ព័ត៌មាន​ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោស្នងការខេត្តព្រះវិហារ បញ្ជាដល់កងកម្លាំងនគរបាលខេត្តទាំងអស់ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ - ឯកឧត្តមសៀងណាំអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធសមិទ្ឋផលក្នុងសាលាបឋមសិក្សាខ្នារក្រុងសៀមរាប - លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប - សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចែករំលែក និងផ្លាស់ប្ដូរបទពិសោធ ជាមួយប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ - ជនទំនើង ម៉ី វុទ្ធី និងបក្ខពួកបានប្រើហឹង្សាលើឈ្មោះ ស៊ន ម៉េង ត្រូវបានចៅក្រមសាលាដំបូងខេត្តកែបចេញដីកាឃុំខ្លួនបណ្តោះអាសន្ន! - ក្រុមជំនុំមេតូឌីស្ទកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរីចុះពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនពលរដ្ឋក្នុងសង្កាត់សៀមរាបក្រុងសៀមរាប - ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត - ពិធីសំណេះសំណាលនិងប្រកាសតែងតាំងសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាប - ប្រជាពលរដ្ឋមានជីវភាពក្រីក្រខ្វះខាត.ចាស់ជរានិងជនពិការភាពនៅក្នុងភូមិវត្តបូព៌សង្កាត់សាលាកំរើកចំនួន៦០គ្រួសារទទួលបានអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគពីសប្បុរសជន - បិទការប្រកួតកីឡាជ្រើសរើសជើងឯក ដណ្ដើមពានរង្វាន់កីឡាមហាជន ខេត្តព្រះវិហារ ឆ្នាំ២០២៥ អបអរសាទរខួបលើកទី៤៦នៃថ្ងៃជ័យជំនះ ៧មករា
0

ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកមានប្រសាសន៍ណែនាំដើម្បីជម្រុញការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពនិងដើម្បីទប់ស្កាត់កំណើនគ្រោះថ្នាក់ចំនួនអ្នកស្លាប់និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក


ខេត្តសៀមរាប÷ ដើម្បីទប់ស្កាត់កំណើនគ្រោះថ្នាក់ចំនួនអ្នកស្លាប់និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកត្រូវចុះផ្ទាល់អប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់មូល ដ្ឋាន និងមុខសញ្ញា ដែលតែងកើតឡើង នូវគ្រោះថ្នាក់ចរាចរ ណ៍ ឬប្រព្រឹត្តបទល្មើសចរាចរណ៍ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោគនៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ឹម យ៉ាន រដ្ឋលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ណែនាំ ថាដើម្បីជម្រុញការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យមានប្រសិទ្ធភាពនិងដើម្បីទប់ស្កាត់កំណើនគ្រោះថ្នាក់ចំនួនអ្នកស្លាប់និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនោះគឺអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្ត ត្រូវចុះផ្ទាល់អប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់មូលដ្ឋាន និងមុខសញ្ញា ដែលតែងកើតឡើង នូវគ្រោះថ្នាក់ចរាចរណ៍ ឬប្រព្រឹត្តបទល្មើសចរាចរ ណ៍។ ត្រូវបង្កើតយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរ ណ៍ផ្លូវគោកដល់សិស្ស កម្មករ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ និងត្រូវពង្រឹងយន្តការដឹកនាំថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ដើម្បីជម្រុញអនុវត្តឱ្យបានជោគជ័យនូវផែនការ ជាតិទសវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល១០ ឆ្នាំ ឱ្យបាន៥០% ក្នុងនោះត្រូវផ្តោតលើគោលការណ៍បីគឺ ធានាសុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ ធានាសុវត្ថិភាពផ្លូវ និងធានាសុវត្ថិភាពយាន។

