ជាពិសេសឯកឧត្តមអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធដែលបានជួយសម្របសម្រួលក្នុងការចុះពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំដល់ពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបដោយភាពរលូន និងជោគជ័យ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.