ព័ត៌មាន​ទាន់ហេតុការណ៍
ឯកឧត្តមសៀងណាំអញ្ជើញជាអធិបតីកាត់ខ្សែបូសម្ពោធសមិទ្ឋផលក្នុងសាលាបឋមសិក្សាខ្នារក្រុងសៀមរាប - លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តសៀមរាប - សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចែករំលែក និងផ្លាស់ប្ដូរបទពិសោធ ជាមួយប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ - ជនទំនើង ម៉ី វុទ្ធី និងបក្ខពួកបានប្រើហឹង្សាលើឈ្មោះ ស៊ន ម៉េង ត្រូវបានចៅក្រមសាលាដំបូងខេត្តកែបចេញដីកាឃុំខ្លួនបណ្តោះអាសន្ន! - ក្រុមជំនុំមេតូឌីស្ទកម្ពុជាសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរីចុះពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃជូនពលរដ្ឋក្នុងសង្កាត់សៀមរាបក្រុងសៀមរាប - ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត - ពិធីសំណេះសំណាលនិងប្រកាសតែងតាំងសមាសភាពក្រុមការងារចុះមូលដ្ឋានសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាប - ប្រជាពលរដ្ឋមានជីវភាពក្រីក្រខ្វះខាត.ចាស់ជរានិងជនពិការភាពនៅក្នុងភូមិវត្តបូព៌សង្កាត់សាលាកំរើកចំនួន៦០គ្រួសារទទួលបានអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគពីសប្បុរសជន - បិទការប្រកួតកីឡាជ្រើសរើសជើងឯក ដណ្ដើមពានរង្វាន់កីឡាមហាជន ខេត្តព្រះវិហារ ឆ្នាំ២០២៥ អបអរសាទរខួបលើកទី៤៦នៃថ្ងៃជ័យជំនះ ៧មករា - ប្រជាពលរដ្ឋមួយគ្រួសាររងគ្រោះដោយអគ្គិភ័យនៅសង្កាត់ចុងឃ្នៀស ទទួលបានអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាប
0

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាថាសារ មន្ទីរតេជោសន្តិភាព មិនត្រឹមតែជាកន្លែងសិក្សាស្រាវជ្រាវប្រវត្តិសង្គ្រាមទេ ប៉ុន្តែវាជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់បណ្តាប្រទេសនានាដែលមានបញ្ហាគ្រាប់និងយុទ្ធភ័ណ្ឌសង្គ្រាមនៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពការសាងសង់សារមន្ទីរតេជោសន្តិភាព នៅក្នុងស្រុកប្រាសាទបាគង… 


ខេត្តសៀមរាប÷ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ    ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងថាក្រោមជំនួយរបស់ប្រទេសជប៉ុន សារមន្ទីរតេជោសន្តិភាព មិនត្រឹមតែជាកន្លែងសិក្សាស្រាវជ្រាវប្រវត្តិសង្គ្រាមទេ ប៉ុន្តែវាជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់បណ្តាប្រទេសនានាដែលមានបញ្ហាគ្រាប់និងយុទ្ធភណ្ឌសង្គ្រាម។

ឯកឧត្តម ហេង រតនា ក៏បានមានប្រសាសន៍លើកឡើងថា អស់ពេលជាង៣២ឆ្នាំមកហើយ ដែលប្រទេសជប៉ុន បានជួយដល់ស៊ីម៉ាក់ សម្រាប់វិស័យមីននៅកម្ពុជា ដែលជំនួយទាំងនោះមានដូចជាសម្ភារៈ មានជាថវិកា ក៏ដូចជាការផ្តល់ជំនួយប្រឹក្សាបច្ចេកទេស ហើយថ្មីៗនេះប្រទេសជប៉ុនបានផ្តល់នូវជំនួយដ៏ធំធេងមួយគឺអគារសារមន្ទីរតេជោសន្តិភាព ដែលមានរូបរាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅលើពិភពលោក។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ជប៉ុនជាប្រទេសមួយដែលបានយកចិត្តទុកដាក់ខ្លាំងក្នុងការជួយដល់ប្រទេសផ្សេងៗដែលមានបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាម។ ដូច្នេះការផ្តល់ជំនួយនេះ ជប៉ុនរំពឹងថាវាមិនត្រឹមតែជាទីកន្លែងសិក្សាស្រាវជ្រាវអំពីប្រវត្តិសង្គ្រាមរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយដល់បណ្តាប្រទេសនានាដែលជួបវិបត្តិគ្រាប់មីន និងសំណល់សង្គ្រាម ដូចកម្ពុជាកាលពីអតីតដែរ។

