ព័ត៌មាន​ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោស្នងការខេត្តព្រះវិហារ បញ្ជាដល់កងកម្លាំងនគរបាលខេត្តទាំងអស់ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ - ឯកឧត្តមសៀងណាំអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធសមិទ្ឋផលក្នុងសាលាបឋមសិក្សាខ្នារក្រុងសៀមរាប - លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប - សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចែករំលែក និងផ្លាស់ប្ដូរបទពិសោធ ជាមួយប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ - ជនទំនើង ម៉ី វុទ្ធី និងបក្ខពួកបានប្រើហឹង្សាលើឈ្មោះ ស៊ន ម៉េង ត្រូវបានចៅក្រមសាលាដំបូងខេត្តកែបចេញដីកាឃុំខ្លួនបណ្តោះអាសន្ន! - ក្រុមជំនុំមេតូឌីស្ទកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរីចុះពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនពលរដ្ឋក្នុងសង្កាត់សៀមរាបក្រុងសៀមរាប - ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត - ពិធីសំណេះសំណាលនិងប្រកាសតែងតាំងសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាប - ប្រជាពលរដ្ឋមានជីវភាពក្រីក្រខ្វះខាត.ចាស់ជរានិងជនពិការភាពនៅក្នុងភូមិវត្តបូព៌សង្កាត់សាលាកំរើកចំនួន៦០គ្រួសារទទួលបានអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគពីសប្បុរសជន - បិទការប្រកួតកីឡាជ្រើសរើសជើងឯក ដណ្ដើមពានរង្វាន់កីឡាមហាជន ខេត្តព្រះវិហារ ឆ្នាំ២០២៥ អបអរសាទរខួបលើកទី៤៦នៃថ្ងៃជ័យជំនះ ៧មករា
0

មន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាបបានរៀបចំការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រការជជែកដេញដោលយុវជនថ្នាក់ខេត្តក្រោមប្រធានបទ “សហគ្រិនវ័យក្មេងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ”


ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាបបានរៀបចំការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រស្តីពីការជជែកដេញដោលយុវជនថ្នាក់ខេត្តឆ្នាំ២០២៤ និងការនិយាយជាសាធារណៈ ក្រោមប្រធានបទ “សហគ្រិនវ័យក្មេងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ “ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប ។

ក្នុងនាមគណះកម្មការរៀបចំកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រការជជែកដេញដោលយុវជនថ្នាក់ខេត្ត លោក ស៊ិន កុសល ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំយុវជននិងកីឡាខេត្តបានមានប្រសាសន៍ថា ការរៀបចំកម្មវិធីជជែកដេញដោលនេះធ្វើឡើងគឺក្នុងគោលបំណងបណ្តុះបណ្តាលយុវជន ឱ្យក្លាយជាពលរដ្ឋសកលឱ្យចេះប្រើប្រាស់នូវវប្បធម៌សន្ទនាតាមរយៈការជជែកដេញដោល.បណ្តុះសមត្ថភាពយុវជនក្នុងការដោះស្រាយបញ្ហាផ្សេងៗដែលពួកគេជួបប្រទះតាមរយៈការសន្ទនា.កសាងសមត្ថភាពយុវជនឱ្យមានភាពក្លាហានចេះប្រើប្រាស់សិទ្ធិស្របច្បាប់ប្រកបដោយភាពឈ្លាសវៃក្នុងការបញ្ចេញមតិដើម្បីទទួលបាននូវផ្លែផ្កាជាវិជ្ជមានជូនសង្គមនិងពង្រឹងជំនាញនៃការត្រិះរិះពិចារណា ការសិក្សាស្រាវជ្រាវ ការចែករំលែកគំនិតការ ទាក់ ទាញការគាំទ្រ ជំនាញក្នុងការនិយាយសាធារណៈជាដើម។ផ្តល់ឱកាសឱ្យយុវជន ពិចារណា បញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាពនិងទេពកោសល្យជាសាធារណៈក្នុងការជជែកដេញដោលក្នុងសមរភូមិ គំនិតនៃ សង្គមពុទ្ធិ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា។ បង្កើនបណ្តាញទំនាក់ទំនង ភាពស្និតស្នាល ល្អរវាងយុវជននិងយុវជន ដើម្បីផ្លាស់ប្តូរបទពិសោធគ្នាក្នុងតម្លៃជាមិត្តភាពនិងពង្រីកធនធានយុវជន ដើម្បីអាចអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សសម្រាប់ជាតិកម្ពុជាផងដែរ ។

