ព័ត៌មាន​ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោស្នងការខេត្តព្រះវិហារ បញ្ជាដល់កងកម្លាំងនគរបាលខេត្តទាំងអស់ បន្តអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធិភាពខ្ពស់ - ឯកឧត្តមសៀងណាំអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធសមិទ្ឋផលក្នុងសាលាបឋមសិក្សាខ្នារក្រុងសៀមរាប - លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប - សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចែករំលែក និងផ្លាស់ប្ដូរបទពិសោធ ជាមួយប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ - ជនទំនើង ម៉ី វុទ្ធី និងបក្ខពួកបានប្រើហឹង្សាលើឈ្មោះ ស៊ន ម៉េង ត្រូវបានចៅក្រមសាលាដំបូងខេត្តកែបចេញដីកាឃុំខ្លួនបណ្តោះអាសន្ន! - ក្រុមជំនុំមេតូឌីស្ទកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរីចុះពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនពលរដ្ឋក្នុងសង្កាត់សៀមរាបក្រុងសៀមរាប - ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត - ពិធីសំណេះសំណាលនិងប្រកាសតែងតាំងសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាប - ប្រជាពលរដ្ឋមានជីវភាពក្រីក្រខ្វះខាត.ចាស់ជរានិងជនពិការភាពនៅក្នុងភូមិវត្តបូព៌សង្កាត់សាលាកំរើកចំនួន៦០គ្រួសារទទួលបានអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគពីសប្បុរសជន - បិទការប្រកួតកីឡាជ្រើសរើសជើងឯក ដណ្ដើមពានរង្វាន់កីឡាមហាជន ខេត្តព្រះវិហារ ឆ្នាំ២០២៥ អបអរសាទរខួបលើកទី៤៦នៃថ្ងៃជ័យជំនះ ៧មករា
0

អាជ្ញាធរខេត្តសៀមរាបចាត់ទុកវិស័យអប់រំនៅផ្នែកឯកជនបានរួមចំណែកក្នុងយុទ្ឋសាស្ត្រគន្លឺះដើម្បីកសាងធនធានមនុស្សនិងអភិវឌ្ឍសង្គមជាតិ


ខេត្តសៀមរាប÷ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប លើកឡើងថា៖ រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ ការ ទី១ ដែលកំណត់យក អាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ ក្នុងន័យនេះ ការពង្រឹង គុណភាព វិស័យអប់រំ គឺជាគោលដៅយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាលប្រកបដោយគុណភាព និងជំនាញខ្ពស់ តាមរយៈការពង្រឹងអភិបាលកិច្ច នៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការពង្រឹងគុណភាព នៃការបណ្តុះបណ្តាលគ្រប់កម្រិត ការបង្កើនគុណភាព និងការចូលរៀនមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM)។ល។ការថ្លែងបែបនេះនៅក្នុងពិធីចែកបណ្ណសរសើរដល់សិស្សានុសិស្សនិទ្ទេស A និងសិស្សបានបញ្ចប់ការសិក្សាឆ្នាំ២០២៣-២០២៤របស់សាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

លោកស្រីអភិបាលរងខេត្តមានប្រសាសន៍ថា៖ការចូលរួមចំណែកពីវិស័យឯកជនក៏មានសារៈសំខាន់ផងដែរ បានផ្តល់សេវាអប់រំដល់សិស្ស និស្សិតស្របតាមចក្ខុវិស័យរបស់សាលារៀននិងមាន បេសកកម្មក្នុងការកសាងធនធានមនុស្សប្រកប ដោយស្មារតីទទួលខុសត្រូវ ព្រមទាំងចូលរួមចំណែកក្នុងការធ្វើឱ្យសម្រេចនូវគោលដៅអប់រំជាតិ ដែលត្រូវធានាការបណ្តុះបណ្តាលមូលធនមនុស្ស មនុស្សពេញលេញប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា និងសម្បទា។ ព្រោះថាការកសាង និងអភិវឌ្ឍធនធានមនុស្សជាកត្តា សំខាន់ គឺសំដៅលើការកសាងទាំងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ការច្នៃប្រឌិត ព្រមទាំងសមត្ថភាពក្នុងការស្រាវជ្រាវ របកគំហើញថ្មី និងការអភិវឌ្ឍ។ លោកស្រី ម៉ននី រង្សី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកនិងគណៈគ្រប់គ្រងសាលា មាតាបិតា ព្រមទាំងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រលើមុខវិជ្ជាផ្សេងៗ បន្ថែមទៀតដើម្បីបង្កើនសមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងបច្ចេកវិទ្យា ឈានឱ្យទាន់សភាពការសង្គមជាតិនិងសកលលោក និងត្រូវប្រកាន់ខ្ជាប់នូវវិន័យ សេចក្តីថ្លៃថ្នូរ និងរក្សាសាមគ្គីភាពនៅក្នុងគ្រប់មជ្ឈដ្ឋាន ពិសេសគឺត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌ ដែលជាលក្ខណៈសម្បត្តិចាំបាច់មិនអាចខ្វះបានដើម្បីក្លាយខ្លួនជាពលរដ្ឋល្អមានប្រយោជន៍សម្រាប់សង្គជាតិយើង។

តាមរយៈរបាយការណ៍សមិទ្ធិផលការងាររបស់ លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេត អន្តរជាតិ បង្ហាញថា៖ សម្រាប់ជ័យលាភីចំណាត់ល្អប្រចាំឆ្នាំ២០២៣- ២០២៤ មានចំនួន១៩៥ នាក់ ចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា មានសិស្សចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) មានចំនួន ៤៧នាក់ ទទួល បាននិទ្ទេស A ចំនួន ៥នាក់ និង Bចំនួន១២ នាក់។ តាម លទ្ធផលរង្វាយតម្លៃសិក្សារបស់សិស្សានុសិស្សនាឆ្នាំកន្លងមកនេះ យើងទទួលបានជោគជ័យប្រមាណ ៩៧% ។

លោក រ័ត្ន រស្មី បន្តថា៖ក្នុងបេសកកម្ម និងទិសដៅ របស់សាលាគឺបណ្តុះបណ្តាលឱ្យមានធនធានដែលមានគុណភាព សម្រាប់ចូលរួមប្រកួតប្រជែងចំណេះដឹង និងស្នាដៃផ្សេងៗ ទាំងក្នុង និងក្រៅប្រទេសតាមរយៈការដាក់គោលដៅ និងរៀបចំ ផែនការ ពង្រឹងចំណេះដឹង សមត្ថភាព សីលធម៌ និងសុជីវធម៌ចាប់ពីកម្រិតមត្តេយ្យសិក្សាឡើងទៅជាមួយគ្នានេះសាលាបានអនុវត្តតាមគោលការណ៍ និងគរុកោសល្យអប់រំក្នុងការធានាគុណភាព និងទទួលបានគ្រូបង្រៀនមានបទពិសោធន៍ ៕

ដោយ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.