ព័ត៌មាន​ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការរវាងពន្ធនាគារខេត្ត ជាមួយស្នងការដ្ឋាននគរបាលខេត្ត និងគម្រោងការ ការពារ សន្តិសុខ សុវត្ថិភាព នៅពន្ធនាគារខេត្តព្រះវិហារ - ផ្លូវ១ខ្សែប្រវែង១៣,២០០ម៉ែត្រពីឃុំស្នួលទៅឃុំសែនសុខស្រុកក្រឡាញ់ខេត្តសៀមរាបដែលជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានបើកការដ្ឋានស្ថាបនាក្រាលកៅស៊ូពីរជាន់(DBST) - ល្បែងឡូតូអនឡាញ៨៨៨៨ បើកលេងជាសាធារណៈក្នុងហាងកាហ្វេគ្មានស្លាក កំពុងបន្តផ្គើនជាមួយបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រី? - ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបើកសន្និសិទអន្តរជាតិលើកទី២ស្តីពីជណ្តើរត្រីនៅតាមទន្លេមេគង្គក្រោមឆ្នាំ២០២៥ នៅក្នុងខេត្តសៀមរាប - មន្ត្រីជំនាញខេត្តសៀមរាបចុះអប់រំលោកស្រី អេន ចរិយាឱ្យបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្ - ឯកឧត្តម សាយ សំអាល់ ដឹកនាំក្រុមការងារចុះទស្សនកិច្ចដីសម្បទានសង្គមកិច្ច និងពិនិត្យពីជីវភាពរស់នៅរបស់គ្រួសារយោធិន នៅក្នុងភូមិសាស្រ្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ - ឯកឧត្តម នេត្រ ភក្ត្រា ជួបសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តសៀមរាប  - ប្រជានេសាទឃុំកំពង់ឃ្លាំង មកសុំការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្តសៀមរាប - វត្តព្រះព្រហ្មរ័ត្នប្រារព្ធធ្វើពិធីបុណ្យទេសនាមហាវេស្សន្តរជាតកទៅតាមប្រពៃណីព្រះពុទ្ធសាសនា - សមណសិស្សនៃពុទ្ធិកវិទ្យាល័យរាជបូណ៌ក្រុងសៀមរាប រៀបចំពិធីបុណ្យតបគុណគ្រូលើកទី១២ដើម្បីតបនូវគុណូបការៈចំពោះ ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ លោកគ្រូ អ្នកគ្រូ 
0

ពិធីសំណេះសំណាលនិងប្រកាសតែងតាំងសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាប


ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២៥ នេះ   ឯកឧត្តម ទៀ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើកបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាល និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។

ពិធីនេះដែរប្រារព្ធធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបដោយមានការអញ្ជើញចូលរួមពីក្រុមការងារគ្រប់ថ្នាក់ចុះជួយសង្កាត់សាលាកំរើក ថ្នាក់ដឹកនាំសាខាបក្សភូមិ និងក្រុមការងារយុវជន ខេត្ត ក្រុង សង្កាត់ ជាច្រើននាក់ចូលរួមផងដែរ ។

ក្រោយពីការឡើងអានរបាយការណ៍សង្ខេបដោយលោក សាម ឡន ប្រធានគណបក្សសង្កាត់សាលាកំរើកនិងការ អានសេចក្តីសម្រេចស្តីពីការកែសម្រួលនិងតែងតាំងបន្ថែមសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់សាលាកំរើករួចមក ឯកឧត្តម ទៀ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើកក្រុងសៀមរាប បានមានប្រសាសន៍ឲ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាព នយោបា យ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំដែលបង្កលក្ខណៈឲ្យជីវភាពសង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយភាពវិជ្ជមាន។

ឯកឧត្តម ទៀ សុខា ក៏បានសំដែងនូវការអបអរសាទរចំពោះសមាសភាពទាំងអស់ ដែលត្រូវបានគណបក្សផ្តល់សេចក្តីទុកចិត្តចាត់តាំងជាប្រធាន, អនុប្រធាន និងជាសមាជិកសមាជិកា ក្នុងក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំងអស់ក្នុងសង្កាត់សាលាកំរើក នៃក្រុងសៀមរាប ខេត្តសៀមរាប។ ឯកឧត្តម ក៏បានរំលេចបន្ថែម អំពីគោលនយោបាយរបស់គណបក្ស ដែលប្រកាន់យកការការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជនជាធំ និងតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសជាតិ និងប្រជាជន យើងត្រូវជឿជាក់លើគណបក្សប្រជាជន ទាំងអស់គ្នា។

ក្នុងនោះដែរឯកឧត្តម ទៀ សុខ ក៏បានមានប្រសាសន៍ណែនាំឲ្យក្រុមការងារ ដែលប្រកាសថ្មីនាថ្ងៃនេះ ត្រូវបន្តសហការគ្នាជាមួយក្រុមការងារចាស់ ធ្វើការឱ្យបានល្អ មានឆន្ទៈមានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ដោយត្រូវចុះដល់មូលដ្ឋាន ស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពបំផុត ទាន់ពេលវេលា ប្រកបដោយគណនេយ្យភាព និងតម្លាភាព ព្រមទាំងប្តេជ្ញាបន្តរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការកសាងសមិទ្ធផលថ្មីៗថែមទៀត និងប្រែក្លាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើនផងដែរ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.