លោក ស៊ិន កុសល បន្តថានៅក្នុងវគ្គប្រកួតផ្តាច់ព្រ័តនេះគឺបានជ្រើសរើសប្រធានបទ”សហគ្រិនវ័យក្មេងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ “ដែលមានបេក្ខជនចំនួន២ក្រុមគឺ បេក្ខជន មកពីសាលាអន្តរជាតិយូអេសអេ (ជាក្រុមស្រប) ត្រូវប្រកួតជាមួយនិង បេក្ខជនមកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង (ជាក្រុមបដិសេធ) បើក្រុមណាឈ្នះនិងត្រូវតំណាងឲ្យខេត្តសៀមរាបទៅធ្វើការប្រកួតការជជែក ដេញ ដោលយុវជនថ្នាក់ជាតិផងដែរ ។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាបបានមានប្រសាសន៍លើកឡើងថា យុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិនៅថ្ងៃអនាគត យុវជនជាកម្លាំងបន្តវេនប្រកបដោយសក្ដានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងយុវជនជាអ្នកថែរក្សាការពារ រាល់សមិទ្ធផលសង្គមជាតិ។ កម្មវិធីនេះគឺ ជាកម្មវិធីមួយដែលមានគោលបំណងលើកកំពស់ដល់យុវជន ទាំងអស់ទទួលបាននូវភាពកក់ក្តៅ ព្រមទាំង មានទំនុកចិត្ត យ៉ាងមុតមាំ ចំពោះការខិតខំប្រតិបត្តិក្នុងភាពជាដៃគូរបស់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់ និងជាធនធានគន្លឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យផងដែរ។

លោក លី ប៊ុនណា ក៏បានមានប្រសាសន៍ អបអរចំពោះបេក្ខជនទាំង២ក្រុមដែលបានបង្ហាញនូវចំណេះដឹង ក៏ដូចជាបំណិន ក្នុងការជជែកដេញដោល។ លោកជឿជាក់ថា សម្រាប់ក្មួយៗទាំង ២ក្រុម គឺសុទ្ធតែឈ្នះទាំងអស់គ្នា។ ហើយក្រុមទាំង២ ពិតជាបានបង្ហាញនូវសមត្ថភាពពិតប្រាកដមែន ហើយសមត្ថភាពនេះ នឹងជួយដល់ក្មួយៗទាំងអស់គ្នាបន្តការសិក្សាបន្ថែមទៀត ព្រមទាំងជាសមត្ថភាពរយៈពេលវែង។ លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប បានបន្តថាដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌ដល់បេក្ខជន ថ្នាក់ដឹកនាំ និងអ្នកជំនាញឯកទេសពាក់ព័ន្ធទៅនឹងប្រធានបទពិភាក្សា មកពីស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍនានា ត្រូវបានអញ្ជើញចូលរួមជាគណៈកម្មការដាក់ពិន្ទុយ៉ាងសុក្រិត។ សូមបញ្ជាក់ថានៅក្នុងការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រស្តីពីការជជែកដេញដោលយុវជនថ្នាក់ខេត្តឆ្នាំ២០២៤ និងការនិយាយជាសាធារណៈ ក្រោមប្រធានបទ “សហគ្រិនវ័យក្មេងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ” នាពេលនេះដែរគឺលទ្ធផលបាន លេខ១គឺក្រុមបេក្ខជនមកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង (ជាក្រុមបដិសេធ) បានយកឈ្នះលើក្រុម បេក្ខជន មកពីសាលាអន្តរជាតិយូអេសអេ(ក្រុមស្រប)ជាប់ចំណាត់ថ្នាក់លេខ២៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.