ឯកឧត្តម ហ៊ឹម យ៉ាន បានបន្តទៀតថា ដើម្បីទប់ស្កាត់កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចំពោះមុខគឺត្រូវជម្រុញការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព-ការរឹតបន្តឹងចំពោះអ្នកបើកបរយានយន្តតាមដងផ្លូវ ដោយ ផ្តោតលើមុខសញ្ញា មូលហេតុបង្កគ្រោះថ្នាក់ ពេលវេលា និងទីតាំងដែលមានគ្រោះថ្នាក់ច្រើន។ ការរឹតបន្តឹងសណ្តាប់ធ្នាប់តាមដងផ្លូវត្រូវចាត់ការបំបាត់ការយកចិញ្ចើមផ្លូវឬទ្រូងផ្លូវ ដើម្បី សាងសង់ សំណង់ លក់ដូរ ដាក់តាំងវត្ថុនានា ចតយានជំនិះនៅកន្លែងហាមឃាត់ ដែលអាចបង្កគ្រោះថ្នាក់ និងកកស្ទះចរាចរណ៍ ដូចជាការរឹតបន្តឹងចំពោះការប្រឡងផ្តល់បណ្ណបើក បរយានយន្ត ត្រូវបង្កើនការគ្រប់គ្រងសាលាបង្រៀនបើកបរ យានយន្ត និងការប្រឡងផ្តល់បណ្ណបើកបរយានយន្ត និងត្រូវធ្វើការត្រួតពិនិត្យជាប្រចាំតម្រង់ទិសឱ្យអនុវត្តត្រឹមត្រូវតាមច្បាប់ និងបទដ្ឋាននានា។ គ្រប់សាលាត្រូវមានលិខិតអនុញ្ញាត គ្រូបង្រៀនត្រូវមានវិញ្ញាបនបត្របញ្ជាក់ សមត្ថភាពត្រូវបង្រៀន តាមមេរៀនទាំងទ្រឹស្តី និងជាក់ស្តែងឱ្យគ្រប់ម៉ោងត្រូវមាន យានយន្តតាមស្តង់ដាសម្រាប់បង្រៀន ត្រូវចាត់ការម៉ឺងម៉ាត់ចំពោះករណីល្មើសតាមវិធានការរដ្ឋបាល និងច្បាប់។ -បង្កើតប៉ាណូ បដា ពាក្យស្លោក អប់រំស្តីពីសុវត្ថិភាពចរាចរណ៍តាំងនៅ កន្លែងគ្រោះថ្នាក់ញឹកញាប់ ដងផ្លូវ ទីសាធារណៈប្រមូលមតិ យោបល់ និងប្រតិកម្មនានាពីសាធារណជនពាក់ព័ន្ធការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងធ្វើការបំភ្លឺ ឆ្លើយតប ដោះស្រាយឱ្យបានសមស្រប និងទាន់ពេល ឬវាយបកចំពោះការផ្សព្វផ្សាយមិនពិតក្នុងចេតនាទុច្ចរិត។ -ត្រូវបំពាក់សញ្ញាចរាចរ ណ៍ គំនូសសញ្ញា ភ្លើងសញ្ញា ឱ្យបានគ្រប់គ្រាន់ និងអាចមើលឃើញពេលយប់-កំណត់តំបន់ជើងកប ដែលមានគ្រោះថ្នាក់ញឹកញាប់ និងធ្វើការកែសម្រួលជាបន្ទាន់ -ជួសជុលផ្លូវខូច ដែលអាចមានគ្រោះថ្នាក់ -កែលម្អគោលដៅងាយកកស្ទះ និងរៀបចំសណ្តាប់ធ្នាប់ដងផ្លូវនិងកសាងចំណតផងដែរ។

លោក លី សារី អភិបាលរងខេត្តសៀមរាបបានមានប្រសាស ន៍ថា ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តបានសហការ និងចូលរួមសកម្មភាពអនុវត្តការងារជាមួយក្រុមការងារថ្នាក់ជាតិ និងចុះត្រួតពិនិត្យអនុវត្តវិធានការច្បាប់ ចំពោះយានយន្តខុសលក្ខណៈបច្ចេកទេស ចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបង្កាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដំណើរ និងសិស្សសាលាជាប្រចាំ។ ទោះជាយ៉ាងនេះក្តី ហើយបញ្ហាទាំងនេះបណ្តាលមកពីកត្តាមួយចំនួនដូចខាងក្រោម៖ ការរបើកបរហួសល្បឿនកំណត់.ការជិះវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់.ការបើកបរក្នុងស្ថានភាពស្រវឹង និងមានការប្រើប្រាស់គ្រឿងញៀនផ្សេងៗ.ការបើកបរដោយខ្វះការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកបញ្ហាបច្ចេកទេសផ្លូវថ្នល់ (ផ្លូវខូចខាត បាក់ចោះ ក្រឡុក…) ការប្រើប្រាស់រថយន្តកែច្នៃ គ្មានបច្ចេកទេសតាមច្បាប់កំណត់ និងការបើកបរដោយខ្វះការយោគយល់អាធ្យាស្រ័យគ្នា។ល។

ក្នុងរបាយការណ៍របស់លោក គី វីរន្ទ ប្រធានមន្ទីរសាធារណ ការនិងដឹកជញ្ជូនខេត្តនិងជាប្រធានលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាបបានបញ្ជាក់ថាក្នុងរយះពេល៩ខែដើមឆ្នាំ២០២៤នេះ ក្នុងខេត្តសៀមរាប មានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើនដូច៖ -ករណីគ្រោះថ្នាក់ ចំនួន៩៥ករណី ពេលថ្ងៃ៣៦ករណី ពេលយប់៥៩ករណី ប្រៀបធៀបឆ្នាំ២០២៣កើនឡើង ២៤ ករណី -ស្លាប់ ចំនួន៧៣នាក់ (ប្រុស៥៦នាក់ ស្រី១៧នាក់) ប្រៀបធៀបឆ្នាំ២០២៣ កើនឡើង ១១ នាក់-របួសធ្ងន់ ចំនួន៤៣នាក់ (ប្រុស៣៣នាក់ ស្រី១០នាក់) ប្រៀបធៀបឆ្នាំ២០២៣ ថយចុះ ១២ នាក់-របួសស្រាល ចំនួន៨០នាក់ (ប្រុស៥៣នាក់ ស្រី២៧នាក់) ប្រៀបធៀបឆ្នាំ២០២៣ កើនឡើង ២៣ នាក់ ក្នុងនោះមានការខូចខាតយានយន្តសរុប ១៧៦គ្រឿង ធ្ងន់១១២ ស្រាល៦៤គ្រឿង រថយន្តធំ ២៥គ្រឿង រថយន្តតូច៣៨គ្រឿង -ម៉ូតូ 100គ្រឿង យានយន្តផ្សេង១៣គ្រឿង។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បណ្តាលមកពី ល្បឿន, មិនគោរពសិទ្ធិអាទិភាព, ជែងក្នុងស្ថានភាពគ្រោះថ្នាក់ផងដែរ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.