សូមជម្រាបថា ចាប់ពីឆ្នាំ១៩៩៤ ដល់ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយលើវិស័យមីនមកកម្ពុជាមានទឹកប្រាក់មានចំនួនប្រមាណជាង២០០លានដុល្លាអាមេរិក ដោយផ្ដល់តាមរូបភាព៣សំខាន់គឺ ការផ្ដល់ជំនួយជាថវិកាដោយផ្ទាល់មកអង្គភាព CMAC ការផ្ដល់តាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុនជាដៃគូរបស់ អង្គភាពCMAC និង ៣ ការផ្ដល់ជាជំនួយសម្ភារៈបច្ចេកទេសនិងទីប្រឹក្សាបច្ចេកទេស ដែលជំនួយរបស់ប្រទេសជប៉ុន ពិតជាបានជួយរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយចំនួនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ។ ដោយក្នុងនោះចំនួនជនរងគ្រោះដោយសារគ្រាប់មីនបានថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅត្រឹម ៣២នាក់ ក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះបន្ទាប់ពីមានការគាំទ្រនិងការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អង្គភាពស៊ីម៉ាក់បានសហការជាមួយរដ្ឋាភិបាលជប៉ុនលើការហ្វឹកហ្វឺនជំនាញបោសសម្អាតមីនមនុស្សធម៌ជូនដល់មន្ត្រីជំនាញមកពីបណ្តាប្រទេសនានាជាបន្តបន្ទាប់ ដូចជាប្រទេសអ៊ុយក្រែន កូឡុំប៊ី ឡាវ អង់ហ្គោឡា និងប្រទេសអ៊ីរ៉ាក់ ជាដើម។

ឯកឧត្តម ហេង រតនា ក៏បានមានប្រសាសន៍បញ្ជាក់ថា នៅក្នុងរយះពេល៣២ឆ្នាំហើយដែលជាអាយុCMAC ដោយគិតចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩២ ដែលអង្គភាពនេះ ត្រូវបានបង្កើតឡើងដោយអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា(ហៅកាត់ថា អ៊ុនតាក់) ចាប់តាំងពីឆ្នាំ១៩៩២ មកម៉្លេះ។ គោលបំណងក្នុងការបង្កើតស្ថាប័នស៊ីម៉ាក់នេះឡើង គឺដើម្បីជួយឱ្យមានសុវត្ថិភាពដល់ការទៅតាំងទីលំនៅថ្មី នៃគ្រួសារជនមាតុភូមិនិវត្តន៍ទាំងអស់ ដែលបានវិលត្រឡប់មកពីបណ្តាជំរុំជន ភៀសខ្លួននៅតាមព្រំដែនកម្ពុជាថៃ។ ពួកគេទាំងអស់នោះ គឺត្រូវការដីធ្លីជាបន្ទាន់សំរាប់សាងសង់លំនៅដ្ឋាន និងប្រកប របរកសិកម្មចិញ្ចឹមជីវិត ដែលដីធ្លីទាំងនោះ ភាគច្រើនគឺត្រូវបានគ្រប់ដណ្តប់ទៅដោយគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយសារសង្រ្គាមស៊ីវិលផ្ទៃក្នុងអស់ជាងមួយទស្សវត្យកន្លងទៅនេះ។

ឯកឧត្តម បន្តថា នៅក្នុងរយះពេល៣២ឆ្នាំនេះអង្គភាព CMAC បានចូលរួមចំណែកក្នុងការបោសសម្អាតផ្ទៃដីនៅ ក្នុងប្រទេសកម្ពុជាគឺរំដោះផ្ទៃដីដែលមានគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានជាង២ពាន់គីឡូម៉ែត្រក្រឡា ហើយបើគិតជាគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគឺដែលរុករកឃើញហើយកំទេចចោលខ្លះដែលមិនអាចរក្សាទុកគឺបានជាង៣លាន ២សែនគ្រាប់ផងដែរ៕

ដោយ ÷ ពន្លឺ


Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Leave a Reply

Submit Comment

គេហទំព័រ ត្រូវបានទទួលស្គាល់ និងអនុញ្ញាតដំណើរការជាផ្លូវការ ដោយក្រសួងព័ត៌មាន

តាមរយៈលេខ ៤៣០ ព.ម ប្រក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៨

© 2025 អស្កាយញូសិ៍ | RSKYNEWS. All rights reserved. XHTML / CSS Valid.